រូបភាពអង្រួនបេះដូងពិភពលោក ស្ត្រីជាម្តាយធ្វើការបណ្តើរ បំបៅដោះកូនបណ្តើរ (VDO)

សូមទស្សនាវីដេអូ ៖

រូបភាពដ៏គួរឱ្យទាក់ទាញ ចាក់ដោតបេះដូងមនុស្សលើពិភពលោក ដែលផ្សាយដោយវេបសាយ មិរ័រ គឺស្ត្រីម្នាក់កំពុងអង្គុយធ្វើការជាមួយ Laptop កុំព្យូទ័រ នៅឯផ្ទះរបស់ខ្លួន ដោយគ្មានតុ អង្គុយនៅលើគ្រែ និង យកខ្នើយកល់កុំព្យូរទ័រ ព្រមជាមួយនឹងកូនភ្លោះពីរនាក់កំពុងបៅដោះទាំងសងខាង ពិតជាមានអត្ថន័យជ្រាលណាស់សម្រាប់ស្ត្រីលើពិភពលោក ។

រូបភាពនាង  ហែន កោះ (Hein Koh) ជាសិល្បករនេះ ត្រូវបានប្តីរបស់នាងជាអ្នកថតឱ្យកាលពីឆ្នាំកន្លងទៅ ក្នុងពេលកូនភ្លោះរបស់នាងមានអាយុត្រឹម ៥ សប្តាហ៍ ទើបតែពេលនេះនាងជាអ្នកបង្ហោះលើហ្វេសប៊ុសរបស់ខ្លួនដោយខ្លួនឯង ។ នាងបាននិយាយថា «ខ្ញុំត្រូវអត់ធ្មត់ និង ត្រូវឱ្យទឹកដោះកូនជាញឹកញាប់ ជារៀងរាល់ថ្ងៃ រាល់ ២-៣ ម៉ោងបៅមួយលើក ក្នុងមួយលើក ៤៥ នាទី ប៉ុន្តែទោះយ៉ាងនេះក្តី ក៏ខ្ញុំនៅតែធ្វើការបានរហូតដែរ» ។

រូបភាពអង្រួនបេះដូងពិភពលោក ស្ត្រីជាម្តាយធ្វើការបណ្តើរ បំបៅដោះកូនបណ្តើរ (VDO)

ការសម្រេចចិត្តបង្ហោះរូបភាពរបស់នាង ហែន កោះ នេះដោយសារកាលពីមុននេះ មានព័ត៌មានមួយផ្សាយថា មានសិល្បការិនីមួយរូបឈ្មោះ ម៉ារីណា អាប់រ៉ាម៉ូវីក បាននិយាយថា «ការមានកូនជាឧបសគ្គចំពោះការបំពេញការងារ មិនគួរមានកូន…» ។ ឃើញដូច្នេះទើបនាង ហែន កោះ បានផ្តល់សម្ភាសបញ្ជាក់ទៅវិញថា «ទោះជាមានកូនក៏អាចធ្វើការបាន វាមិនមែនផ្តល់ឧបសគ្គអ្វីឡើយ» ។ នាងនិយាយទៀតថា «អ្វីដែលនាង ម៉ារីណា និយាយនោះវាជាបទពិសោធចំពោះខ្លួនឯងប៉ុណ្ណោះ វាអាចជារឿងពិតសម្រាប់នាង ប៉ុន្តែមិនមែនសម្រាប់សិល្បករគ្រប់គ្នានោះទេ, ចំពោះខ្ញុំ ការបានធ្វើជាម្តាយរបស់ក្មេង ធ្វើឱ្យខ្ញុំក្លាយជាសិល្បករដ៏ល្អលើសដើម បានយល់ដឹងពីតម្លៃនៃពេលវេលា អាចរៀបចំលំដាប់សំខាន់ៗ បានរៀនចេះពីបទពិសោធថ្មីៗពីការចិញ្ចឹមកូនដែលនាងមិនធ្លាប់ដែលជួបពីមុន អ្វីទាំងនេះសុទ្ធតែបានបំផុសគំនិតរបស់នាងដើម្បីបង្កើតស្នាដៃគួរឱ្យចាប់អារម្មណ៍កាន់តែច្រើន ។

រូបភាពអង្រួនបេះដូងពិភពលោក ស្ត្រីជាម្តាយធ្វើការបណ្តើរ បំបៅដោះកូនបណ្តើរ (VDO)

យ៉ាងណាក៏ដោយ ហែន កោះ មិនបញ្ជាក់អត្ថន័យថា ស្រ្តីជាសិល្បករដែលមានកូននឹងបង្កើតស្នាដៃបានល្អ ជាងសិល្បករដែលមិនមានកូននោះទេ អ្វីដែលនាងចង់និយាយគឺ     «ការមានកូនជាមេរៀនបទពិសោធមួយក្នុងជីវិត វាល្អជាង ព្រោះជួយចង្អុលទិសទៅស្រ្តីជាម្តាយថាទៅទិសណាល្អ ឬ មិនល្អ ជាជាងឧបសគ្គក្នុងជីវិត ៕

រូបភាពអង្រួនបេះដូងពិភពលោក ស្ត្រីជាម្តាយធ្វើការបណ្តើរ បំបៅដោះកូនបណ្តើរ (VDO)

រូបភាពអង្រួនបេះដូងពិភពលោក ស្ត្រីជាម្តាយធ្វើការបណ្តើរ បំបៅដោះកូនបណ្តើរ (VDO) រូបភាពអង្រួនបេះដូងពិភពលោក ស្ត្រីជាម្តាយធ្វើការបណ្តើរ បំបៅដោះកូនបណ្តើរ (VDO) រូបភាពអង្រួនបេះដូងពិភពលោក ស្ត្រីជាម្តាយធ្វើការបណ្តើរ បំបៅដោះកូនបណ្តើរ (VDO)

ប្រផព ៖ matenak

 

  • រូបភាពអង្រួនបេះដូងពិភពលោក ស្ត្រីជាម្តាយធ្វើការបណ្តើរ បំបៅដោះកូនបណ្តើរ (VDO)已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/03  Category:ជីវិតនិងសង្គម
Tags: