លោក រុន រ័ត្ន​វាសនា គួរពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់​មេន​គរ​បាលច​រាច​រណ៍​ខេត្តកំពង់ឆ្នាំង​ខ្លះ​ផង

ទង្វើ​មិន​ប្រក្រតី​របស់លោក ឈឹម សារុន នាយការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ត្រូវបាន​កូនចៅ​ក្រោម​ឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយក៏​មានការ​អំពាវនាវ​ឲ្យ​លោក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់ ចាត់វិធានការ​ត្រួតពិនិត្យ​ទង្វើ​មិន​ប្រក្រតី​របស់លោក ឈឹម សារុន ជាបន្ទាន់​។ មន្ត្រីនគរបាល​ចរាច​រណ៍​តូចតាច​ក្នុង​ខេត្តកំពង់ឆ្នាំង បាន​បើក​កកាយ​ថា​លោក ឈឹម សារុន ធ្វើការ​បែងចែក​លុយ​ស​ម​ធម៌​ដែល​ទទួលបាន​ភាគរយ​ពី​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ដោយ​មន្ត្រីនគរបាល​ចរាច​រណ៍​ចំនួន​៨​ក្រុង​-​ស្រុក នៃ​ខេត្តកំពង់ឆ្នាំង មិន​ត្រឹមត្រូវ​។

​មន្ត្រីនគរបាល​ចរាច​រណ៍​ក្នុង​ខេត្តកំពង់ឆ្នាំង កំពុង​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​ទង្វើ​មិន​ប្រក្រតី​របស់លោក ឈឹម សារុន នាយការិយាល័យ​នគរបាល​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ព្រោះ​លោក ឈឹម សារុន អាង​មាន​ខ្នងបង្អែក​រឹងមាំ​ហើយ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ដោយសារ​មាន​ស្នងការរង​ម្នាក់​ធ្វើជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​ទើប​លោក ឈឹម សារុន ហ៊ានស៊ី​ដាច់​លុយ​សមធម៌​សម្រាប់​បែងចែក​ដល់​នគរបាល​ចរាចរណ៍​៨​ក្រុង​-​ស្រុក យ៉ាង​ក្រអឺតក្រទម​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​មានការ​ជំរុញ​ឲ្យ​លោក រុន រ័ត្ន​វាសនា ដែលជា​ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់ ពិនិត្យឡើងវិញ​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​មេ​នគរបាល​ចរាចរណ៍​ខេត្តកំពង់ឆ្នាំង ក៏ដូចជា​ខេត្ត​នានា​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។

ប្រភពពី​មន្ត្រីនគរបាល​តូចតាច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា​ចាប់តាំងពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៦ ដែលជា​ថ្ងៃ​ចាប់ផ្ដើម​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​រហូតមក​ដល់ពេលនេះ គឺ​នគរបាល​ចរាចរណ៍​ក្នុង​ខេត្តកំពង់ឆ្នាំង ប្រមូល​លុយ​ពី​ការផាកពិន័យ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ក៏ប៉ុន្តែ​ចំណូល​ដែល​បាន​ពី​ការផាកពិន័យ​នោះ ពុំមាន​ការបែងចែក​ប្រកបដោយ​តម្លាភាព​សម្រាប់​នគរបាល​ចរាចរណ៍​ទាំង​៨​ក្រុង​-​ស្រុក នៃ​ខេត្តកំពង់ឆ្នាំង​ទេ គឺ​មានការ​រិះគន់ថា លោក ឈឹម សារុន ស៊ីដាច់​យ៉ាង​ស្រួលៗ​ដោយមាន​ការឃុបឃិត​ជាមួយ​ស្នងការរង​ម្នាក់​ដែល​ទទួលបន្ទុក​ផែន​ចរាចរណ៍​។ ប្រការនេះ​ថ្នាក់ដឹកនាំ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ គួរ​ពិនិត្យឡើងវិញ​និង​ចាត់វិធានការ​ស៊ើបអង្កេត​លើ​ទង្វើ​មិន​ប្រក្រតី​របស់លោក ឈឹម សារុន ផងដែរ​ព្រោះ​មន្ត្រី​ពុករលួយ​ដែក​កេងប្រវ័ញ្ច​លើ​កូនចៅ​ក្រោម​ឱវាទ គួរតែ​ទទួលពិន័យ​តាមច្បាប់​៕

ក្លឹប-អ្នកកាសែត-កម្ពុជា-5លោក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និងសណ្ដាប់ធ្នាប់​ k-m-traffic