ម៉េង កែវ​ពេជ្ជតា ៖ «ខ្ញុំ​គាំ​ទ្រ​ផលិត​ផល​ខ្មែរ តែមិនគួរ​ប៉ាក់​រូប​ ប្រាសាទ​អង្គរ​វត្ត​លើ​កន្ទេល​ ដូច្នេះ​ទេ»

(ភ្នំពេញ)៖ កំពូលតារាចម្រៀងចាស់វស្សា សំឡេងពីរោះរណ្តំចិត្ត ប្រៀបនឹងរៃកណ្តឹង អ្នកនាង ម៉េង កែវពេជ្ជតា ក្រោយពីបានប្រទះឃើញ នៅលើផលិតផលកន្ទេលរបស់ខ្មែរ ដែលត្រូវ​បា​ន​អ្ន​ក​ផ​លិតច្នៃឡើង ដើម្បីឲ្យមានភាពប្លែក និងទាក់ទាញចំណាប់អារម្មណ៍ ពីអតិថិជន ទិញយក​ទៅ​​ប្រើ​ប្រាស់ ដោយសុខ​ចិត្តប៉ាក់​រូបប្រាសាទអង្គរវត្ត នៅលើកន្ទេល ភ្លាមៗនោះ អ្នកនាង ម៉េង កែវ ពេជ្ជតា ក៏បានថតបង្ហោះភ្ជាប់ ជាមួយការស្នើឲ្យអ្នកផលិត បញ្ឈប់ការយករូបប្រា​សាទអង្គរវត្ត​ ម​កប៉ាក់លើកន្ទេល ដូច្នេះទៀត ព្រោះវាមើលទៅហាក់​មិនគប្បីទាល់តែសោះ។

តារាចម្រៀងសំឡេងស្រទន់ អ្នកនាង ម៉េង កែវពេជ្ជតា បានសរសេរនៅលើបណ្តាញ សង្គ​មហ្វេ​ស​ប៊ុករបស់ខ្លួនថា ​«តើអ្នកគិតដូចខ្ញុំទេ? កន្ទេលទាំងនេះ​ជាស្នាដៃ និងជារបស់ខ្មែ ។ ការគាំទ្រផលិតផលខ្មែរ គឺជារឿងមួយដ៏ប្រពៃណាស់ ព្រោះអាចមានបច្ច័យល្អច្រើន ចំពោះប្រទេស ក៏ដូចជាប្រជាពលរដ្ឋខ្មែរ​ទាំង​មូល ដូច្នេះការផលិតអ្វីក៏ដោយ ចាំបាច់ត្រូវគិតពីផល ដែលទទួលទាំងវិជ្ជមាន និងអវិជ្ជមាន កន្ទេលដែលថតបង្ហាញនេះមួយ មានរូបភាពប្រាសាទអង្គរវត្ត!»។

អ្នកនាង ម៉េង កែវពេជ្ជតា បានសង្កត់ធ្ងន់ទៀតថា «ប្រសិនបើកន្ទេលនេះ ជាកន្ទេលសម្រាប់ដាក់តាំងលើជញ្ជាំង ដាក់លម្អ​លើតុ នោះមិនថ្វីទេ តែបើជាកន្ទេល សម្រាប់ក្រាលគេងអង្គុយលើ ដើ​​រជាន់ពីលើ ឬ​យកទៅប្រើប្រាស់ក្នុងលក្ខខណ្ឌ ដែលមិនសមរម្យនោះ ពិតជាមិនត្រឹមត្រូវឡើយ ព្រោះវាខុសឆ្គង និងប៉ះពាល់ខ្លាំងណាស់ ហើយប៉ះពាល់អ្វីខ្លះនោះ បងប្អូនប្រាកដជាជ្រាបច្បាស់ ។ តាមការគិតរបស់ខ្ញុំ បើអាចឈប់បានគួរតែឈប់!»។

តារាចម្រៀង​អ្នកនាង ម៉េង កែវពេជ្ជតា បានបន្ថែមដោយស្នើ​ដល់​អ្នក​ផលិតថា «អ្នកផលិតអាចច្នៃជារូបអ្វី ក៏បាន គ្រាន់តែចៀសវាងរូបភាពប៉ះពាល់។ ចង់ជម្រាបថា នាងខ្ញុំគាំទ្រផលិតផ​លខ្មែរជារៀងរហូត សូមញ្ជើញអនុមោទនាថ្ងៃសីល ទាំងអស់គ្នាណា៎ !»។

យ៉ាងណាមិញបន្ទាប់ ពី​មា​នការបញ្ចេញមិតបែបនេះ ពីសំណាក់តារាចម្រៀង អ្នកនាង ម៉េង កែវពេជ្ជតា នៅលើបណ្តាញ​សង្គម​របស់ខ្លួន កាលពីថ្ងៃ​ម្សិលមិញនេះ គេសង្កេតឃើញមានអ្នកនិយម លេងបណ្តាញសង្គម​ហ្វេ​ស​​ប៊ុកជាច្រើន បង្ហាញអារម្មណ៍ យល់ស្របដូចអ្នកនាង ហើយក៏មានការ Shaer ដោយស្នើរ​ឲ្យ​អ្នកផលិត បញ្ឈប់ការយករូបប្រាសាទអង្គរវត្ត ទៅប៉ាក់លើកន្ទេល ដូច្នេះទៀត៕

ប្រភព ៖
Khmertalking

ការចាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកថា កាលពីពេលកន្លងទៅនេះ អ្នកនាងម៉េង កែវពេជ្ជតា ក៏មានរឿងអាស្រូវ ជាមួយនឹង ដេនី ក្វាន់ ដែលកើតចេញពី ការបោះពាក្យសម្តីតាមរយៈ បណ្តាញសង្គមហ្វេសប៊ុក ​បានក្លាយទៅជា អត្ថបទក្តៅគរគុក នេះប្រៀបដូចជាសង្គ្រាម ទំនាស់ពាក្យសម្តី របៀបដៀមដាម លាយឡំនឹងការសើចចំអក់ គ្នាផងដែរនោះ មកទល់នឹងពេលនេះ ក៏បានរីករាលដារកាន់តែខ្លាំងឡើងៗ រហូតមានការប្រកាសពីសាមីជន ថាចង់ប្តឹងផ្តល់គ្នាថែមទៀតផង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload