វៃឪពុក- កុំ​តែ​សមត្ថកិច្ច​ទៅ​ទាន់​ កុំ​អី​ដុត​ផ្ទះ​ចោល​ខ្ទេចទៀត​ ខណៈ​ខឹងសុំលុយម្តាយ មិនបាន​

សូមទស្សនាវីដេអូ ៖

ភ្នំពេញ៖  កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ម្សិលមិញនេះស្ថិតនៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ដោយមានយុវជនម្នាក់សង្ស័យញៀនថ្នាំដល់.កហើយ.. ដើរចេញពីផ្ទះបាត់មុខ១ខែ បែរជាលេចមុខវិលមកផ្ទះវិញ អុកឡុក ក្រុមគ្រួសារ គម្រាមដុតផ្ទះ បង្កឲ្យព្រួយបារម្មណ៍ ហៅសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ឃាត់យកទៅអប់រំនៅប៉ុស្តិ៍នគរបាលតែម្ដង ។

វៃឪពុក- កុំ​តែ​សមត្ថកិច្ច​ទៅ​ទាន់​ កុំ​អី​ដុត​ផ្ទះ​ចោល​ខ្ទេចទៀត​ ខណៈ​ខឹងសុំលុយម្តាយ មិនបាន​

យុវជនបែកថ្នាំវ៉ៃឪពុកសម្លុតគំរាមចាក់សាំងដុតផ្ទះ ខាងលើមានឈ្មោះ ឃុន សុទ្ធា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរគ្មាន ប្រើប្រាស់គ្រឿងញៀន រស់នៅក្នុងបន្ទុកគ្រួសារ នៅផ្ទះលេខ៨៥អា ផ្លូវបេតុង ភូមិតាងួន សង្កាត់កាកាប មានស្រុកកំណើតឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

វៃឪពុក- កុំ​តែ​សមត្ថកិច្ច​ទៅ​ទាន់​ កុំ​អី​ដុត​ផ្ទះ​ចោល​ខ្ទេចទៀត​ ខណៈ​ខឹងសុំលុយម្តាយ មិនបាន​

តាមក្រុមគ្រួសារបានឲ្យដឹងថា យុវជនខាងលើ ប្រើប្រាស់គ្រឿងញៀនរហូតដល់បែក បាត់បង់ម្ចាស់ការ លែងស្គាល់គុណទោស បុណ្យបាប លែងស្គាល់ខុសត្រូវ អុកឡុកក្នុងគ្រួសារ ធ្វើបាបផ្លូវចិត្តសាច់ញាតិ ហើយកន្លងមក បានចេញពីផ្ទះ ដើរស្វែងរកការងារធ្វើដោយខ្លួនឯងនៅខេត្តកំពង់ស្ពឺ បាត់១ខែ បែរជានៅព្រឹកថ្ងៃទី០១ ខែកញ្ញា នេះយុវជនខាងលើ វិលវិញលេចមុខចូលផ្ទះ សុំលុយឪពុកម្តាយមិនបាន បងប្រុសឲ្យ២មុឺន ធ្វើឲ្យរូបគេខឹង វ៉ៃ ឪពុកម្តាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ រួចទៅទិញសាំងបាន៥លីត្រ យកមកគម្រាមដុតផ្ទះ ទើបនាំគ្នាភ័យស្លន់ស្លោ រត់ទៅប្តឹងសមត្ថកិច្ច ជួយអន្តរាគមន៍ ចាប់ឃាត់ខ្លួនយកទៅប៉ុស្តិ៍កាកាប ដើម្បីធ្វើការអប់រំ ។

យុវជនបែកថ្នាំរូបនេះខណៈដែល ឃាត់ខ្លួនចូលប៉ុស្តិ៍នគរបាលហើយ តែអំណាចឥទ្ធិពលនៃគ្រឿងញៀន វង្វេង វក់វីស្មារតី មិនខ្លាចញញើតសមត្ថកិច្ច មិនខ្វល់ស្តាប់នូវការអប់រំទូន្មានឡើយ ៕

ប្រភព ៖ vd7news

  • វៃឪពុក- កុំ​តែ​សមត្ថកិច្ច​ទៅ​ទាន់​ កុំ​អី​ដុត​ផ្ទះ​ចោល​ខ្ទេចទៀត​ ខណៈ​ខឹងសុំលុយម្តាយ មិនបាន​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/03  Category:កំសាន្ត
Tags: