បំផ្ទុះ​គ្រាប់​បែក​ទាំង​យប់​​នៅ​ហ្វីលីពីន​សម្លាប់​មនុស្ស​១០​នាក់​៦០​នាក់​ទៀត​របួស​​

ក្រុមប៉ូលិស និងក្រុមសង្គ្រោះបន្ទាន់ បានទៅកាន់ទីកន្លែងផ្សាររាត្រី នាទីក្រុង ដាវ៉ាវ បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកមួយយ៉ាងរន្ធត់ នៅយប់ថ្ងៃសុក្រនេះ បានសម្លាប់មនុស្ស១០នាក់ និង ៦០នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ។ នេះបើយោងតាមចុះផ្សាយព័ត៌មានរបស់ CNN នៅយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦នេះ។
បំផ្ទុះ​គ្រាប់​បែក​ទាំង​យប់​​នៅ​ហ្វីលីពីន​សម្លាប់​មនុស្ស​១០​នាក់​៦០​នាក់​ទៀត​របួស​​

រថយន្តពន្លត់អគ្គិភ័យ ព្រមទាំងរថយន្តសង្គ្រោះបន្ទាន់ ក៏កំពុងតែធ្វើការជួយសង្គ្រោះពលរដ្ឋដែលបានរងរបួសនៅទៅនោះផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ទទួលបានព័ត៌មាន ជាក់លាក់ណាមួយ ទាក់ទងនឹងការបំផ្ទុះគ្រាប់បែកខាងលើនេះឡើយ។

បើយោងតាមសេចក្ដីរាយការណ៍ជំហានដំបូងរបស់ ចៅហ្វាយក្រុងរងលោក Paolo Duterte បានឲ្យដឹងថា ការបំផ្ទុះនេះអាចបង្កឡើងដោយក្រុមLPG។ ទោះបីជាយ៉ាងនេះក្តី លោកបន្តថា ព័ត៌មានខាងលើត្រូវការការបញ្ជាក់បន្ថែម។

បំផ្ទុះ​គ្រាប់​បែក​ទាំង​យប់​​នៅ​ហ្វីលីពីន​សម្លាប់​មនុស្ស​១០​នាក់​៦០​នាក់​ទៀត​របួស​​

សូមបញ្ជាក់ថា ហេតុការណ៍បំផ្ទុះគ្រាប់បែកនេះ បានកើតឡើងនៅដងផ្លូវ Roxas នៃទីក្រុងដាវ៉ាវ ប្រទេសហ្វីលីពីន ដែលគេស្គាល់ថា ជាផ្សាររាត្រី មានលក់ចំណីអាហារ សម្រាប់ភ្ញៀវទេសចរណ៍ និងអ្នកធ្វើដំណើរផ្សេងៗ៕

ប្រភព ៖ kqube

  • បំផ្ទុះ​គ្រាប់​បែក​ទាំង​យប់​​នៅ​ហ្វីលីពីន​សម្លាប់​មនុស្ស​១០​នាក់​៦០​នាក់​ទៀត​របួស​​已关闭评论
  • 27 views
  • Hide Sidebar
    A+
Publish on:2016/09/03  Category:ជីវិតនិងសង្គម
Tags: