ប្រិយមិត្តភាពយន្តភាគខ្មែរ មានឱកាសបាន ជួបតារាសម្តែងល្បីៗនៅផ្សារអ៊ីអន

ប្រិយមិត្តអ្នកគាំទ្រខ្សែភាពយន្តភាគខ្មែរមានឱកាស បានជួបជាមួយនឹងតារាសម្តែងល្បីៗ របស់កម្ពុជានៅក្នុងព្រឹត្តិការណ៍ពិសេសមួយ នៅឯផ្សារទំនើបអ៊ីអន កាលពីល្ងាចថ្ងៃសុក្រ ទី០២ ខែកញ្ញា ឆ្នាំ២០១៦។

សិល្បករសម្តែងល្បីៗប្រមាណជាជិត ២០នាក់ បានចំណាយពេលវេលាផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីជួបជាមួយនឹងសាធារណជន។ នេះគឺជាការរៀបចំឡើងដោយស្ថានីយទូរទស្សន៍ភីអិនអិន ក្នុងការផ្សព្វផ្សាយ ក៏ដូចជាលើកស្ទួយតារាក្នុងស្រុក និងផលិតកម្មក្នុងស្រុក។ ខ្សែភាពយន្តភាគខ្មែររបស់ភីអិនអិន នឹងចាប់ផ្តើមចាក់បញ្ចាំងនៅថ្ងៃទី ៥ ខែកញ្ញា ខាងមុខនេះហើយ ចាប់ពីវេលាម៉ោង៨យប់តទៅ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload