សង្ស័យ​មាន​អ្នក​ប្រើ​ឧបាយកល​អាក្រក់​មក​បំផ្លាញ​យាន​រ៉ុក្កែត SpaceX ដោយ​ប្រើ​យន្តហោះ Drone បាញ់​កម្ទេច​

    ​ឥឡូវ​មាន​ទ្រឹស្ដី​មួយ​កំពុង​អះអាងថា​រ៉ុក្កែត SpaceX ត្រូវបាន​វាយប្រហារ​ដោយ​វត្ថុ​មួយ​។​

​    ​រ៉ុក្កែត​នេះ​ត្រូវបាន​បំផ្លាញ​ទាំងស្រុង បន្ទាប់ពី​ផ្ទុះ​នៅពេល​ការត្រួតពិនិត្យ​បច្ចេកទេស​នៅ​ស្ថានីយ Cape Canaveral ក្នុង​រដ្ឋ Florida ប្រទេស​អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​    ​ការផ្ទុះ​ដ៏​ធំ ដែល​គ្មាន​អ្នករងរបួស​សោះ​នេះ បាន​បង្ក​ជា​អណ្ដាតភ្លើង​យ៉ាង​ស​ន្ធូ​រស​ន្ធៅ​។ ស្ថាបនិក​មហាសេដ្ឋី SpaceX លោក Elon Musk បាន​និ​យ​យ​ថា មូលហេតុ​ផ្ទុះ​នៅ​មិនទាន់​ដឹង​ទេ​។​

សង្ស័យ​មាន​អ្នក​ប្រើ​ឧបាយកល​អាក្រក់​មក​បំផ្លាញ​យាន​រ៉ុក្កែត SpaceX ដោយ​ប្រើ​យន្តហោះ Drone បាញ់​កម្ទេច​

​    ​ប៉ុន្ដែ​ការវិភាគ​លើ​វីដេអូ​ថ្មី បង្ហាញថា​មាន​អ្នកលេង​ឧបាយកល​អាក្រក់​។ វីដេអូ​វិភាគ​មួយ​ផុស​នៅលើ Youtube ដោយ​លោក Steve Svensson បាន​បង្ហាញថា​មាន​របស់​លោហៈ​តូច​មួយ​បាន​ហោះ​ពីលើ​រ៉ុក្កែត នៅពេល​វា​ផ្ទុះ​។​

​    ​ក្នុង​វីដេអូ​នោះបាន​សរសេរថា "​យាន្ត SpaceX ប្រហែល​ត្រូវបាន​បាញ់​ដោយ​យន្តហោះ Drone ហោះ​យ៉ាង​លឿន ឬក៏ អាចមកពី​គ្រឿងផ្ទុះ​ក្នុង​ផ្កាយរណប​ជា​អ្នកបង្ក​?​។ យើងទាំងអស់គ្នា​ដឹង​ច្បាស់​ណាស់​ថា​មាន​មនុស្ស​ជាច្រើន​ស្អប់​លោក Elon Musk"​។ 

សង្ស័យ​មាន​អ្នក​ប្រើ​ឧបាយកល​អាក្រក់​មក​បំផ្លាញ​យាន​រ៉ុក្កែត SpaceX ដោយ​ប្រើ​យន្តហោះ Drone បាញ់​កម្ទេច​

​    ​ការសង្ស័យ​ចាប់ផ្ដើម​កើតឡើង​ដោយ​លើកឡើងថា​វត្ថុ​ដែល​ហោះ​នោះ​ជា​បក្សី ឬ​ជា​យន្តហោះ Drone ។ 

​    ​ប៉ុន្តែ​ក្រុម​អ្នកស្វែងរក​ការពិត​បាន​វាយបក​វិញ​ចំពោះ​ការលើកឡើង​ថា​នោះ​ជា​សត្វ​បក្សី ដោយ​និយាយថា​វត្ថុ​នោះ​ធ្វើដំណើរ​យ៉ាង​លឿន ដូច្នេះ​វា​ច្បាស់​ជា​ម៉ាស៊ីន​។​

សង្ស័យ​មាន​អ្នក​ប្រើ​ឧបាយកល​អាក្រក់​មក​បំផ្លាញ​យាន​រ៉ុក្កែត SpaceX ដោយ​ប្រើ​យន្តហោះ Drone បាញ់​កម្ទេច​

​    ​បុរស​ម្នាក់​មាន​បញ្ចេញ​មតិ​នៅលើ​វីដេអូ​នោះ​ថា "​វា​មិនដែល​បក្សី​ឯណា​ធំ​បែបនេះ​។ ជួយ​គិត​មើល​គ្មាន​សត្វ​អូដ្ឋ​ឯណា​ចេះ​ហោះ​ទេ​" (​គាត់​និយាយ​សំដៅលើ​បក្សី​មើលទៅ​ធំ​ស្រដៀង​សត្វ​អូដ្ឋ​)៕