Messi ​ឈឺ​ក្រលៀន ​អត់​អាច​ជួយ​អាហ្សង់ទីន ​ប៉ះ​វេណេហ្ស៊ុយអេឡា​ទេ

Lionel Messi ​បាន​រង​របួស​ត្រង់​ក្រលៀន​ពេល​ប្រកួត​ជាមួយ​ក្រុម​អ៊ុយរុយហ្គាយ​កាល​ពី​ម្សិលមិញ​នេះ ដូច្នេះ​រូបគេ​មិន​អាច​ចូល​ជួយ​អាហ្សង់ទីន​ពេល​ប៉ះ​វេណេហ្ស៊ុយអេឡា​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ​នេះ​បាន​ទេ។

 

Messi ​ឈឺ​ក្រលៀន ​អត់​អាច​ជួយ​អាហ្សង់ទីន ​ប៉ះ​វេណេហ្ស៊ុយអេឡា​ទេ

 

ក្រោយ​ត្រលប់​ចូល​ជម្រើស​ជាតិ​វិញ Messi ​ក្លាយ​ជា​តារា​សំណាង​សម្រាប់​អាហ្សង់ទីន ពោល​គឺ​ជា​អ្នក​រក​បាន​មួយ​គ្រាប់​ជួយ​ជម្រើស​ជាតិ​ឈ្នះ​អ៊ុយរុយហ្គាយ ១-០ ​ក្នុង​ការ​ប្រកួត​ជម្រុះ​ World Cup 2018 ​នៅ​តំបន់​អាមេរិក​ខាង​ត្បូង។ តែ​ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ ខ្សែ​ប្រយុទ្ធ​របស់​ក្រុម Barcelona ​រូប​នេះ​បាន​និយាយ​ថា​ខ្លួន​ឈឺ​ត្រង់​ក្រលៀន​ខ្លាំង​ណាស់។

 

ក្រោយ​ការ​ពិនិត្យ​យ៉ាង​ម៉ត់ចត់​ហើយ លោក Edgardo Bauza ​គ្រូ​បង្វឹក​របស់​អាហ្សង់ទីន​បាន​និយាយ​ថា​ខ្សែ​ប្រយុទ្ធ​វ័យ​២៩​ឆ្នាំ​ខាង​លើ​មិន​អាច​ចូល​លេង​បាន​ទេ ពេល​ប៉ះ​វេណេហ្ស៊ុយអេឡា។ លោក​មិន​អាច​ដាក់​កីឡាករ​ល្អ​ម្នាក់​នេះ​លេង​ទាំង​ឈឺ ហើយ​បណ្ដាល​ឱ្យ​ធ្ងន់ធ្ងរ​បាន​ឡើយ។

 

បន្ទាប់​ពី​ប្រកួត​បាន​៧​ប្រកួត ​ក្នុង​ចំណោម​១៨​ប្រកួត​នៅ​តំបន់​អាមេរិក​ខាង​ត្បូង​រួច​មក ​ក្រុម​អាហ្សង់ទីន​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១ ​មាន​១៤​ពិន្ទុ ​តាម​ពី​ក្រោយ​ដោយ​អ៊ុយរុយហ្គាយ កូឡុំប៊ី ​និង​អេក្វាទ័រ ដែល​៣​ក្រុម​នេះ​មាន​១៣​ពិន្ទុ​ក្នុង​ដៃ៕

 

Messi ​ឈឺ​ក្រលៀន ​អត់​អាច​ជួយ​អាហ្សង់ទីន ​ប៉ះ​វេណេហ្ស៊ុយអេឡា​ទេ

 

​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ BBC