តើ​លំដាប់​ពិន្ទុ​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​?

កន្លងមកមានបេក្ខជនមួយចំនួនដែលបានប្រឡងបាក់ឌុបតែងតែឆ្ងល់ពីលេខលំដាប់ពិន្ទុពីព្រោះថាពេលខ្លះពួកគេបានលេខរៀនលំដាប់សមរម្យដែរ ប៉ុន្តែនិទ្ទេសបែបជាទាបទៅវិញ បើធៀបនឹងបេក្ខជនដែលប្រឡងនឹងឆ្នាំចាស់ ដូច្នេះតើវាមានអត្ថប្រយោជន៍យ៉ាងដូចម្ដេចទៅ?

តើ​លំដាប់​ពិន្ទុ​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​?
លំដាប់ពិន្ទុបានបង្កប់អត្ថប្រយោជន៍សំខាន់ៗពីរយ៉ាងគឺ ៖
-បញ្ជាក់ពីលំដាប់សមត្ថភាពរបស់បេក្ខជនម្នាក់ៗ ធៀបនឹងបេក្ខជនដទៃទៀតដែលបានមកប្រឡង ហើយព័ត៌មាននេះ មានសារៈសំខាន់សម្រាប់ការជ្រើសរើសសិស្សឲ្យចូលរៀននៅឧត្ដមសិក្សា ទោះបីសិស្សនោះ បានប្រឡងជាប់នៅឆ្នាំសិក្សាផ្សេងៗគ្នាក៏ដោយ ។
-បញ្ជាក់ថាសិស្សធ្វើកិច្ចការបានល្អកម្រិតណា ដោយមិនគិតពីចំនួនបេក្ខជន ដែលបានមកប្រឡងឡើយ ទោះបីចំនួនបេក្ខជនដែលបានមកប្រឡងមានការប្រែប្រួលពីមួយឆ្នាំ ទៅមួយឆ្នាំក៏ដោយ។
ចុះវិធីគណនាលំដាប់ពិន្ទុធ្វើដោយរបៀបណា? លំដាប់ពិន្ទុត្រូវបានគណនាតាមរូបមន្តដូចខាងក្រោម ៖
PR = [(n – i +1) / n ] x 100
ក្នុងរូបមន្តខាងលើ៖
PR ជាលំដាប់ពិន្ទុ
n ជាចំនួនបេក្ខជនដែលបានមកប្រឡងទាំងអស់
i ជាចំណាត់ថ្នាក់របស់បេក្ខជនណាម្នាក់
ឧទាហរណ៍៖ នៅឆ្នាំ២០១៥ មានបេក្ខជនដែលបានមកប្រឡង ៨៨ ៤៨៨ នាក់ តើបេក្ខជនម្នាក់ឈ្មោះ សុក ថា ដែលបានចំណាត់ថ្នាក់ទី១១ មានលំដាប់ពិន្ទុប៉ុន្មាន?
ចម្លើយ៖ លំដាប់ពិន្ទុរបស់បេក្ខជនឈ្មោះ សុក ថា គឺ
PR = [(88488 – 11 + 1) / 88488] x 100 = 99.988
ប្រភព ៖ kqube
  • តើ​លំដាប់​ពិន្ទុ​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/03  Category:កំសាន្ត
Tags: