ទួរគីដកហូតតំណែងមន្ត្រីប៉ូលិស​៨ពាន់នាក់ សង្ស័យជាប់ពាក់ព័ន្ធការធ្វើរដ្ឋប្រហារ

ទួរគីបានដកហូតតំណែងមន្ត្រីប៉ូលិស៨ពាន់នាក់ ជាប់ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារមិនសម្រេចកាលពីខែកក្កដា កន្លងមក ។កាលពីថ្ងៃទី១ ខែកញ្ញា ទួរគីបានសម្រេចដក់តំណែង ប៉ូលិស៨ពាន់នាក់ ដែលជាប់ពាក់ព័ន្ធសកម្មភាពធ្វើរដ្ឋប្រហារ ។  នេះជាការដកហូតតំណែងប៉ូលិសជាទ្រង់ទ្រាយធំ ក្រោយពេលប្រធានាធិបតីបានដកតំណែងមន្ត្រីយោធាជាច្រើននាពេលកន្លងមក ។ ការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១៥ និង១៦ ខែកក្កដាមិនបានសម្រេចបានសម្លាប់មនុស្សដល់ទៅ២៤០នាក់ ។

ទួរគីដកហូតតំណែងមន្ត្រីប៉ូលិស​៨ពាន់នាក់ សង្ស័យជាប់ពាក់ព័ន្ធការធ្វើរដ្ឋប្រហារ

បណ្តាញទូរទស្សន៍ NTV នៅថ្ងៃទី២ ខែកញ្ញា បានផ្សាយថា មានព្រះរាជ្យអាជ្ញា៥៤៣រូបត្រូវបានដកតំណែង ដើម្បីស្រាវជ្រាវ ដោយសង្ស័យជាប់ពាក់ព័ន្ធនឹង លោក Gulen ដែលជាមេក្លោងនៅក្នុងការធ្វើរដ្ឋប្រហារ ធ្វើឲ្យមនុស្សនៅក្នុងស្ថាប័នយុត្តិធម៌ត្រូវដកតំណែងកើតឡើងរហូតដល់ទៅ៣៣៩០នាក់

នាយករដ្ឋមន្ត្រីទួរគី លោក Binali Yildirim បានប្រកាសថា រដ្ឋាភិបាលទីក្រុងអែនការ៉ាបានចាប់ខ្លួនមនុស្ស៤ម៉ឺននាក់ពាក់ព័ន្ធសកម្មភាពធ្វើរដ្ឋប្រហារ ក្នុងនោះមាន២ម៉ឺននាក់ជាប់ឃុំខ្លួន ៕

ប្រភព ៖ nokorwatnews

  • ទួរគីដកហូតតំណែងមន្ត្រីប៉ូលិស​៨ពាន់នាក់ សង្ស័យជាប់ពាក់ព័ន្ធការធ្វើរដ្ឋប្រហារ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/03  Category:កំសាន្ត
Tags: