ឡុង​ សុវណ្ណឌឿន​ ថា​ ឡៅ​ ចន្រ្ទា​ នឹង​ធ្វើ​ឲ្យ​កម្ពុជា​ល្បី​ក្នុង​ឆាក​អន្តរជាតិ​

កីឡាករ​រាម​ច្បង​ ឡុង​ សុវណ្ណឌឿន​ សរសើរ​ជើង​ខ្លាំង​វ័យ​ក្មេង ​ឡៅ​ ចន្រ្ទា​ នៅ​ថ្ងៃ​ខាង​មុខ​និង​ធ្វើ​ឲ្យ​ប្រដាល់​គុន​ខ្មែរ​ល្បី​ថែម​ទៀត​ក្នុង​ឆាក​អន្តរជាតិ។​

 

 ឡុង​ សុវណ្ណឌឿន​ ថា​ ឡៅ​ ចន្រ្ទា​ នឹង​ធ្វើ​ឲ្យ​កម្ពុជា​ល្បី​ក្នុង​ឆាក​អន្តរជាតិ​ឡៅ​ ចន្រ្ទា

 

កីឡាករ​ដែល​ជោគជ័យ​និង​មាន​បទពិសោធន៍​ប្រដាល់​ក្បាច់​គុន​ខ្មែរ​ច្រើន​ខាង​លើ​បាន​សរសើរ​ពី​សមត្ថភាព​សិស្ស​ប្អូន​គឺ​ ឡៅ​ ចន្រ្ទា​ ល្អ​ទាំង​ព្រម​តែ​ម្ដង។​ មិន​ថា​ក្បាច់​ ជង្គង់​ កែង​ ម៉ាត់​ នោះ​ទេ​ ចន្រ្ទា​ សុទ្ធ​តែ​ធ្វើ​បាន​ល្អ​ស្ទើរ​រាល់​ការ​ប្រកួត​ហើយ​ស្ថិតិ​ចាញ់​វិញ​មាន​តិចតួច​ណាស់។​ «ឡៅ​ ចន្រ្ទា​ បើ​ខំ​តាំង​ចិត្ត​ឲ្យ​ខ្លាំង​ជាង​និង​តិច​ទៀត​នោះ​គេ​ល្បី​ខ្លាំង​ហើយ​គេ​នឹង​នាំ​កម្ពុជា​ឲ្យ​ល្បី​លើ​ឆាក​អន្តរជាតិ​ថែម​ទៀត​ផង» ​សម្ដី​ កីឡាករ​ ឡុង​ សុវណ្ណឌឿន។​

 

ឡុង​ សុវណ្ណឌឿន​ ថា​ ឡៅ​ ចន្រ្ទា​ នឹង​ធ្វើ​ឲ្យ​កម្ពុជា​ល្បី​ក្នុង​ឆាក​អន្តរជាតិ​ឡុង​ សុវណ្ណឌឿន

 

ឡុង​ សុវណ្ណឌឿន​ ជា​កីឡាករ​ប្រដាល់​និង​ជា​ពិធី​ករ​នៅ​ស្ថានីយ​ទូរទស្សន៍​ឯក​ជន​ក្នុង​ស្រុក​មួយ​ផង​ដែរ។​ ​​សុវណ្ណឌឿន​ ជា​កីឡាករ​ចាស់​វស្សា​ខាង​វិស័យ​ប្រដាល់​ធ្លាប់​ឆ្លង​កាត់​សង្វៀន​និង​ប៉ះ​ជា​មួយ​ជើង​ខ្លាំង​ក្នុង​ស្រុក​ជា​ច្រើន​ដូច​ជា​ កែង​ រំចង់​ មឿន​ សុភា​ ឡៅ​ ស៊ីណាត​ ពេជ្រ​ ស៊ីណា​ វង្ស​ ណយ​ ជា​ដើម៕

 

អត្ថបទ៖​ នួន​ ស៊ីណា