ចិន​-អ៊ុយក្រែន​ ចាប់​ដៃ​គ្នា​ផលិត​យន្តហោះ​ទំហំ​ធំ​បំផុត​ក្នុង​លោក

ប្រទេសអ៊ុយក្រែន និងប្រទេសចិនកំពុងសហការគ្នាដើម្បីផលិតនៅយន្តហោះមួយប្រភេទដែលមានទំហំធំបំផុតទីពីនៅក្នុងសកលលោក ថ្មីៗនេះគេហទំព័រ Businessinsider បានធ្វើការចុះផ្សាយថា ប្រទេសទាំងពីកំពុងចាប់ដៃគ្នាក្នុងការផលិតនៅយន្តហោះប្រភេទ AN-225 មួយទៀតដែលធ្លាប់បាត់បង់កាលពីមុនមក។

ចិន​-អ៊ុយក្រែន​ ចាប់​ដៃ​គ្នា​ផលិត​យន្តហោះ​ទំហំ​ធំ​បំផុត​ក្នុង​លោក
យន្តហោះម៉ូដែល Antonov An-225 Mriya ធ្លាប់បានផលិតប្រើប្រាស់ជាផ្លូវការដំបូងក្នុងឆ្នាំ ១៩៨៨ ប៉ុន្តែត្រូវបាត់បង់ទៅវិញ ឥឡូវមកដល់ក្នុងសម័យបច្ចុប្បន្ននេះវិញក្រុមហ៊ុន Antonov របស់ប្រទេសអ៊ុយក្រែន និងក្រុមហ៊ុន Aerospace Industry Corporation របស់ចិនបានចុះកិច្ចព្រមព្រៀងជាថ្មីក្នុងការផលិតយន្តហោះទំហំយក្សនេះឡើងវិញ។ ចំពោះកិច្ចព្រមព្រៀងរវាង ចិន-អ៊ុយក្រែននេះនឹងចាប់ផ្ដើមនៅក្នុងសប្ដាហ៍ខាងមុខ ហើយអាចដំណើរការក្នុងពេលខាងមុខនៅប្រទេសចិនដោយមានការផ្ដល់សិទ្ធិនិងសហការពីក្រុមហ៊ុន Antonov ។

ចិន​-អ៊ុយក្រែន​ ចាប់​ដៃ​គ្នា​ផលិត​យន្តហោះ​ទំហំ​ធំ​បំផុត​ក្នុង​លោក
សូមបញ្ជាក់ផងដែរថា យន្តហោះនេះបានជាប់កំណត់ត្រាពិភពលោកជាច្រើនដូចជា ជាយន្តហោះដែលអាចដឹកទំនិញធ្ងន់រហូតដល់ ២៥៣ តោន ហើយអាចដឹកអីវ៉ាន់ទម្ងន់ ២០០ តោន និងហោះហើរបានចម្ងាយប្រហែល ៤០២៣ គីឡូម៉ែត្រ និងមានកំណត់ត្រាជាច្រើនទៀត។

ចិន​-អ៊ុយក្រែន​ ចាប់​ដៃ​គ្នា​ផលិត​យន្តហោះ​ទំហំ​ធំ​បំផុត​ក្នុង​លោក ចិន​-អ៊ុយក្រែន​ ចាប់​ដៃ​គ្នា​ផលិត​យន្តហោះ​ទំហំ​ធំ​បំផុត​ក្នុង​លោក ចិន​-អ៊ុយក្រែន​ ចាប់​ដៃ​គ្នា​ផលិត​យន្តហោះ​ទំហំ​ធំ​បំផុត​ក្នុង​លោក ចិន​-អ៊ុយក្រែន​ ចាប់​ដៃ​គ្នា​ផលិត​យន្តហោះ​ទំហំ​ធំ​បំផុត​ក្នុង​លោក

ប្រភព ៖ kqube

  • ចិន​-អ៊ុយក្រែន​ ចាប់​ដៃ​គ្នា​ផលិត​យន្តហោះ​ទំហំ​ធំ​បំផុត​ក្នុង​លោក已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/03  Category:ជីវិតនិងសង្គម
Tags: