ស្រីស្អាត ប៊ីរីយ៉ា ចេះធ្វើដំណាប់អំពិល តាមម្តាយមីង

6 Videos


ចុងក្រោយនេះ គេសង្កេតឃើញតារាជាច្រើនបានងាកមកបង្កើតមុខរបរផ្សេងៗក្រៅពីការងារសិល្បៈ មានដូចជាការលក់ផលិតផលរក្សាសម្រស់ សម្លៀកបំពាក់និងផ្អកតាមអនឡាញ ។ ដោយឡែកសម្រាប់ ស្រីស្អាត ប៊ីរីយ៉ា ក៏បានធ្វើដំណាប់អំពិលលក់តាមអនឡាញផងដែរ។ពេលនេះកំពុងទទួលបានការពេញ និយមពីសំណាក់មហាជនផងដែរ ។

ស្រីស្អាត ប៊ីរីយ៉ា ចេះធ្វើដំណាប់អំពិល តាមម្តាយមីង

ទោះបីជាមានការងារសិល្បៈរវល់ច្រើនក៏ពិតមែន តែតារាសម្តែង ដែលមានទម្រង់មុខកូនកាត់ ប៊ីរីយ៉ា នៅតែចំណាយពេលធ្វើដំណាប់អំពិល ដាក់លក់នៅតាមអនឡាញ ដែលកំពុងទទួលបាន ការគាំទ្រពី សំណាក់អតិថិនជនជាពិសេសមិត្តៗយុវវ័យ ។ អ្វីដែលកត់សំគាល់នោះ ប៊ីរីយ៉ា បាន ប្រាប់ថា នាងជាអ្នកធ្វើដោយខ្លួន ឯង ។ ការធ្វើដំណាប់អំពិលនេះ មានរូបមន្តត្រឹមត្រូវនិងយកអំពិលរបស់ខ្មែរមកធ្វើ ។

ស្រីស្អាត ប៊ីរីយ៉ា ចេះធ្វើដំណាប់អំពិល តាមម្តាយមីង

ប៊ីរីយ៉ា ចេះវិធីធ្វើ ដំណាប់អំពិលនេះ ពីមីងរបស់នាង មានការសរសើរថា ទោះបីជាមានការងាររវល់ក្នុងសិល្បៈ ហើយមានកូនតូចទៀតផងនោះ តែស្រីស្អាត ប៊ីរីយ៉ា នៅតែចំណាយពេលបង្កើតមុខរបរសន្សំប្រាក់កាក់ល្អិតទៀត ។ សព្វថ្ងៃនេះ ប៊ីរីយ៉ា មានការងារច្រើន គឺមានទាំង ការថតរឿង ចម្រៀងខារ៉ាអូខេ និង ពិធីការិនី ផងដែរ ។

ស្រីស្អាត ប៊ីរីយ៉ា ចេះធ្វើដំណាប់អំពិល តាមម្តាយមីង

ពេលនេះប៊ីរីយ៉ា កំពុងសម្រុកថតរឿងដុំ «ស្នេហ៍ស្វ័យ គុណបួន» ដែលមានការចូលរួមពីសំណាក់ តារាស្រីរួបស្រស់ចំនួនបីដួង ដែលមានដូចជារាជនីក្រម៉ា មាន សូនីតា ស្រីស្អាត ឌុច លីដា និង អ្នកនាង ប៊ីរីយ៉ា ។ ក្នុងរឿងនេះប៊ីរីយ៉ា សម្តែងជាតួស្រី ដែលមានឈ្មោះថា មារតី ដែលត្រូវជាមិត្តភក្តិ មាន សូនីតា ។ «ស្នេហ៍ស្វ័យគុណបួន» ជារឿងបែបកំប្លែង លាយឡំ ជាមួយនឹងការអប់រំ ៕ ចេនី

ស្រីស្អាត ប៊ីរីយ៉ា ចេះធ្វើដំណាប់អំពិល តាមម្តាយមីងស្រីស្អាត ប៊ីរីយ៉ា ចេះធ្វើដំណាប់អំពិល តាមម្តាយមីងស្រីស្អាត ប៊ីរីយ៉ា ចេះធ្វើដំណាប់អំពិល តាមម្តាយមីង