ហាត់ប្រាណសម្រកក្បាលពោះ

ការបរិភោគអាហារជាប្រចាំថ្ងៃ​ ដោយមិនមានការហាត់ប្រាណអាចធ្វើឱ្យក្បាលពោះរបស់លោកអ្នកសម្បូរទៅដោយសារ ​ជាតិខ្លាញ់ជាច្រើន។ ​ប្រសិនបើលោកអ្នកចេះតែបណ្ដែតបណ្ដោយ ​មិនរវីរវល់នោះ ​អាចងាយមានជម្ងឺតម្កាត់ផ្សេងៗនិងរូបរាងមិន ស្អាតថែមទៀត។​ ដើម្បីកាត់បន្ថយជាតិខ្លាញ់​ទាំងនោះបាន ដោយមិនឱ្យ​ប៉ះពាល់ដល់សុខភាពលោកអ្នកអាចធ្វើកាយវិការហាត់ ប្រាណបែបងាយៗជាប្រចាំ​ និងទៀងទាត់ពេលវេលា។​របៀបហាត់ប្រាណសម្រកក្បាលពោះ​ហាត់ប្រាណសម្រកក្បាលពោះមានច្រើនរបៀប​ ប៉ុន្ដែសម្រាប់ពេលនេះយើងខ្ញុំសូមលើកយកចំណុចមួយចំនួនជូនលោកអ្នក ​អនុវត្ដន៍ជាប្រចាំ ដើម្បីសម្រកក្បាលពោះដ៏សម្បូរខ្លាញ់។​1. ​លោកអ្នកត្រូវដេកផ្ងារបញ្ឈរក្បាលជង្គង់ បាតជើងជាន់លើកម្រាល​ ហើយរក្សាលំនឹងមួយកន្លែង។ រីឯប្រអប់ដៃចាក់ ​ស្រេះគ្នាទ្រកញ្ចឹងក។ លោកអ្នកធ្វើចលនាងើបក្បាលឡើងលើ ក​ ស្មា ​ចង្កោងដងខ្លួនបង្ខិតទៅរកក្បាលជង្គង់ជា២ដំណាក់​ ដោយដក ​ដង្ហើមចេញចំនួន៨ដង។​2.​ លោកអ្នកអង្គុយលើកៅអី ​ហើយបញ្ឈរដងខ្លួនឱ្យត្រង់ ដោយរក្សាលំនឹងដងខ្លួនត្រង់ក្បាលពោះ។ ​បន្ទាប់មកលោក អ្នកលើកជើងឱ្យត្រង់ទៅមុខ ​ហើយរាប់ចំនួន៨ដង សូមដាក់ចុះរួចទើបលើកបន្ដទៀត។​3.​ សូមដេកផ្ងារលើកម្រាល​ ជើងនិងដៃទាំង២លើកឡើងទៅលើត្រង់ចង្អុលដៃ និងចុងជើងស្របគ្នា។ រីឯប្រអប់ជើងសូម​ បន្ដឹងឱ្យត្រង់ឡើងទៅលើ ហើយសូមផ្លាស់ប្ដូរជើងទៅមកចំនួន៨ដង។​ លោកអ្នកត្រូវប្រតិបត្ដិបែបនេះចំនួន១៥ទៅ២០នាទី។​ពេលវេលាហាត់សម្រកក្បាលពោះ​ការហាត់ប្រាណសម្រកក្បាលពោះអាចហាត់បានគ្រប់វ័យ។ ​ពេលវេលាសមស្របសម្រាប់ការហាត់គឺ ពេលព្រឹកថ្ងៃត្រង់​ និងពេលល្ងាច។ ​ប៉ុន្ដែដោយសារពេលវេលាមិនសូវគ្រប់គ្រាន់ ​ហើយម្នាក់ៗសុទ្ធតែជាប់ភារកិច្ចទើបអ្នកហាត់ចូលចិត្ដហាត់នៅពេល ព្រឹក​ និងពេលល្ងាច។ ការហាត់ប្រាណអាស្រ័យលើ​ពេលវេលាត្រឹមត្រូវ មិនមែនចេះតែហាត់ឡើយ។​ផលប្រយោជន៍នៃការហាត់ប្រាណសម្រកក្បាលពោះ​ការហាត់ដ៏ត្រឹមត្រូវលោកអ្នកចាំបាច់ត្រូវតែកម្ដៅសាច់ដុំជាមុន​ សិន ដោយកាយវិការជាច្រើន ​ដូចជាពត់ខ្លួនរត់មួយកន្លែង បង្វិលក​ បង្វិលដៃជាដើម។ លោកអ្នកគួរតែហាត់កម្ដៅសាច់ដុំដោយចលនាមួយៗដើម្បីឱ្យសរសៃនៅក្នុង​ សព៌ាង្គកាយមានដំណើរ ការល្អ​ មិនមានប៉ះពាល់ដល់សុខភាព។ ​ការកម្ដៅសាច់ដុំ ជាធម្មតាត្រូវចំណាយពេលពី៥ទៅ១០នាទីទើបល្អ។ បន្ទាប់មកលោកអ្នក ហាត់ប្រាណសម្រកក្បាលពោះដោយវិធីសាស្ដ្របែបណាមួយក៏បានឱ្យតែ លោកអ្នកពេញចិត្ដហើយផលប្រយោជន៍នៃការហាត់កីឡា ​មានច្រើនចំពោះសុខភាពសព៌ាង្គកាយ និងសម្រស់។ ​កីឡាជួយឱ្យសុខ​ភាពមាំមួនជួយសម្រួលសរសៃឈាម កាត់បន្ថយជម្ងឺផ្សេងៗ។ ​ចំណែកឯសម្រស់អាចជួយឱ្យផ្ទៃមុខស្រស់ថ្លា ​បំបាត់ភាពជ្រីវជ្រួញជាដើម។​ការទទួលទានអាហារសម្រាប់អ្នកសម្រកក្បាលពោះ​ការទទួលទានចំណីឬអាហារអ្វីមួយមុនពេលហាត់ប្រាណមានសារៈសំខាន់ ណាស់ ​ដើម្បីជាជំនួយឱ្យខ្លាញ់ពោះស្រកបាន លឿន។​ ការទទួលទានអាហារមានកំណត់ ​និងទៀងពេលវេលាជាបច្ច័យមួយយ៉ាងប្រសើរ។ ទន្ទឹមនឹងនោះផងដែរ ​គួរទទួលទានចំណី ​អាហារក្នុងបរិមាណសមរម្យ ​ដើម្បីជួយទ្រទ្រង់​ក្រពះ ធ្វើឱ្យរាងកាយមិនសូវអស់កម្លាំង។ ចំណី​អាហារដែលត្រូវទទួលទានមុនពេល ហាត់ មានដូចជាផ្លែឈើ បន្លែ នំប៉័ង ​ទឹកដោះគោហើយគួរទទួលទានទឹកឱ្យបានគ្រប់គ្រាន់។ ​តែលោកអ្នកមិនត្រូវទទួលទានឱ្យឆ្អែត ​ពេកទេ​ ព្រោះអាចបណ្ដាលមានគ្រោះថ្នាក់ដល់សុខភាព។ ​ចំណែកការ​ទទួលទានប្រចាំថ្ងៃមិនគួរទទួលទានច្រើនដងឡើយ ​ព្រោះក្រពះ មិនអាចធ្វើចលនាទាន់ពេលហើយបណ្ដាលទៅជាឈឺក្រពះបាន។​ សម្រាប់ពេលយប់ ​លោកអ្នកមិនគួរទទួលទានចំណីអាហារទេ​ ព្រោះគ្មានប្រសិទ្ធភាពចំពោះហាត់សម្រកក្បាលពោះឡើយ។​ផលប៉ះពាល់នៃការហាត់ប្រាណសម្រកក្បាលពោះ​កីឡាបើលោកអ្នកហាត់តាមក្បួនខ្នាតនោះគ្មានផលប៉ះពាល់ឡើយ​ តែបើហាត់មិនបានត្រឹមត្រូវលោកអ្នកមិនអាចទទួល បានលទ្ធផលល្អឡើយ ហើយថែមទាំងបង្កផលប៉ះពាល់ច្រើនដល់សុខភាពទៀតផង។ ​ផលប៉ះពាល់រួមមានបាក់កម្លាំងក្រោយពេល ហាត់ ​ការទទួលទានច្រើនជាងមុន ​ទម្ងន់ដងខ្លួនមិនព្រមស្រក ឬឡើងជាងមុន។ ម្យ៉ាងទៀតបើលោកអ្នកមិនបានកម្ដៅសាច់ដុំមុន ​ពេលហាត់នោះ អាចបង្កគ្រោះថ្នាក់ដល់សុខភាពខ្លាំង។​ដំបូន្មានអ្នកប្រឹក្សា​ហាត់ប្រាណមានផលប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាពរាងកាយ ​សម្រស់ស្រស់ស្អាតនិងក្មេងជាងវ័យទៀតផង។ ចំពោះការហាត់ប្រាណមិនបានកំណត់ថាហាត់បែបនេះ ​ឬបែបនោះល្អឡើយ ​គឺអាស្រ័យលើលោកអ្នកផ្ទាល់។ ​ម្យ៉ាងលោកអ្នកគប្បី ​ជ្រើសរើសកាយវិការបែបណាមួយដែល​សក្ដិសមយកមកអនុវត្ដដើម្បីជួយសម្រួល ដល់សព៌ាង្គកាយ។​ ជាពិសេសលោកអ្នកជាអាណា ​ព្យាបាល ​គួរតែឱ្យបុត្រធីតាហាត់ប្រាណដើម្បីជួយកាត់បន្ថយជម្ងឺ និងស្មារតីរាងកាយរឹងមាំ។​

ហាត់ប្រាណសម្រកក្បាលពោះអត្ថបទៈ Ramy
ប្រភពៈ healthcambodia.com