​ការពិត​ដែល​មិនសូវ​មាន​អ្នកដឹង អំពី​រោម​នៅ​កន្លែង​សម្ងាត់​ហ្នឹង​

​ការពិត​ដែល​មិនសូវ​មាន​អ្នកដឹង អំពី​រោម​នៅ​កន្លែង​សម្ងាត់​ហ្នឹង​

​មិន​ថា​អ្នក​ជា​មនុស្ស​ចូល​ចិត្ត​សម្អាត ឬ​កោរ​រោម​នៅលើ​ថ្ងាស​ក្រោម ឬ​ទុក​ឲ្យ​វា​ដុះ​តាម​ធម្មជាតិ​ទេ ប៉ុន្តែ មាន​រឿង​ពិត​មួយចំនួន អំពី​រោម​នៅ​កន្លែង​នេះ​។ ដូច្នេះ តើ​អ្នក​មាន​ដឹង​ទេ​ថា រោម​នៅ​ថ្ងាស​ក្រោម​នេះ ឆាប់​ស្កូវ​ជាង​សក់​នៅលើ​ក្បាល​ទៅ​ទៀត​? ខាងក្រោម​នេះ គឺជា​ការពិត​មួយចំនួនទៀត អំពី​រោម​នៅ​ថ្ងាស​ក្រោម​។

វា​មិនមែន​តែងតែ​ជួយ​អ្នក ពី​ជំងឺ​កាមរោគ​ទេ​
អ្នកជំនាញ​ភាគច្រើន​ជឿថា ការ​ទុក​រោម​នៅ​ថ្ងាស​ក្រោម អាច​ជួយ​អ្នក​ពី​ជំងឺ​កាមរោគ និង​បង្ការ​ការឆ្លង​ជំងឺ​បង្កឡើង​ដោយ​បាក់តេរី និង​ផ្សិត​បាន​។ យ៉ាងណាមិញ តាម​ការសិក្សា​របស់​ប្រជាជន​ចិន​បានបង្ហាញ​ថា វីរុស​ប្រភេទ Human Papillomavirus (HPV) នៅក្នុង​គល់​រោម​នៅ​ថ្ងាស​ក្រោម​របស់​បុរស អាច​ចម្លង​ទៅ​ដៃគូ​ខាង​ស្រី​បាន​។ នេះ​សបញ្ជាក់​ថា អ្នក​ត្រូវ​តែ​អនុវត្ត​អនាម័យ​ប្រដាប់​ភេទ​ឲ្យបាន​ល្អ និង​ប្រើប្រាស់​វិធី​ការពារ​គ្រប់យ៉ាង​ដើម្បី​ការពារ​ខ្លួន​។

អាច​មាន​ចៃ​
បើសិន​ជា​អ្នក​កើត​ថា ការ​រមាស់​ដោយ​សារ​ចៃ អាច​មាន​តែ​នៅលើ​ស្បែក​ក្បាល​នោះ អ្នក​គិត​ខុស​ហើយ ព្រោះ​ចៃ​ក៏​អាច​មាន​នៅ​លើ​ប្រដាប់​ភេទ​ដែរ ជាពិសេស រោម​នៅ​ថ្ងាស​ក្រោម​តែម្តង​។ ការបន្ត​កោ​រោម​នៅ​តំបន់​នេះ ពិតជា​ជួយ​បំបាត់​ការរស់នៅ​របស់​ចៃ​បាន​។

ការ​កោ​រោម​នៅ​ថ្ងាស​ក្រោម មិន​មាន​ប្រយោជន៍​ក្នុង​ការព្យាបាល​ជំងឺ​អ្វី​ឡើយ​
ខណៈពេល​ដែល​ស្ត្រី​ជាច្រើន​គិតថា ការ​កោរ​រោម​នៅ​ថ្ងាស​ក្រោម អាច​ជួយ​ដល់​ការលាង​សម្អាត និង​អនាម័យ​នោះ វា​ក៏​មិន​មាន​ការសិក្សា​អ្វី អះអាង​អំពី​រឿង​នេះ​ថា មាន​ប្រយោជន៍​ចំពោះ​ករណី​ផ្លូវភេទ​ដែរ​។

ការ​កោរ​រោម​នៅ​ថ្ងាស​ក្រោម អាច​មាន​ផលវិបាក​ច្រើន ចំពោះ​ស្ត្រី​ធាត់​ជ្រុល​
មែន​ហើយ ការ​កោរ​រោម​នៅ​កន្លែង​ហ្នឹង អាច​ប្រឈម​នឹង​បញ្ហា​ជាច្រើន ជាពិសេស អ្នក​ធាត់​ជ្រុល​តែម្តង​។ ការសិក្សា​មួយ​បានបង្ហាញ​ថា ស្ត្រី​ដែល​ធា​ត់ៗ​ភាគច្រើន មាន​ផលវិបាក​ច្រើនជាងគេ​ទ្វេដង ដូចជា ការ​រលាត់ស្បែក ហើយ​បើសិនជា​គេ​កោរ​អស់​តែ​ម្តង ប្រឈម​នឹង​បញ្ហា​នេះ ច្រើនជាងគេ​រហូត​ដល់ ៣ ដង​ឯណោះ​។

ការលូតលាស់​របស់​រោម​នៅ​ថ្ងាស​ក្រោម មាន​ដែន​កំណត់​
ដូច្នេះ អ្នក​មិន​បាច់​ខ្វល់​ថា ក្រែង​រោម​នៅ​កន្លែង​នេះ ដុះ​វែង​ជ្រុល​នោះទេ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ៖ www.health.com.kh ថ្ងៃទី03 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។