គួរមានលុយប៉ុណ្ណាទើបសប្បាយចិត្ត? ស្ដាប់ចម្លើយលោក Jack Ma មហាសេដ្ឋីប្រទេសចិនមើល!!!

ធ្លាប់គិតទេថា អ្នកគួរមានលុយប៉ុណ្ណាទើបសប្បាយចិត្ត? មនុស្សជាច្រើនច្បាស់ជារំពឹងថា មានលុយកាន់តែច្រើន អាចនឹងធ្វើឲ្យជីវិតកាន់តែសប្បាយ តែបើអ្នកក្រឡេកមកស្ដាប់ចម្លើយរបស់បុរសម្នាក់ ដែលធ្លាប់ក្របំផុត តែឥឡូវក្លាយជាអ្នកមានបំផុតវិញ ចម្លើយរបស់លោកច្បាស់ជាធ្វើឲ្យអ្នកស្រឡាំងកាំង ។

គួរមានលុយប៉ុណ្ណាទើបសប្បាយចិត្ត? ស្ដាប់ចម្លើយលោក Jack Ma មហាសេដ្ឋីប្រទេសចិនមើល!!!
“អ្នកដែលរកចំណូលបានត្រឹម៣០០០ដុល្លារ ឬ៤៥០០ដុល្លារក្នុងមួយខែ មានផ្ទះសមរម្យមួយ មានឡានមួយគ្រឿង មានគ្រួសារដ៏កក់ក្ដៅមួយ នោះគឺជាអ្វីដែលសប្បាយបំផុតហើយ វាគ្មានអ្វីដែលសប្បាយជាងនេះទៀតទេ” នេះជាពាក្យសម្ដីរបស់កំពូលមហាសេដ្ឋីពាន់លានចំណាត់ថ្នាក់ទី១ ប្រចាំប្រទេសចិន លោក Jack Ma ។
“ពេលមួយដែលអ្នកមានប្រាក់ខ្ទង់លាន បញ្ហានឹងចាប់ផ្ដើមរត់មករកអ្នក កាន់តែច្រើនជាងមុន” លោក Ma បន្ត ។ ពិតណាស់ ចំពោះអ្នកដែលគ្មានលុយខ្ទង់លានដូចអ្វីដែលលោកនិយាយ គេច្បាស់ជាហ៊ានប្រឈមមុខនឹងបញ្ហាទាំងនោះ ជាថ្នូរនឹងប្រាក់ខ្ទង់លានដុល្លារវិញ ។មានម្ដងក្នុងកិច្ចសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ចិន លោក Jack Ma ធ្លាប់និយាយពាក្យមួយឃ្លាថា ពេលវេលាដែលលោកសប្បាយចិត្តបំផុត គឺពេលដែលលោកនៅធ្វើជាគ្រូបង្រៀន រកចំណូលបានតិចជាង១៥ដុល្លារក្នុងមួយខែ ។
“ពេលអ្នករកលុយបានរឹតតែច្រើន នៅមានរឿងរឹតតែច្រើនដែលអ្នកត្រូវធ្វើ”
ប្រភព ៖ kqube
  • គួរមានលុយប៉ុណ្ណាទើបសប្បាយចិត្ត? ស្ដាប់ចម្លើយលោក Jack Ma មហាសេដ្ឋីប្រទេសចិនមើល!!!已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/03  Category:ជីវិតនិងសង្គម
Tags: