បំផ្ទុះ​គ្រាប់បែក​ច្នៃ​ក្នុង​ផ្សារ​រាត្រី សម្លាប់​មនុស្ស​១២​នាក់

ទីក្រុង​ម៉ានីល ៖ អាជ្ញាធរ​បាន​និយាយ​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស 12​នាក់​បាន​ស្លាប់ និង​ជា​ច្រើន​នាក់​ទៀត​បាន​រង​របួស នៅ​ពេល​គ្រាប់បែក​មួយ​គ្រាប់​បាន​ហែក​ច្រៀក​ផ្សារ​រាត្រី ដែល​មាន​សភាព​អ៊ូអរ នៅ​ទីក្រុង​ដា​វ៉ា​វ​ ប្រទេសហ្វី​លី​ពី​ន ។

ការ​ផ្ទុះ​នេះ​បាន​កើតឡើង​នៅ​ម៉ោង​១១​យប់ ថ្ងៃ​សុក្រ ទី​២ កញ្ញា ២០១៦ ភ្លាម​ៗ​គេ​ឃើញ​សាកសព​នៅ​ពាសពេញ​ដី ចំ​ពេល​ដែល​បំណែក​តុ និង​កៅអី​ប្លា​ស្ទិ​ច នៅ​រាយ​ប៉ាយ​ពេ​ញ​លើ​ផ្លូវ ដែល​តម្រូវ​អោយ​អាជ្ញាធរ​បិទ​ចរាចរណ៍​នៅ​ជុំវិញបរិវេណ​ផ្សារ​ ​ក្នុង​ទីក្រុង​ដា​វ៉ា​វ​នេះ ។

ឧបករណ៍​ផ្ទុះ​កែ​ច្នៃ​ត្រូវ​បាន​រក​ឃើញ​នៅ​កន្លែង​កើតហេតុ សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ទៅ​លើ​ក្រុម​ជួញដូរ​គ្រឿងញៀន ដែល​ប្រឆាំង​ទៅ​នឹង​សង្គ្រាម Duterte របស់​លោក​ប្រធានាធិបតី​ហ្វី​លី​ពី​ន ឬ​អាច​ជា​ក្រុម​សកម្មប្រយុទ្ធ​អ៊ី​ស្លា​ម ។

បើ​យោង​តាមលោក Ernesto Abella អ្នកនាំពាក្យ​ប្រធានាធិបតី​បានអោយ​ដឹង​ថា មនុស្ស១២​នាក់​ត្រូវ​បាន​គេ​អះអាង​ថា បានស្លាប់​នៅ​នឹង​កន្លែង ហើយ​ជាង​៣០​នាក់​ផ្សេង​ទៀត​បាន​រង​របួស ។

ដា​វ៉ា​វ​ជាទី​ក្រុង​ធំ​បំផុត​នៅ​ភាគ​ខាងត្បូង​ហ្វី​លី​ពី​ន ដែល​មាន​ប្រជាជន​ប្រមាណ​ជា​២​លាន​នាក់​។ ទីក្រុង​ដា​វ៉ា​វ​ស្ថិត​នៅ​ចម្ងាយ​១,៥០០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​ម៉ានីល​៕