រថយន្តបុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ របួសដាច់ដៃម្ខាង និងបាក់ជើងម្ខាង នៅស្រុកកំពង់សីលា

ព្រះសីហនុ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្ត បុកម៉ូតូបណ្ដាលបុរសម្នាក់ របួសដាច់ដៃម្ខាង និងបាក់ជើងឆ្វេងម្ខាង កាលពីម៉ោង ៧៖៥០នាទី ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ នៅចន្លោះគីឡូម៉ែត្រលេខ ១១៥.១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា ។

បើតាមមន្ត្រីនគរបាលបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តមិនស្គាល់ម៉ាក់មួយគ្រឿង បើកបរក្នុងទិសដៅពីភ្នំពេញទៅព្រះសីហនុ (កើត​ទៅលិច) លុះដល់ចំនុចខាងលើ បានបុកម៉ូតូម៉ាកសង់សេ ១២៥ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ស្លាកលេខភ្នំពេញ1CF0186​ មានទិសដៅបញ្ជ្រាស់គ្នា បើកបរដោយឈ្មោះ​ កាន​ ប្រុស​ អាយុ២៨ឆ្នាំ​មុខរបរជាងម៉ូតូ​ បណ្តាលអោយរងរបួសធ្ងន់ ដាច់ដៃខាងឆ្វេងនឹងបាក់ជើងខាងឆ្វេង​ មានទីលំនៅភូមិ​ ឃុំ​ កើតហេតុខាងលើ​ហើយ រថយន្តបានបើកគេចបាត់​ ។ 

សូមបញ្ជាក់ថា បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ ចំនែកម៉ូតូរក្សាទុកនៅអធិការ នគរបាលស្រុកកំពង់សីលា​ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក កាលពីថ្ងៃទី ០២ កញ្ញា នេះដូចគ្នា រំលងអាធ្រាត ឈានចូលថ្ងៃទី០៣ ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍នៅលើ ផ្លូវជាតិលេខ៥ 

យ៉ាងហោចណាស់មានមនុស្សប្រុសស្រី និងក្មេងចំនួន៧នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កដោយរថយន្តតូរីសទេសចរណ៍ បានងងុយដេកជ្រុលទៅបុក ជាមួយរថយន្តដឹកទំនិញពេញទំហឹង ក្រឡាប់ធ្លាក់ចូលប្រឡាយ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអូរស្តៅ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោក ឈន រិទ្ធ អធិការនគរបាលក្រុងពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងភ្លាមៗនោះថា រថយន្តតូរីសទេសចរណ៍ ពាក់ស្លាកលេខ ភ្នំពេញ 2A-6204 បើកពីកើតទៅលិច បានងងុយដេកជ្រុលទៅ បុករថយន្តដឹកទំនិញមួយគ្រឿង ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យមានមនុស្ស របួសធ្ងន់ស្រាល៧នាក់ ក្នុងនោះមានប្រុស៣នាក់ ស្រី៣នាក់ និងក្មេងតូចម្នាក់ ដែលជិះនៅក្នុងរថយន្តតូរីសទេសចរណ៍នោះ។

លោកអធិការបានបន្តថា មកដល់ពេលនេះ យើងមិនទាន់ដឹងពី អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ។

បច្ចុប្បន្នជងរងគ្រោះទាំង៧នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដោយឡែកវត្ថុតាងយកមករក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត រងចាំដោះស្រាយគ្នានាពេលក្រោយ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត