អ៊ុយក្រែនចេញបញ្ជាចាប់រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី

អ៊ុយក្រែនបានចេញបញ្ជាចាប់រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមន្ត្រីជាន់ខ្ពស់១៧រូបផ្សេងទៀតពីបទបំផ្លាញសន្តិសុខជាតិអ៊ុយក្រែន ។រដ្ឋមន្ត្រីក្រសួងការពារជាតិ រុស្ស៊ី លោក Sergey Shoigu កំពុងប្រឈមនឹងច្បាប់តាមចាប់ខ្លួនរបស់តុលាការទីក្រុងគីវ  ដោយសារតែបានបំផ្លាញដល់សន្តិសុខស្ថិរភាពអ៊ុយក្រែន។ នៅក្នុងសេចក្តីប្រកាសរបស់តុលាការបានបញ្ជាក់ថា «មិនត្រូវរក្សាឃុំខ្លួនមនុស្ស ដែលត្រូវចាប់លើសពី៣៦ម៉ោង ឬប្រគល់ទៅឲ្យក្រុមស្រាវជ្រាវ»។ ដីកាចាប់ខ្លួននោះ មានប្រសិទ្ធភាពរហូតដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ ។

អ៊ុយក្រែនចេញបញ្ជាចាប់រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី

កាលពីថ្ងៃទី២២ ខែសីហា ចៅក្រមយោធាអ៊ុយក្រែនបានចាប់ផ្តើមចោទប្រកាន់រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្សី លោក Shoigu និងមន្ត្រីជាន់ខ្ពស់១៧រូបផ្សេងទៀត  ដោយចោទប្រកាន់ថា បានប្រឆាំងនឹងសន្តិសុខជាតិរុស្ស៊ី ។ នៅក្នុងបញ្ជីត្រូវចាប់ខ្លួនក្រៅពីរដ្ឋមន្ត្រីក្រសួងការពារជាតិនៅមានលោក Sergey Clazyev ទីព្រឹក្សាសន្តិសុខរបស់ប្រធានាធិបតីរុស្ស៊ី ព្រមទាំងឧប្បការីប្រធានាធិបតីទទួលបន្ទុកតំបន់គ្រីមៀទៀតផង ។

រុស្ស៊ី និងអ៊ុយក្រែនកំពុងប្រឈមមុខតានតឹងដាក់គ្នាយ៉ាងខ្លាំង  អាចឈានដល់សង្គ្រាមនឹងគ្នា ក្រោយពេលរុស្ស៊ីបានសម្រេចដាក់តំបន់គ្រីមៀស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីកាលពីខែមីនា ឆ្នាំ២០១៤ និងគាំទ្រឲ្យមានការផ្តាច់ខ្លួននៅតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែនទៀតផង ។

ស្ថានភាពកាន់តែតានតឹង ក្រោយពេលដែលរុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថា បានបញ្ជូនក្រុមចារកម្មទៅវាយប្រហារបំផ្លាញសន្តិសុខគ្រីមៀ ប៉ុន្តែអ៊ុយក្រែនបានច្រានចោលការចោទប្រកាន់ខាងលើ ៕

ប្រភព ៖ nokorwatnews

  • អ៊ុយក្រែនចេញបញ្ជាចាប់រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/03  Category:កំសាន្ត
Tags: