កូនប្រុស !! ទាញ​គល់ឫស្សី​ រត់​ដេញ​វាយ​ម្ដាយ,​ ម្ដាយ​រត់​មិនទាន់​ ត្រូវ​ចំក្បាល​រងរបួស​ធ្ងន់​…

ខេត្តកំពង់ចាម៖  នៅវេលាម៉ោង១៧និង១០នាទីថ្ងៃទី០១កញ្ញា ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចំការលើ បានធ្វើការឃាត់ខ្លួនបុរសជាជនប្រមឹកម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីហិង្សាដោយចេតនា ទៅលើម្តាយបង្កើតខ្លួនឯង ស្ថិតនៅចំណុច ភូមិស្រែព្រាល ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យរួចមក កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចំការលើ បានបញ្ចូនជនសង្ស័យទៅមូលដ្ឋាន ដើម្បីធ្វើការសាកសួរ។

កូនប្រុស !! ទាញ​គល់ឫស្សី​ រត់​ដេញ​វាយ​ម្ដាយ,​ ម្ដាយ​រត់​មិនទាន់​ ត្រូវ​ចំក្បាល​រងរបួស​ធ្ងន់​…

បើតាមសំដីមន្ត្រីកងរាជអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះមានឈ្មោះ តាត ធាវី ភេទប្រុស ២៨ឆ្នាំ រស់នៅភូមិស្រែព្រាល ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ ចំណែកជនរងគ្រោះដែលត្រូវជាម្តាយមានឈ្មោះ ហង្ស ណារ៉ា ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិស្រែព្រាល ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។

នៅមុខមន្ត្រីកងរាជអាវុធហត្ថ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានវាយម្តាយនឹងដំបងគល់ឫស្សី ពិតប្រាកដមែន ពីព្រោះខឹងសុំលុយម្តាយទិញស្រាមិនបាន ថែមទាំងស្តីបន្ទោសឲ្យទៀត ខឹងខ្លាំងពេកទាញដំបងដេញទៅ ព្រោះតែគាត់រត់មិនទាន់ទើបជ្រុលដៃវាយត្រូវតែម្ដង ។ជនសង្ស័យ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចំការលើ បញ្ចូនទៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕

ប្រភព ៖ vd7news

  • កូនប្រុស !! ទាញ​គល់ឫស្សី​ រត់​ដេញ​វាយ​ម្ដាយ,​ ម្ដាយ​រត់​មិនទាន់​ ត្រូវ​ចំក្បាល​រងរបួស​ធ្ងន់​…已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/03  Category:កំសាន្ត
Tags: