ភាពយន្ត​ហូលីវូដ​កំពូល​ៗ​៥​រឿង​ដែល​ចេញ​ក្នុង​ខែ​កញ្ញា​នេះ

នៅ​ក្នុង​ខែ​កញ្ញា​នេះ មាន​ខ្សែ​ភាពយន្ត​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​ដូចជា៖

 

Mechanic: Resurrection

 

“Mechanic: Resurrection” ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​ដើម​ខែ​កញ្ញា។ ចំពោះ​អ្នក​គាំទ្រ​របស់​ភាពយន្ត​បែប​វាយ​ប្រហារ​និង​បាញ់​គ្នា “Mechanic” គឺ​ជា​ជម្រើស​ដ៏​ប្រសើរ​មួយ​សម្រាប់​កម្សាន្ត​អារម្មណ៍។

 

Deepwater Horizon

 

ភាពយន្ត​បន្ទាប់​គឺ “Deepwater Horizon” ដែល​រៀបរាប់​ពី​ព្រឹត្តិការណ៍​ពិត​គឺ​គ្រោះ​មហន្តរាយ​ផ្ទុះ​អណ្ដូង​ប្រេង​នៅ​ឈូង​សមុទ្រ​ម៉ិកស៊ីកូ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១០ ដែល​ជា​ការ​ផ្ទុះ​អណ្ដូង​ប្រេង​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក។ ភាពយន្ត​ចូល​រួម​សម្ដែង​ដោយ Mark Wahlberg, Dylan O’Brien និង Kate Hudson។ ភាពយន្ត​ដែល​ចំណាយ​ដើម​ទុន​ជាង ១៥៦លាន​ដុល្លារ​នេះ​នឹង​ចាប់​ផ្ដើម​បញ្ចាំង​នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា។

 

The Magnificent Seven

 

 

“The Magnificent Seven” បរិយាយ​ពី​ទាហាន​ស៊ី​ឈ្នួល​ចំនួន​៧​នាក់​ដែល​ត្រូវ​បាន​អ្នក​ភូមិ​អឺរ៉ុប​ក្នុង​សម័យ​ដើម ជួល​មក​កម្ចាត់​ថៅកែ​ចិត្ត​អាក្រក់​ម្នាក់​ដែល​តែងតែ​ធ្វើ​ទុក្ខ​ដល់​ពួក​គេ។ ចំណាយ​ដើម​ទុន​អស់​១០៨លាន​ដុល្លារ ភាពយន្ត​នេះ​រួម​សម្ដែង​ដោយ​តារា​ល្បី​ៗ​ដូច​ជា Denzel Washington, Chris Pratt, Ethan Hawke និង​តារា​ជួរ​មុខ​កូរ៉េ Lee Byung Hun ជា​ដើម។ “The Magnificent Seven” នឹង​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា។

 

Pete’s Gragon

 

 

សម្រាប់​ខែ​កញ្ញា​នេះ ភាពយន្ត​គំនូរជីវចល​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ជា​គេ​គឺ “Pete’s Dragon” ដែល​មក​ពី​ផលិតកម្ម​ភាពយន្ត Disney។ រឿង​នេះ​ស័ក្ដិសម​បំផុត​សម្រាប់​អ្នក​និយម​ការ​ផ្សង​ព្រេង និង​ពុះពារ​រាល់​ឧបសគ្គ​តស៊ូ​ទៅ​មុខ។

 

ចុចអាន៖ចិន​​ស្រងាក​​ចិត្ត​ពេល​កុំកុំ​ក្លាយ​ជា​ស្មូម​សុំទាន​ងងឹត​ភ្នែក​និង​ឆាប់​ស្លាប់​ក្នុង “Star Wars” វគ្គ​ថ្មី

 

ដោយ៖ សុវណ្ណផៃ