ជម្ងឺកម្សត់

លោកអ្នកមួយចំនួនតែងតែមានការប៉ះទង្គិចផ្នែកផ្លូវអារម្មណ៍​ ដែលជាហេតុការណ៍មួយកើតឡើងដោយសារភាពរន្ធត់​ ឈឺចាប់ អារម្មណ៍ខ្លោចផ្សា​ រហូតធ្វើឱ្យស្រមោលអតីតកាលទាំងនេះដិតដាមដោយភាពហ្មងសៅដក់ជាប់ក្នុង ខួរក្បាល។ ​លើសពីនេះ ​លោកអ្នកមួយចំនួនទៀតមានអាការខូច​ចិត្ដ ​សោកស្ដាយ ​ឬមានជម្ងឺស្ដាយក្រោយជាដើម។ អាការទាំងនេះហើយបានបញ្ជ្រាបឱ្យមនុស្សដែលទទួលរង ​ឬប៉ះទង្គិចនូវហេតុការណ៍ខាងលើនេះបង្កឱ្យមានជម្ងឺកម្សត់តែម្ដង។​ដើម្បីជម្រាបជូនលោកអ្នកឱ្យយល់ច្បាស់អំពីជម្ងឺខាងលើនេះ ​ទស្សនាវដ្ដី ​សុខភាពយើង បានជួបសម្ភាសន៍លោកវេជ្ជបណ្ឌិត ​​សុខ សេដ្ឋបុត្រ​​ ឯកទេសជម្ងឺផ្លូវចិត្ដនៃមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ​​ធ្វើការបកស្រាយដូចតទៅ។​​ជម្ងឺកម្សត់ជាអ្វី?​ជម្ងឺកម្សត់គឺជាជម្ងឺម្យ៉ាងដែលកើតឡើងដោយសារព្រឹត្ដការណ៍រន្ធត់​ ឈឺចាប់ ​ស្ដាយក្រោយ។ ​ភាគច្រើននៃអ្នកដែលមានជម្ងឺនេះ ​ច្រើនកើតមានឡើងចំពោះគ្រួសារខ្លួនឯងដែលបាត់​បង់អ្វីមួយឬបាត់បង់ ​សមាជិកគ្រួសារដែលជាទីស្រឡាញ់ ​ក្នុងហេតុការណ៍ដ៏អាក្រក់បំផុត។ ​ហើយកត្ដាទាំងនេះ​បានជំរុញឱ្យមានអនុស្សាវរីយ៍ឈឺផ្សាដក់ជាប់ក្នុង ខួរក្បាល ​ឬបេះដូងតែម្ដង។ ​មនុស្សប្រភេទនេះ ងាយធ្វើឱ្យមានការប៉ះទង្គិចផ្នែកផ្លូវអារម្មណ៍​ ឱ្យតែមានហេតុការណ៍អ្វីមួយកើតឡើងក៏ដោយ ​សូម្បីតែអ្នកដទៃពេលដែលបានឮគេនិយាយឬគេប្រាប់គឺហូរទឹកភ្នែកដោយ មិនដឹងខ្លួនតែម្ដង។​កត្ដាដែលបានជំរុញឱ្យមានជម្ងឺកម្សត់​លោកអ្នកមួយចំនួនដែលមានជម្ងឺកម្សត់នោះ​ អាចមានកត្ដា៣យ៉ាង។ ​កត្ដាទីមួយមកពីកត្ដាសង្គម ​កត្ដាទីពីរមកពីកត្ដាចិត្ដសាស្ដ្រ​ កត្ដាទី៣មកកត្ដាជីវសាស្ដ្រ។​1 . កត្ដាដែលកើតចេញពីសង្គម ៖ ​គឺកើតឡើងដោយសារមានតំណពូជ ​ព្រោះតែបាត់បង់មនុស្សដែលខ្លួនស្រឡាញ់​ ឬរស់ ​នៅក្នុងបរិយាកាសស្រងេះស្រងោចម្នាក់ឯង មានអារម្មណ៍ឯកាមិនហ៊ានចេញទៅណាមកណានោះទេ ​គឺចូលចិត្ដសម្ងំនៅក្នុងបន្ទប់តែម្នាក់ឯង ហើយមិនសូវចូលចិត្ដនិយាយ​ទៅកាន់អ្នកដទៃឡើយ។ ​បញ្ហានេះហើយបានជំរុញឱ្យមនុស្សប្រភេទនេះ ​មានជម្ងឺកម្សត់តែម្ដង។​2 . កត្ដាចិត្ដសាស្ដ្រ ៖ ​គឺជាកត្ដាមួយដែលបណ្ដាលឱ្យមានជម្ងឺកម្សត់ផងដែរ។​ កត្ដានេះសំខាន់ណាស់ ​ព្រោះវាអាចប៉ះពាល់ ដល់សតិអារម្មណ៍ទាំងមូល ​និងចិត្ដគំនិត អាចធ្វើឱ្យបុគ្គលក្លាយជាមនុស្សវិកលចរិតដោយមិនដឹងខ្លួន។​3 . កត្ដាជីវសាស្ដ្រ ៖​ គឺជាការរស់នៅជួបផលលំបាក​ ទុក្ខវេទនា ​ជីវភាពរកព្រឹកខ្វះល្ងាច។ កត្ដានេះហើយក៏អាចជំរុញឱ្យ​ លោកអ្នកមានជម្ងឺកម្សត់បានដែរ។​រោគសញ្ញាជម្ងឺកម្សត់​រោគសញ្ញាជម្ងឺកម្សត់អាចចែកចេញជាពីរ ៖ ​រោគសញ្ញាស្ដែងចេញឱ្យឃើញជាក់ស្ដែង​ និងរោគសញ្ញាមិនពិតប្រាកដ។​1 . ​រោគសញ្ញាកម្សត់ស្ដែងចេញឱ្យឃើញ ៖ ​គឺជាការបង្ហាញនូវអត្ដចរិតស្រងេះស្រងោច ស្រគត់ស្រគំ ហើយជាមនុស្សចូល ​ចិត្ដសម្ងំនៅក្នុងបន្ទប់តែម្នាក់ឯង​ មិនសូវចូលចិត្ដភាពអ៊ូអរ​ ហើយមិនចូលចិត្ដនិយាយច្រើន។​ អ្នកមានជម្ងឺកម្សត់ប្រភេទនេះ ​ជាមនុស្ស ​អៀនច្រើនផងដែរ។ មិនតែ​ប៉ុណ្ណោះធ្វើឱ្យអ្នកជម្ងឺដេកមិនលក់ អស់កម្លាំង ​ទទួលទានអាហារមិនសូវបាន។​ ក្រៅពីនេះអ្នកដែលមានជម្ងឺកម្សត់មិនសូវចូលចិត្ដធ្វើការងារប៉ុន្មានឡើយ ហើយបាត់បង់ភាពជឿជាក់ ​អស់សង្ឃឹម ពេលខ្លះអាចឈានដល់ការចង់សម្លាប់ខ្លួន ​មានអារម្មណ៍ឯកោ មានអារម្មណ៍ធុញទ្រាន់។​2 . រោគសញ្ញាកម្សត់មិនពិតប្រាកដ ៖ អ្នកជម្ងឺប្រភេទនេះធ្វើឱ្យប៉ះពាល់ដល់រាងកាយ ព្រោះវាអាចកើតឡើងដោយសារ ​បរិយាកាសសង្គម មានគ្រោះទុរក្ភិក្ស ​មានរឿងចលាចល​ ស្រុកក្រខ្សត់ជាដើម។ អ្នកដែលយកហេតុការណ៍នេះមកដាក់ក្នុងចិត្ដ ​ឬបេះដូងភាគច្រើនធ្វើឱ្យខ្លួនឯងកម្សត់​ដោយមិនដឹងខ្លួន។​វិធីព្យាបាលជម្ងឺកម្សត់​ប្រសិនបើលោកអ្នកមានបងប្អូន​ ឬក្រុមគ្រួសារមានជម្ងឺនេះកើតឡើង ​គឺត្រូវយកអ្នកជម្ងឺទៅព្យាបាលដោយគ្រូពេទ្យឯកទេសផ្លូវចិត្ដ។ បន្ទាប់មកត្រូវធ្វើការគាំទ្រទៅលើអ្នកជម្ងឺឱ្យលុបបំបាត់ភាពសៅហ្មង ភាពឈឺចាប់ ឬភាពស្ដាយក្រោយ។ ​ជាពិសេសរឿងរ៉ាវអាក្រក់ៗដែលកើតឡើងពីអតីត​កាល​ ឬបច្ចុប្បន្នកាលជាដើម។ អ្នកជម្ងឺប្រភេទនេះ​ ត្រូវធ្វើយ៉ាងណាជំរុញដល់ពួកគេឱ្យបង្កបរិយាកាសក្នុងសង្គមឱ្យបានច្រើន បង្កភាពសប្បាយរីករាយ និងកម្សាន្ដនានា។​ ព្រោះវាអាចចៀសផុតនូវស្លាកស្នាមអនុស្សាវរីយ៍ឈឺចាប់កន្លងមក។​វិធីការពារជម្ងឺកម្សត់​ដើម្បីការពារកុំឱ្យមានជម្ងឺកម្សត់នេះ លោកអ្នកត្រូវតែតាំងអារម្មណ៍ខ្លួនឯងថា​ ត្រូវធ្វើយ៉ាងណាបំភ្លេចរឿងរ៉ាវអាក្រក់ៗចោលឱ្យអស់ លុបបំបាត់ការឈឺចាប់ ​ភាពសៅហ្មង ហើយត្រូវស្វែងរកបរិយាកាសក្នុងសង្គមណាដែលល្អៗ​ ឧស្សាហ៍ចូលរួមជាក្រុមជាមួយមិត្ដភក្ដិ ក្រុមគ្រួសារ។ ​ត្រូវចៀសវាង​ដាច់ខាតការពារឱ្យបាននូវជម្ងឺស្ដ្រេស ព្រោះវាជាដើមចមបង្កឱ្យមានជម្ងឺកម្សត់នេះតែម្ដង។ ​ប្រសិនបើស្ដ្រេសនេះកើតមានរ៉ាំរ៉ៃក្នុងខ្លួនលោកអ្នកនោះ យូរទៅៗវាអាចបង្កឱ្យមានជម្ងឺវិកលចរិតតែម្ដង។​ ដូច្នេះហើយត្រូវការពារយ៉ាងណា ​ត្រូវធ្វើការកែអារម្មណ៍ខ្លួនឯងឱ្យបានល្អ ​ទទួលយកខ្យល់ឬ​បរិយាកាសបរិសុទ្ធ លះបង់ភាពសោកសៅ។ បញ្ហានេះអាចការពារកុំឱ្យមានជម្ងឺស្ដ្រេសជ្រៀតចូលបានទៀតផង។​ផលប៉ះពាល់នៃជម្ងឺកម្សត់​ប្រសិនបើលោកអ្នកមិនយកអ្នកជម្ងឺកម្សត់ទៅព្យាបាលឱ្យទាន់ពេលវេលា ទេនោះ ​អ្នកជម្ងឺអាចក្លាយទៅជាមនុស្សវិកលចរិត​ ឬមានជម្ងឺសរសៃប្រសាទនៅថ្ងៃណាមួយមិនខានឡើយ។ ​មិនតែប៉ុណ្ណោះជម្ងឺនេះប្រសិនបើគ្មានអ្នកគាំពារ ឬអ្នកមើលការខុសត្រូវឱ្យបានត្រឹមត្រូវទេនោះ ​អាចធ្វើឱ្យអ្នក​ជម្ងឺបាក់ទឹកចិត្ដ មានអារម្មណ៍មួហ្មង​ ហើយអាចឈានដល់ការសម្លាប់ខ្លួនផងដែរ។​ដំបូន្មានអ្នកជំនាញ​ដើម្បីចៀសផុតជម្ងឺកម្សត់ លោកអ្នកត្រូវតែលុបបំបាត់ស្លាកស្នាមអនុស្សាវរីយ៍ដែលកើតឡើងអាក្រក់ៗ​ ឬបំផ្លាញបរិយាកាសអួអាប់ចេញពីក្នុងខ្លួន​ ស្វែងរកទីតាំងណាមួយដែលប្រកបដោយសុវត្ថិភាព ​ដើម្បីលំហែអារម្មណ៍ឱ្យបានស្រស់ថ្លា។ ​ត្រូវបំភ្លេចអាការឈឺចាប់​ ភាពសៅហ្មង ​ហើយត្រូវចេះ​ស្វែងរកដៃគូល្អមកសាសងជាមួយគ្នាពីនេះពីនោះលេងកម្សាន្ដ។ ​បើសិនលោកអ្នកប្រើវិធីរបៀបនេះបាន នឹងកាត់បន្ថយអារម្មណ៍ធុញថប់​ ហើយជម្ងឺកម្សត់មិនអាចចូលលុកលុយបានឡើយ។​

ជម្ងឺកម្សត់អត្ថបទៈ Ramy
ប្រភពៈ healthcambodia.com