រុស្ស៊ីដាក់ពង្រាយមីស៊ីលនៅចម្ងាយពីអាមេរិក៨៦គីឡូម៉ែត្រ

រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក Sergei Shoigu បានបញ្ជាក់ថា កម្លាំង ទាហានរុស្ស៊ីមានគម្រោងដាក់ពង្រាយកងពលកាំជ្រួចមីស៊ីលនៅឆ្នេរសមុទ្រ Chukotka ស្ថិតនៅភាគខាងកើតប្រទេសនេះនាឆ្នាំ២០១៨។ ទីតាំងដែលដាក់កងពលមីស៊ីលនោះនៅចម្ងាយពីរដ្ឋ Alaska អាមេ រិកតែ៨៦គីឡូម៉ែត្រតែប៉ុណ្ណោះ។នៅក្នុងកិច្ចប្រជុំរបស់ក្រសួងការពារ ជាតិកាលពីសប្តាហ៍កន្លងមកលោក Shoigu បានបញ្ជាក់ថា ការសម្រេចដាក់កងពល មីស៊ីលនៅតំបន់ខាងលើធ្វើឡើងតាំងពីខែកក្កដាមកម៉្លេះដើម្បីការពារការវាយប្រហារតាមដែនអាកាសក៏ដូចជាការពារតំបន់ ប៉ូលខាងជើងផែនដីដែលសម្បូរទៅដោយធនធានធម្មជាតិ ដែលប្រទេសមហាអំណាច អាមេរិក-រុស្ស៊ីកំពុងតែដណ្តើមគ្នាគ្រប់គ្រង។

រុស្ស៊ីដាក់ពង្រាយមីស៊ីលនៅចម្ងាយពីអាមេរិក៨៦គីឡូម៉ែត្រ

ការដាក់ពង្រាយមីស៊ីលនៅតំបន់ខាង លើគឺជួយដល់រុស្ស៊ីអាចគ្រប់គ្រងទាំងប្រជុំកោះគូរីលដែលកំពុងតែមានវិវាទជាមួយ ជប៉ុន និងឈូងសមុទ្រ Bering ក៏ដូចជា តំបន់ភាគខាងជើង។ ការសម្រេចដាក់ មីស៊ីលខាងលើដើម្បីការពារឆ្នេរសមុទ្រ ដែលមានពលរដ្ឋរស់នៅតិចតួចរបស់រុស្ស៊ីគេចផុតពីការគំរាមកំហែងសត្រូវ។រយៈពេលចុងក្រោយនេះរុស្ស៊ីធ្វើសមយុទ្ធដាក់ពង្រាយកាំជ្រួចមីស៊ីលការពារនៅតាមព្រំដែនខ្លាចរងការវាយប្រហារពីសត្រូវដែលមានអាមេរិកនិងណាតូជាដើម។សកម្មភាពរបស់រុស្ស៊ីកើតឡើងក្រោយពេលដែលមេបញ្ជាការកងទ័ពអាមេរិក ប្រចាំតំបន់អឺរ៉ុបលោកឧត្ដមសេនីយ៍ phipipbr- eedove បានបញ្ជាក់ថា ទីបញ្ជាការ កងទ័ពអាមេរិកនៅតំបន់អឺរ៉ុប EUCOM និង ណាតូបានត្រៀមលក្ខណៈរួចរាល់ដើម្បីធ្វើសង្គ្រាមយកឈ្នះរុស្ស៊ីនៅពេលណាចាំ បាច់។

រុស្ស៊ីដាក់ពង្រាយមីស៊ីលនៅចម្ងាយពីអាមេរិក៨៦គីឡូម៉ែត្រ

លោក Breedlove បញ្ជាក់នៅមុខ សភាអាមេរិកថា “ដើម្បីទប់ទល់ជាមួយ រុស្ស៊ី EUCOM បានពិភាក្សាជាមួយសម្ពន្ធមិត្ដពីវិធីសាស្រ្តធ្វើសង្គ្រាមយកឈ្នះលើ រុស្ស៊ីដែលមានសព្វាវុធទំនើបៗជាច្រើននោះ។
ចាប់តាំងពីឆ្នាំ២០១៤មកអាមេរិក និងណាតូបានផ្ដោតសំខាន់ទៅនឹងការ ពង្រឹងសមត្ថភាពយោធានិងសព្វាវុធក៏ដូច ជាស្មារតីទាហានត្រៀមធ្វើសង្គ្រាមជាទ្រង់ទ្រាយធំជាមួយរុស្ស៊ីដោយសង្គ្រាមនោះ មិនអាចអូសបន្លាយរយៈយូរនោះឡើយគឺត្រូវតែយកឈ្នះក្នុងរយៈពេលខ្លី។ លោក បន្ដទៀតថា នៅក្នុងកម្មវិធី ERI ណាតូនឹងដាក់កម្លាំងទាហាននិងអាវុធធុនធ្ងន់នៅ អឺរ៉ុបជាប់ព្រំដែនប្រទេសរុស្ស៊ីមិនមែនដើម្បី ធ្វើសមយុទ្ធនោះឡើយគឺត្រៀមធ្វើសង្គ្រាម និង ទប់ស្កាត់ការវាយប្រហាររបស់រុស្ស៊ីផង។ ក្រសួងការពារជាតិអាមេរិកបានស្នើឱ្យសភាចំណាយប្រាក់ប្រមាណ៣.៤ពាន់ លានដុល្លារសម្រាប់សកម្មភាពយោធានៅតំបន់អឺរ៉ុបរហូតដល់ឆ្នាំ២០១៧ ។

ក្នុងរយៈពេល២ទសវត្សកន្លងមកអា មេរិកណាតូខិតខំប្រែក្លាយរុស្ស៊ីទៅឱ្យជា ដៃគូនៅអឺរ៉ុប ប៉ុន្ដែការខិតខំនោះមិនទទួលបានជោគជ័យទាំងនោះហើយអាមេរិកចាំបាច់ត្រូវតែមានវិធានការទប់ស្កាត់រុស្ស៊ី។
ឆ្លើយតបទៅនឹងសកម្មភាពរបស់ ណាតូរុស្ស៊ីបានព្រមានចំៗថា សកម្មភាព របស់ណាតូជាការឌឺដងខុសទៅនឹងកិច្ចព្រម ព្រៀងកន្លងមកដើម្បីរក្សាសន្ដិភាពនៅក្នុងតំបន់។ កត្ដាដែលជំរុញឱ្យអាមេរិក-ណាតូ និងរុស្ស៊ីផ្ទុះសង្គ្រាមនឹងគ្នានោះគឺបញ្ហាវិវាទ នៅក្នុងប្រទេសអ៊ុយក្រែនពិសេសប្រទេសស៊ីរី។
នៅពេលនេះទួរគីកំពុងតែអុកឡុកស៊ីរី ដែលជាសកម្មភាពមួយអូសទាញរុស្ស៊ីឱ្យចូលជ្រៀតជ្រែកអាចផ្ទុះសង្គ្រាមដាក់នឹងគ្នា។

ក្រុងមូស្គូនៅមិនទាន់បញ្ចេញប្រតិកម្មអ្វីទៅនឹងទង្វើរបស់ទួរគីនិងអារ៉ាប៊ីសាអ៊ូឌីត ទេ តែបានផ្ដល់ចំណាប់អារម្មណ៍ពីទំនាក់ ទំនងរវាងរុស្ស៊ីនឹងបស្ចិមលោកទាក់ទង នឹងវិបត្ដិនៅស៊ីរីនិងអ៊ុយក្រែន។ ចំណាប់ អារម្មណ៍របស់រុស្ស៊ីត្រូវបានថ្លែងចេញពី មាត់របស់លោកនាយករដ្ឋមន្ដ្រី ឌីមីទ្រី មេ វ៉េដេវ ក្នុងពេលដែលលោកបានចូលរួម សន្និសីទអន្ដរជាតិស្ដីពីសន្ដិសុខរៀបចំក្នុងទីក្រុងមុយនិចប្រទេសអាល្លឺម៉ង់។

លោកប្រមុខរដ្ឋាភិបាលរុស្ស៊ីបានកត់សម្គាល់ឃើញពីទំនាក់ទំនងខ្មៅងងឹតរវាងរុស្ស៊ីនឹងបស្ចិមលោកក្នុងរយៈពេលចុងក្រោយនេះដោយសារតែវិបត្ដិនៅស៊ីរីនិងនៅអ៊ុយក្រែន។ ទំនាក់ទំនងដែលលោក ឌីមីទ្រី មេវ៉េដេវ សន្និដ្ឋានថា កំពុងនាំពិភពលោកចូលទៅក្នុងសង្គ្រាមត្រជាក់ជាថ្មី។ លោកនាយករដ្ឋមន្ដ្រីរុស្ស៊ីបានចោទជា សំណួរថា តើពិភពលោកពិតជាត្រូវការឱ្យមានសង្គ្រាមលោកលើកទី៣? ឬមួយត្រូវ រួមសហការជាជាងប្រឈមមុខដាក់គ្នា? លោក មេវ៉េដេវ បានយល់ឃើញថា សហ គមន៍អន្ដរជាតិបានពួតដៃគ្នាដាក់គំនាបលើរុស្ស៊ីទាំងវិបត្ដិនៅអ៊ុយក្រែងក៏ដូចជា នៅស៊ីរី។ ទន្ទឹមគ្នានេះលោកប្រមុខរដ្ឋា ភិបាលរុស្ស៊ីបានចង្អុលមុខសហភាពអឺរ៉ុប ថា កំពុងប្រើនយោបាយបញ្ចុះបញ្ចូលជា មួយក្រុមប្រទេសអតីតសាធារណរដ្ឋសហ ភាពសូវៀតឱ្យស្អប់រុស្ស៊ី។

យ៉ាងណាក៏ដោយលោក មេវ៉េដេវ បានអំពាវនាវឱ្យមានកិច្ចសន្ទនាជាជាងធ្វើសង្គ្រាម ពាក្យសម្ដី។ ប្រតិកម្មដូចគ្នានេះក៏ចេញពីមាត់លោកប្រមុខការទូតរុស្ស៊ីស៊ែរហ្គីឡា រ៉ូវ ដែលបានទាមទារឱ្យមានការវិលត្រឡប់វិញ នូវវប្បធម៌សន្ទនា និងការបញ្ឈប់យុទ្ធនាការ សម្អប់រុស្ស៊ីដែរ។

បើទោះបីកិច្ចព្រមព្រៀងឈប់បាញ់ តែ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី អា សាដ បានបញ្ជាក់ពីបំណងចង់បន្ដសង្គ្រាមបង្ក្រាបពួកប្រឆាំងនៅទូទាំងប្រទេសទោះបីជាត្រូវប្រើពេលយូរក៏ដោយតែលោកក៏ មិនបានទាត់ចោលពីបំណងចង់ចរចា ជាមួយក្រុមប្រឆាំងដែរ។ ការបញ្ជាក់របស់ប្រមុខរដ្ឋស៊ីរីយ៉ាងដូចនេះបានធ្វើឡើងជាមួយទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅប៉ុន្មានម៉ោងមុនអាមេរិក និងរុស្ស៊ីបានព្រមព្រៀងគ្នាឱ្យមានបទឈប់បាញ់នៅស៊ីរី ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។

នៅមុនពេលប្រកាសចេញកិច្ចព្រមព្រៀង មួយសំដៅបញ្ឈប់ការឈប់បាញ់នៅក្នុងប្រទេសស៊ីរីជាកិច្ចព្រមព្រៀងដែលអាមេរិក និងរុស្ស៊ីបានរកឃើញនៅក្នុងទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់នាជំនួបរវាងលោកប្រមុខ ការទូតរុស្ស៊ីនឹងសមភាគីអាមេរិក។

អ្វីដែលលោក អាសាដ បាននិយាយ ប្រាប់ AFP ជាដំបូងនោះគឺយុទ្ធនាការរបស់ ទ័ពរដ្ឋាភិបាលវាយប្រហារលើទីក្រុងអាឡិប ដែលបានចាប់ផ្ដើមនៅដើមខែកុម្ភៈជាមួយនឹងជំនួយទម្លាក់គ្រាប់បែកពីទ័ពអាកាស រុស្ស៊ី។

លោកប្រមុខរដ្ឋស៊ីរីដែលហាក់ដូចជា មានការទុកចិត្ដលើខ្លួនឯងខ្លាំង និងមាន សុទិដ្ឋិនិយមបានប្ដេជ្ញាថា នឹងមិនរាថយក្នុងការបន្ដធ្វើសង្គ្រាមដើម្បីដណ្ដើមដែនគ្រប់គ្រងនៅទូទាំងប្រទេស។ ទន្ទឹមនឹងការបន្ដសង្គ្រាមលោកអាសាដក៏មិនបដិសេធរឿងចរចាដែរ តែសម្រាប់លោក អាសាដ រឿង ចរចាមិនមែនមានន័យស្មើនឹងការបញ្ឈប់សង្គ្រាមនោះឡើយ ព្រោះជាផ្លូវពីរដែល ជ្រើសយកដោយមិនអាចចៀសរួចនៅក្នុងកាលៈទេសៈសព្វថ្ងៃ។ ដោយឡែកលោក អាសាដ ក៏បានលើកឡើងពីហានិភ័យនៃប្រតិបត្ដិការយោធានៅលើសមរភូមិដឹកនាំដោយប្រទេសទួរគីនិងប្រទេសអារ៉ាប៊ីសាអូ៊ឌីត៕

ប្រភព ៖ nokorwatnews

  • រុស្ស៊ីដាក់ពង្រាយមីស៊ីលនៅចម្ងាយពីអាមេរិក៨៦គីឡូម៉ែត្រ已关闭评论
  • 19 views
  • Hide Sidebar
    A+
Publish on:2016/09/03  Category:ជីវិតនិងសង្គម
Tags: