ជប៉ុន​មាន​មហិច្ឆតា​ចង់​ទិញ​អាវុធ​បន្ថែម​ពី​អង់គ្លេស ដោយសារ​បញ្ហា​សមុទ្រ​ជាមួយ​ចិន

សូមទស្សនាវីដេអូ ៖ 

ឆ្លៀតឱកាសក្នុងពេលដែលភាពតានតឹងរវាងចិន និងជប៉ុន ចំពោះបញ្ហាសមុទ្រចិនខាងកើត លើជម្លោះដែនកោះ Senkaku Diaoyu មានការកើនឡើង ក្រសួងការពារជាតិជប៉ុនបានបង្ហាញពីមហិច្ឆតាទិញអាវុធកាន់តែច្រើន ជាពិសេសគឺអង់គ្លេស និងអាមេរិកតែម្ដង ។

ជប៉ុន​មាន​មហិច្ឆតា​ចង់​ទិញ​អាវុធ​បន្ថែម​ពី​អង់គ្លេស ដោយសារ​បញ្ហា​សមុទ្រ​ជាមួយ​ចិន

ក្រសួងការពារជាតិជប៉ុនកំពុងតែព្យាយាមបញ្ចុះបញ្ចូលរដ្ឋាភិបាល ឲ្យយល់ព្រមចំពោះសំណើកញ្ចប់ថវិកាជាង៥០ពាន់លានដុល្លារ ដោយក្នុងនោះមាន៩៦៥លានដុល្លារអាមេរិក សម្រាប់ទិញយន្តហោះចម្បាំង F-35 យន្តហោះចម្បាំងមានតួនាទីច្រើន Osprey V-22 និងឧទ្ធម្ភាគចក្រធុនធ្ងន់ Chinook
ជប៉ុន​មាន​មហិច្ឆតា​ចង់​ទិញ​អាវុធ​បន្ថែម​ពី​អង់គ្លេស ដោយសារ​បញ្ហា​សមុទ្រ​ជាមួយ​ចិន
ក្នុងរបៀបវារៈដូចគ្នានេះ វាក៏មានរួមបញ្ចូលទាំងនាវាមុជទឹកថ្មី និងយន្តហោះស៊ើបការណ៍គ្មានមនុស្សបើក Global Hawk ជំនាន់ថ្មី ដែលត្រូវបានក្រុមកងទ័ពអាកាសអង់គ្លេស (RAF) ប្រើប្រាស់ដែរ មិនត្រឹមតែប៉ុណ្ណោះ ជប៉ុនក៏បានបង្ហាញពីបំណងចង់ទិញយានជំនិះយោធា 11 AAV7 ផលិតដោយអង់គ្លេស ដោយវាអាចប្រើប្រាស់បានទាំងលើទឹក និងលើគោក ។
សូមបញ្ជាក់ថា គោលនយោបាយយោធាជប៉ុនក្រោយសង្គ្រាមលោកលើកទី២ ដែលត្រូវអន្តរជាតិដាក់កម្រិតចំពោះសមត្ថភាពយោធានោះ ត្រូវបានរដ្ឋាភិបាលលោក Shinzo Abe ធ្វើកំណែទម្រង់ថ្មី ដោយលោកបានជំរុញតួនាទីយោធាកាន់តែខ្លាំងជាងមុន ថែមទាំងបង្កើនការចំណាយ លើវិស័យយោធាផងដែរ ៕
ជប៉ុន​មាន​មហិច្ឆតា​ចង់​ទិញ​អាវុធ​បន្ថែម​ពី​អង់គ្លេស ដោយសារ​បញ្ហា​សមុទ្រ​ជាមួយ​ចិន ជប៉ុន​មាន​មហិច្ឆតា​ចង់​ទិញ​អាវុធ​បន្ថែម​ពី​អង់គ្លេស ដោយសារ​បញ្ហា​សមុទ្រ​ជាមួយ​ចិន ជប៉ុន​មាន​មហិច្ឆតា​ចង់​ទិញ​អាវុធ​បន្ថែម​ពី​អង់គ្លេស ដោយសារ​បញ្ហា​សមុទ្រ​ជាមួយ​ចិន
ប្រភព ៖ kqube
  • ជប៉ុន​មាន​មហិច្ឆតា​ចង់​ទិញ​អាវុធ​បន្ថែម​ពី​អង់គ្លេស ដោយសារ​បញ្ហា​សមុទ្រ​ជាមួយ​ចិន已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/03  Category:កំសាន្ត
Tags: