រៀបរាប់់​ទាំង​ទឹកភ្នែក​ !! ព្រោះ​តែប្រពន្ធ ​ដុះ​ស្លាបហើរចោល រូបប្ដី​ និង​កូន​ៗ ដល់ទៅ​០៣នាក់ ដោយសារ​ប្រុស​ព្រាន​…

ខេត្តកំពង់ឆ្នាំង៖  រឿងរ៉ាវដែលនឹកស្មានមិនដល់ដោយបុរសអភ័ព្វម្នាក់បានរៀបរាប់ថា គាត់មានឈ្មោះ ហឿន សីហា អាយុ៣៧ឆ្នាំ កាលពីជាង១០ឆ្នាំមុន គាត់បានរៀបការជាមួយនារីម្នាក់ឈ្មោះ វន ស្រីណេន អាយុប្អូនគាត់២ឆ្នាំ ដែលជាអ្នកស្រុកភូមិជាមួយគ្នា និងបានរស់នៅដោយមានសេចក្តីសុខក្សេមក្សាន្ត ដោយគាត់មុខរបរជាជាងសំណង់ក្នុងខេត្តរហូតបានចំណងដៃអាពាហ៍ពិពាហ៍កូនប្រុសស្រី៣នាក់ ដែលពេលនេះកូនបងអាយុ១២ឆ្នាំ កូនប្អូនអាយុ៥ឆ្នាំ និងមានទីលំនៅភូមិអូរសណ្តាន់ចាស់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

រៀបរាប់់​ទាំង​ទឹកភ្នែក​ !! ព្រោះ​តែប្រពន្ធ ​ដុះ​ស្លាបហើរចោល រូបប្ដី​ និង​កូន​ៗ ដល់ទៅ​០៣នាក់ ដោយសារ​ប្រុស​ព្រាន​…

បុរសរូបនោះបានរៀបរបទាំងអួលដើម.កថា ដោយសារស្ថានភាពគ្រួសារ និងដោយសារធ្វើសំណង់នៅក្នុងជិតៗផ្ទះមិនសូវបានប្រាក់ច្រើន គាត់ក៏ទៅធ្វើការជាជាងសំណង់នៅរាជធានីភ្នំពេញ ជាមួយប្រពន្ធ ដោយទុកកូន៣នាក់ឲ្យនៅជាមួយជីដូន ។ ក្រោយពីធ្វើជាងសំណង់នៅភ្នំពេញបានជាងកន្លះឆ្នាំមិនសល់ប្រាក់កាស គឺគ្រាន់តែបានមួយរស់ៗ ណាថ្លៃឈ្នួលស្នាក់នៅ ណាប្រាក់ផ្ញើឲ្យកូន គាត់ក៏បបួលប្រពន្ធត្រឡប់មកផ្ទះវិញ ។ កាលណោះគាត់ និងប្រពន្ឋបានមកផ្ទះនៅខេត្តកំពង់ឆ្នាំងវិញនៅខែមិនា ឆ្នាំ២០១៦ និងបានរកការងារធ្វើជាជាងសំណង់បន្តទៀត តែកាលនោះរកការងារមិនទាន់បានធ្វើទេ ប្រពន្ឋគាត់បានសុំគាត់ទៅធ្វើការនៅភ្នំពេញវិញ ទោះបីគាត់ឃាត់បែបណាក៏មិនព្រមស្តាប់ដែរ បន្ទាប់នាងក៏បានចេញទៅធ្វើការនៅភ្នំពេញបាត់ទៅ ។

រៀបរាប់់​ទាំង​ទឹកភ្នែក​ !! ព្រោះ​តែប្រពន្ធ ​ដុះ​ស្លាបហើរចោល រូបប្ដី​ និង​កូន​ៗ ដល់ទៅ​០៣នាក់ ដោយសារ​ប្រុស​ព្រាន​…

បុរសអភ័ព្វបន្តទាំងទឹកមុខស្រងូតថា ពេលទៅធ្វើការនៅភ្នំពេញ ប្រពន្ឋគាត់មិនដែលផ្ញើប្រាក់មកគាត់ជួយចិញ្ចឹមកូនឡើយ ។ មិនត្រឹមតែប៉ុណ្ណឹងទេ កាលពីជាង៣ខែមុននេះ ប្រពន្ធគាត់បានត្រឡប់មកវិញ តែមិនបានមកផ្ទះមើលកូន និងប្តីទេ នាងបានទៅផ្ទះម្តាយនាងដែលនៅមិនឆ្ងាយពីគ្នាឡើយ ពេលនោះគាត់ខំនាំកូនទាំង៣នាក់ទៅជួបម្តាយវា ស្រាប់តែអ្វីដែលស្មានមិនដល់គឺប្រពន្ឋគាត់មិនខ្ចីមើលមុខកូន និងរូបគាត់ឡើយ ហើយនាងបានទូរស័ព្ទទៅណាមិនដឹងទេ ស្រាប់តែរំពេចនោះមានមនុស្សប្រុសម្នាក់បានជិៈម៉ូតូ១គ្រឿងមកដឹកប្រពន្ឋគាត់ចេញទៅភ្នំពេញវិញយ៉ាងប្រញ៉ាប់បំផុត ទោះបីកូនៗខំស្រែកហៅម៉ែៗ យ៉ាងណាក្តី ។ មិនត្រឹមតែប្រព្រឹត្តិទង្វើមិនគប្បីជាស្ត្រីខ្មែរនេះទេ ប្រពន្ឋគាត់បានផ្តាំផ្ញើតាមគេមកប្រាប់គាត់ថា យើងអស់កម្មពារនឹងគ្នាហើយ បែកគ្នាត្រឹមហ្នឹងចុះ ។ គាត់បានដឹកដៃ និងពរកូនតូចត្រឡប់មកផ្ទះវិញទាំងរន្ធត់ និងនឹកក្នុងចិត្តថា ប្រពន្ធគាត់មានថ្មីចោលគាត់ហើយ នេះបានហៅថា នាំឲ្យស្គាល់ភ្នំពេញឈ្លក់ទឹកម៉ាស៊ីនមែន ។

បុរសរូបនោះនិយាយទាំងស្ទើរស្រក់ទឹកភ្នែកថា ប្រពន្ធគាត់មិនត្រឹមតែក្បត់ចិត្តគាត់ប៉ុណ្ណឹងទេ កាលនៅជាមួយគ្នាប្រពន្ធគាត់បានខ្ចីលុយអង្គការជាច្រើន ដែលពេលនេះប្លង់ដីដែលគាត់រស់នៅបានស្ថិតក្នុងដៃស្ត្រីម្នាក់ដែលគាត់ជាអ្នកចេញលុយសងអង្គការជំនួស និងបានពពាយនាយលក់ដីនោះសងស្ត្រីនោះវិញ និងសល់ប៉ុន្មានគ្រាន់ទុកចញ្ចឹមកូនបន្ត ។

ជាចុងក្រោយ បុរសរូបនោះថាគាត់មិនអាចយកប្រពន្ធនោះទៀតបានទេ បើទោះជានាងត្រឡប់មកវិញក្តី គឺសុំតែម្យ៉ាងឲ្យប្រពន្ធគាត់ផ្ញើលុយកាក់មកជួយចិញ្ចឹមកូនៗផង ព្រោះពេលនេះគាត់អស់លទ្ធភាពហើយ និងម្យ៉ាងវិញទៀត សូមជួយសងប្រាក់ដែលខ្ចីអង្គការផង ព្រោះពេលនេះម្ចាស់លុយដែលគេជួយចេញសងជំនួសជិតរឹបអូសយកដីនោះអស់ហើយ ។

ទោះបីជាយ៉ាងណាក្ដី នេះជាការបកស្រាយរបស់ភាគីខាងប្តីតែម្ខាងប៉ុណ្ណោះ ចំណែកភាគីខាងប្រពន្ធវិញយើងមិនអាចសុំការបំភ្លឺបានទេ ហើយយើងនឹងរីករាយរង់ចាំបំភ្លឺជូនគ្រប់ពេលវេលា ៕

ប្រភព ៖ vd7news

  • រៀបរាប់់​ទាំង​ទឹកភ្នែក​ !! ព្រោះ​តែប្រពន្ធ ​ដុះ​ស្លាបហើរចោល រូបប្ដី​ និង​កូន​ៗ ដល់ទៅ​០៣នាក់ ដោយសារ​ប្រុស​ព្រាន​…已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/03  Category:ជីវិតនិងសង្គម
Tags: