រដ្ឋាភិបាលថៃប្រកាសចរចាដោយសន្តិភាពជាមួយមូស្លីមបះបោរនៅភាគខាងត្បូង​

រដ្ឋាភិបាលយោធាថៃ បានប្រកាស ចរចាដោយសន្តិភាព ជាមួយពួកមូស្លីមដែលកំពុង ធ្វើចលនាបះបោរផ្តាច់ខ្លួននៅភាគខាងត្បូង  ខណៈចំនួនអ្នកស្លាប់ដោយសារប៉ះទង្គិចគ្នានៅ តំបន់នោះកើនដល់ជិត៧០០០នាក់។បច្ចុប្បន្នពួកមូស្លីមកំពុងបះបោរនៅភាគខាងត្បូងមាននៅខេត្ត យ៉ាឡា ខេត្តបាតានី និង ខេត្តណារ៉ាតធីវ៉ាត់។ សមត្ថកិច្ចសង្ស័យថា ក្រុមបះបោរទាំងនេះ ជាប់ពាក់ព័ន្ធនឹងការវាយ ប្រហារដោយបំផ្ទុះគ្រាប់បែកកាលពីខែមុននៅតាមទីក្រុងទេសចរណ៍ ល្បីៗបណ្តាលឲ្យ មនុស្ស៤នាក់ស្លាប់ និង រាប់រាយនាក់រងរបួស។

រដ្ឋាភិបាលថៃប្រកាសចរចាដោយសន្តិភាពជាមួយមូស្លីមបះបោរនៅភាគខាងត្បូង​

ចាប់តាំងពីឆ្នាំ២០០៤មក មានការបះទង្គិចគ្នាបន្តបន្ទាប់ រវាងកម្លាំងរដ្ឋាភិបាល និង អ្នកកាន់សាសនាឥស្លាម ទាមទារផ្តាច់ខ្លួននៅភាគខាងត្បូងដែលបណ្តាលឲ្យមានអ្នក ស្លាប់ ជាង៦៥០០ នាក់។រដ្ឋមន្ត្រីការពារជាតិថៃ លោក Prawit Wongsuwan ថ្លែងនៅថ្ងៃសុក្រនេះ ក្នុងទីក្រុង កូឡា ឮឡាំពួរថា ការចរចាដោយសន្តិភាពជាមួយក្រុមអ្នកបះបោរត្រូវតែចាប់ផ្តើម នៅពេល នេះ។នេះ បើតាមសារព័ត៌មានThe guardian។

កាលពីឆ្នាំ២០១៣ រដ្ឋាភិបាលថៃដឹកនាំដោយលោកស្រី យីងឡាក់ បានចរចា ដោយសន្តិភាពជាមួយពួកបះបោរ នៅភាគខាងត្បូងរហូតដល់ ពួកយោធាធ្វើរដ្ឋប្រហារ ទម្លាក់នៅឆ្នាំ២០១៤ តែមិនទទួលបានផលទេ។

ប្រភព ៖ vodhotnews

  • រដ្ឋាភិបាលថៃប្រកាសចរចាដោយសន្តិភាពជាមួយមូស្លីមបះបោរនៅភាគខាងត្បូង​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/03  Category:ជីវិតនិងសង្គម
Tags: