កំពុង​ប្រតិបត្តិការ​ជាមួយ​នារី​វ័យក្មេង ស្រាប់តែ​…

រាជធានីភ្នំពេញ ៖ បុរសម្នាក់ខណៈកំពុងប្រតិបត្តិការជាមួយនារីវ័យក្មេងម្នាក់នៅក្នុងផ្ទះសំណាក់ ស្រាប់តែជំងឺគាំងបេះដូងរើឡើងបណ្ដាលឲ្យស្លាប់ភ្លាមៗមួយរំពេច ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ផ្ទះសំណាក់«នីតា» ស្ថិតនៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ប្រភពពីនគរបាលមូលដ្ឋានបានឲ្យដឹងថា បុរសរងគ្រោះ អាយុ៥៦ឆ្នាំ មានឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី ទាហាន ចំណែកនារីវ័យក្មេងនោះគឺជានារីដែលទៅជាមួយនោះឈ្មោះ អ៊ូ ដាវី អាយុ២១ឆ្នាំ ជានារីបម្រើការងារនៅតាមភោជនីយដ្ឋាន ។

កំពុង​ប្រតិបត្តិការ​ជាមួយ​នារី​វ័យក្មេង ស្រាប់តែ​…

ប្រភពបញ្ជាក់ថា ជនរងគ្រោះមានជំងឺទឹកនោមផ្អែម និងលើសឈាម ខណៈកំពុងតែក្រេបទឹកឃ្មុំស្រាប់តែគាំងបេះដូងស្លាប់តែម្តង ។

ប្រភពបន្តទៀតថា ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យសាកសព និងធ្វើកោសល្យវិច្ច័យបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

កំពុង​ប្រតិបត្តិការ​ជាមួយ​នារី​វ័យក្មេង ស្រាប់តែ​…

ប្រភព ៖ kohsantepheapdaily

  • កំពុង​ប្រតិបត្តិការ​ជាមួយ​នារី​វ័យក្មេង ស្រាប់តែ​…已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/03  Category:កំសាន្ត
Tags: