បំផ្ទុះ​គ្រាប់បែក​នៅ​ហ្វីលីពីន​យប់​មិញ ជា​ទង្វើ​ផ្គើន​ខ្លាំង​នឹង​លោក Rodrigo Duterte

ព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែកនៅកណ្ដាលក្រុង Davao នៃប្រទេសហ្វីលីពីនកាលពីយប់មិញនេះ បានសម្លាប់មនុស្សអស់យ៉ាងតិច១២នាក់ និងរបួសជាង៦០នាក់ផ្សេងទៀត ដោយវាប្រៀបដូចជាការបង្ហាញឲ្យឃើញថា ក្រុមនៅពីក្រោយខ្នងនៃរឿងនេះ ហាក់ដូចជាមិនខ្លាចលោក Duterte សូម្បីតែបន្តិច ថែមទាំងផ្គើននឹងការដឹកនាំរបស់លោកទៀតផង ។
បំផ្ទុះ​គ្រាប់បែក​នៅ​ហ្វីលីពីន​យប់​មិញ ជា​ទង្វើ​ផ្គើន​ខ្លាំង​នឹង​លោក Rodrigo Duterte

លោក Rodrigo Duterte បានធ្វើដំណើរទស្សនកិច្ចទៅកាន់ផ្ទះចាស់របស់លោក នោះគឺក្រុង Davao ហើយពេលកើតហេតុ លោកកំពុងតែស្ថិតនៅក្នុងទីក្រុងនោះនៅឡើយទេ ។ លោកប្រធានាធិបតីអាណត្តិថ្មីនេះ ធ្លាប់ជាចៅហ្វាយក្រុងដ៏មានឆ្នើម និងលេចធ្លោម្នាក់ កាលពីមិនទាន់ជាប់ឆ្នោត ឡើងមកដឹកនាំប្រទេស ។

បំផ្ទុះ​គ្រាប់បែក​នៅ​ហ្វីលីពីន​យប់​មិញ ជា​ទង្វើ​ផ្គើន​ខ្លាំង​នឹង​លោក Rodrigo Duterte

ស្ថិតក្រោមការដឹកនាំរបស់លោក Duterte ច្រើនជាង២២ឆ្នាំ ក្រុង Davao បានប្រែប្រួលមុខមាត់ថ្មីទាំងស្រុង ពីទីក្រុងដែលសម្បូរឧក្រិដ្ឋកម្ម ទីក្រុងដែលស្ថិតក្នុងភាពចលាចល អសន្តិសុខ និងអស្ថិរភាព បានក្លាយជាទីក្រុងដែលមានសុវត្ថិភាពបំផុតប្រចាំប្រទេស ដោយមានលោក Duterte ជាបុរសកណ្ដាប់ដៃដែក និងអ្វីដែលគ្រប់គ្នាស្គាល់ថា “The Punisher” “កំពូលអ្នកដាក់ទោស” ជាអ្នកគ្រប់គ្រង ។
បំផ្ទុះ​គ្រាប់បែក​នៅ​ហ្វីលីពីន​យប់​មិញ ជា​ទង្វើ​ផ្គើន​ខ្លាំង​នឹង​លោក Rodrigo Duterte

បច្ចុប្បន្ននេះ តំណែងចៅហ្វាយក្រុងរង កាន់កាប់ដោយលោក Paolo Duterte ជាកូនប្រុសច្បងរបស់លោក Duterte ហើយការបំផ្ទុះគ្រាប់បែកលើកនេះ គឺធ្វើឡើងចំទីក្រុងដែលធ្លាប់ស្ថិតក្រោមការដឹកនាំរបស់ លោក Duterte ចំពេលដែលលោកកំពុងស្ថិតក្នុងក្រុងនេះ និងចំពេលដែលក្រុងនេះ មានចៅហ្វាយក្រុងរង ជាកូនប្រុសច្បងរបស់លោក Duterte

បំផ្ទុះ​គ្រាប់បែក​នៅ​ហ្វីលីពីន​យប់​មិញ ជា​ទង្វើ​ផ្គើន​ខ្លាំង​នឹង​លោក Rodrigo Duterte

ចំពោះព្រឹត្តិការណ៍លើកនេះ អ្នកនាំពាក្យការិយាល័យប្រធានាធិបតីបានបញ្ជាក់ថា វាអាចនឹងមានពាក់ព័ន្ធជាមួយក្រុមឧទ្ទាម Abu Sayyaf ឬជាក្រុមមេជួញដូរគ្រឿងញៀន ព្រោះកន្លងមក សង្គ្រាមប្រឆាំងគ្រឿងញៀន បានបំផ្លាញទីផ្សារគ្រឿងញៀនអស់ច្រើនសន្ធឹកសន្ធាប់ ហើយចំពោះក្រុម Abu Sayyaf វិញ លោក Duterte ធ្លាប់ប្រកាសឲ្យទាហានទាំងឡាយ ត្រៀមខ្លួនធ្វើសង្គ្រាមជាមួយក្រុមឧទ្ទាមនេះ ។គួររម្លឹកថា កាលពីថ្ងៃម្សិលមិញដូចគ្នានេះ ក្រុម Abu Sayyaf ទើបតែបានប្រកាសថា ពួកគេនឹងតាមធ្វើឃាតលោក Duterte ហើយកន្លងផុតមិនទាន់បានមួយថ្ងៃផង ស្រាប់តែមានការបំផ្ទុះគ្រាប់បែកកណ្ដាលផ្សាររាត្រីនេះកើតឡើង ៕
ប្រភព ៖ kqube

  • បំផ្ទុះ​គ្រាប់បែក​នៅ​ហ្វីលីពីន​យប់​មិញ ជា​ទង្វើ​ផ្គើន​ខ្លាំង​នឹង​លោក Rodrigo Duterte已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/03  Category:កំសាន្ត
Tags: