ញាក់សាច់! ច្រមុះរបស់តារាស្រីម្នាក់នេះ កំពុងតែជាប្រធានបទក្តៅ ដោយសារ​ (មានវីដេអូ)

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ តារាKpopស្រីជំនោរថ្មីម្នាក់ឈ្មោះ Nayoung ដែលត្រូវជាមេក្រុមចម្រៀងនារី IOI នៃប្រទេសកូរ៉េ បានធ្វើឲ្យអ្នកនិយមលេងអ៊ិនធឺណិត ជាច្រើន មានការចាប់អារម្មណ៍នឹងនាងជាខ្លាំង ដែលជាពិសេសនោះ គឺច្រមុះរបស់នាងតែម្តង ដែលបច្ចុប្បន្ននេះកំពុងតែក្លាយជាប្រធានបទមួយ ដ៏ក្តៅគគុកនៅលើបណ្តាញសង្គមផងដែរ។

ទន្ទឹមនឹងនេះ ចង់ដឹងថាតើច្រមុះរបស់នាងកើតអ្វី ហេតុអ្វីបានជាល្បីសុះសាយ និងមានគេនិយាយពីនាងច្រើនខ្លាំងម៉្លេះ?

យ៉ាងណាមិញ បើក្រឡេកមកទស្សនានូវវីដេអូខាងក្រោម នៃកម្មវិធីប្រកួតប្រជែងសមត្ថភាព Produce 101 របស់ទូរទស្សន៍ Mnet នៅត្រង់វគ្គប្រកាសលទ្ធភាពជម្រុះបេក្ខនារី ចេញពីកម្មវិធី ដោយពេលនោះកាម៉េរា ក៏បានថតមុខបេក្ខនារីផ្សេងៗដែលពួកគេបានសម្រកទឹកភ្នែក ពេលប្រកាសលទ្ធផល ខណៈនោះ កាម៉េរាក៏បែរទៅថតមុខនាង Nayoung នៅពេលដែលនាងកំពុងយំ បន្ទាប់មកស្រាប់តែពេលនោះ នាងបានយកដៃច្របាច់ច្រមុះខ្លួនឯង រួចក៏ប្រលែងមកវិញ មិនថាយ៉ាងណាអ្វីដែលធ្វើឲ្យអ្នកទស្សនាមានការហួសចិត្ត ព្រមទាំងភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ គឺថា ច្រមុះរបស់នាងស្រាប់កំបិតចូលក្នុង ទៅតាមដៃច្របាច់របស់នាង ហាក់បីដូចជាច្រមុះទើបតែធ្វើហើយថ្មីថ្មោងអញ្ចឹង។

អាស្រ័យហេតុនេះហើយ ទើបធ្វើឲ្យក្រុមអ្នកគាំទ្រជាច្រើន ពួកគេបានអះអាងថា តារាស្រីម្នាក់នេះ ពិតជាធ្លាប់ឆ្លងកាត់នូវការវះកាត់ កែច្រមុះពីមុនមកហើយ បានជាច្រមុះរបស់នាងកំបិតចូលតាមដៃបែបនេះ ។ ទោះបីជាយ៉ាងណា ក៏មានអ្នកគាំទ្រមួយចំនួនផ្សេងទៀត បានលើកឡើងថា ប្រហែលជានាងយំខ្លាំងពេក ទើបនាងព្យាមយាមទប់សំបោរមិនឲ្យហូរ ដោយយកដៃច្របាច់ច្រមុះដើម្បីទប់វា ទើបច្រមុះកំបិតចូលបែបនេះ។

គួរឲ្យដឹងថា តារាស្រីវ័យក្មេងនាង Nayoung ម្នាក់នេះ បានធ្វើឲ្យទស្សនិកជនចាប់ផ្តើមស្គាល់ ដំបូងនៅក្នុងបទចម្រៀង “If You” របស់តារាចម្រៀងទោលនាង Ailee ដែលនាងបានដើរតួ សម្តែងនៅក្នុងបទចម្រៀងនោះ។'

ទស្សនាវីដេអូ ខាងក្រោមទាំងអស់គ្នា៖

ប្រភព៖ Koreaboo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload