បំផ្ទុះគ្រាប់បែកទាំងយប់នៅហ្វីលីពីនសម្លាប់មនុស្ស១០នាក់៦០នាក់ទៀតរបួស

ក្រុមប៉ូលិស និងក្រុមសង្គ្រោះបន្ទាន់ បានទៅកាន់ទីកន្លែងផ្សាររាត្រី នាទីក្រុង ដាវ៉ាវ បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកមួយយ៉ាងរន្ធត់ នៅយប់ថ្ងៃសុក្រនេះ បានសម្លាប់មនុស្ស១០នាក់ និង ៦០នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ។ នេះបើយោងតាមចុះផ្សាយព័ត៌មានរបស់ CNN នៅយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦នេះ។

ថយន្តពន្លត់អគ្គិភ័យ ព្រមទាំងរថយន្តសង្គ្រោះបន្ទាន់ ក៏កំពុងតែធ្វើការជួយសង្គ្រោះពលរដ្ឋដែលបានរងរបួសនៅទៅនោះផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ទទួលបានព័ត៌មាន ជាក់លាក់ណាមួយ ទាក់ទងនឹងការបំផ្ទុះគ្រាប់បែកខាងលើនេះឡើយ។

បើយោងតាមសេចក្ដីរាយការណ៍ជំហានដំបូងរបស់ ចៅហ្វាយក្រុងរងលោក Paolo Duterte បានឲ្យដឹងថា ការបំផ្ទុះនេះអាចបង្កឡើងដោយក្រុមLPG។ ទោះបីជាយ៉ាងនេះក្តី លោកបន្តថា ព័ត៌មានខាងលើត្រូវការការបញ្ជាក់បន្ថែម។

សូមបញ្ជាក់ថា ហេតុការណ៍បំផ្ទុះគ្រាប់បែកនេះ បានកើតឡើងនៅដងផ្លូវ Roxas នៃទីក្រុងដាវ៉ាវ ប្រទេសហ្វីលីពីន ដែលគេស្គាល់ថា ជាផ្សាររាត្រី មានលក់ចំណីអាហារ សម្រាប់ភ្ញៀវទេសចរណ៍ និងអ្នកធ្វើដំណើរផ្សេងៗ៕

ប្រភព៖ Kqube


បំផ្ទុះគ្រាប់បែកទាំងយប់នៅហ្វីលីពីនសម្លាប់មនុស្ស១០នាក់៦០នាក់ទៀតរបួស

នាយកប្រតិបត្តិក្រុមហ៊ុន Apple ស្តីបន្ទោសសហភាពអឺរ៉ុបជុំវិញសេចក្តីសម្រេចដែលលម្អៀង និងប្រឆាំងនឹងសហរដ្ឋអាមេរិក

បំផ្ទុះគ្រាប់បែកទាំងយប់នៅហ្វីលីពីនសម្លាប់មនុស្ស១០នាក់៦០នាក់ទៀតរបួស

​លោកស្រី Jill Stein នៃគណបក្សបៃតងមើលឃើញពីវិធីយកឈ្នះលើលោកស្រី Clinton និងលោក Trump