លោក កឹម សុខា ប្រាប់​រដ្ឋមន្ត្រី​ការបរទេស​កាណាដា​អំពី​​បញ្ហា​​ប្រឈម​ផ្នែក​នយោបាយ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា ជំនួប​ទ្វេ​ភាគី​រវាង​ប្រធាន​ស្ដីទី​លោក កឹម សុខា ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កាណាដា គឺ​បាន​លើក​ឡើង​ពី​ស្ថានភាព​នយោបាយ​ដែល​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​សង្គ្រោះ​ជាតិ។

លោក អេង ឆៃអ៊ាង មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ថា ជំនួប​ដែល​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ចាក់​អង្រែលើ លោក កឹម សុខា បាន​និយាយ​ពី​ការ​ប្រឈម​មុខ​ផ្នែក​នយោបាយ​ដែរ។ ក្រៅ​ពី​រឿង​នេះ លោក អេង ឆៃអ៊ាង បញ្ជាក់​ថា កិច្ច​សន្ទនា​នេះ ភាគី​ទាំង​ពីរ​ផ្ដោត​ទៅ​លើ​បរិស្ថាន និង​ការ​វិនិយោគ​ថែម​ទៀត៖ «ឯកឧត្ដម កឹម សុខា និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កាណាដា ហ្នឹង គឺ​ផ្ដោត​សំខាន់​ទៅ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​នៅ​កម្ពុជា ព្រម​ទាំង​ដំណើរការ​នៃ​ការ​បោះឆ្នោត​ក្នុង​ពេល​ខាង​មុខ»

លោក អេង ឆៃអ៊ាង ឲ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​ទ្វេភាគី​កាល​ពី​រសៀល​ថ្ងៃ​ទី​២ ខែ​កញ្ញា លោក ស្ដេហ្វាន ឌីយ៉ុន (Stéphane Dion) រដ្ឋមន្ត្រី​ការបរទេស​កាណាដា ចង់​ឃើញ​ប្រទេស​កម្ពុជា គោរព​ឲ្យ​បាន​ពេញលេញ​នូវ​ការ​គោរព​សិទ្ធិមនុស្ស និង​ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា​ផ្នែក​នយោបាយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។