អតីតដៃគូ Google Glass ផលិតវែនតា តាមដានសុខភាពជំនាន់ថ្មី

ក្រុមហ៊ុន Google ធ្លាប់បានបង្កើតវែនតា Google Glass រួចមកហើយ ប៉ុន្តែមនុស្សភាគច្រើនមិនសូវជា មានការពេញនិយមប៉ុន្មាននោះទេ ដោយសារវាមើលទៅដូចជាមិនទំនងនិងសក្តិសមក្នុងការប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ ។
បច្ចុប្បន្ននេះមានគម្រោងថ្មីមួយត្រូវបានបង្កើត គឺផ្តោតលើការតាមដានសុខភាពវិញម្តង នេះជាគម្រោងរបស់ក្រុមហ៊ុន VSP Global ធ្វើការសហការណ៍ជាមួយ University of Southern California ។

នេះមិនមែនជាលើកទីមួយនោះទេ ដែលក្រុមហ៊ុន VSP បានឈានជើងចូលវិស័យបច្ចេកវិទ្យា ដោយបច្ចុប្បន្ននេះក្រុមហ៊ុនបានសហការណ៍ជាមួយ Google ផលិតដងវែនតាពិសេសមួយដែលមានសមត្ថភាពនិងមុខងារ តាមដានសុខភាព ។ ដងវែនតានេះអាចធ្វើតំណភ្ជាប់ទៅកាន់ទូរស័ព្ទដៃដើម្បីតាមដានសុខភាព និងសកម្មភាពប្រចាំថ្ងៃផ្សេងៗ។ អ្នករចនាម៉ូដក៏បានធ្វើកិច្ចសហការជាមួយអ្នកជំនាញគីមីជីវសាស្ត្រ និងសហការជាមួយអ្នកផលិតវែនតាតាម បែបធម្មតាធ្វើការផ្សំបញ្ចូលគ្នាជាមួយបច្ចេកវិទ្យាសម័យថ្មី ។

អតីតដៃគូ Google Glass ផលិតវែនតា តាមដានសុខភាពជំនាន់ថ្មី

ជាលទ្ធផលគម្រូវែនតាតាមដានសុខភាពនេះមានរូបរាងគួរអោយទាក់ទាញនិងប្រណិតនិងកំពុងទទួលការចាប់អារម្មណ៍ពីសាធារណៈជន ។ ចំពោះលទ្ធផលស្រាវជ្រាវនិងប្រសិទ្ធភាពនៃការប្រើប្រាស់វែនតានេះថាមានប្រសិទិ្ធភាពនិងការប្រើប្រាស់យ៉ាងណានោះ នឹងត្រូវប្រកាសនៅ ដើមឆ្នាំ ២០១៧ ខាងមុខ ៕

ប្រភព ៖ pmhotnews

  • អតីតដៃគូ Google Glass ផលិតវែនតា តាមដានសុខភាពជំនាន់ថ្មី已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/03  Category:កំសាន្ត
Tags: