គ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៥ទៀតហើយ! រថយន្តតូរីសព្រលះរថយន្តដឹកទំនិញ របួសធ្ងន់ស្រាល៧នាក់

(ពោធិ៍សាត់)៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រី និងក្មេងចំនួន៧នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កដោយរថយន្តតូរីសទេសចរណ៍ បានងងុយដេកជ្រុលទៅបុកជាមួយរថយន្តដឹកទំនិញពេញទំហឹង ក្រឡាប់ធ្លាក់ចូលប្រឡាយ នៅវេលាម៉ោង ២រំលងអាធ្រាត ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអូរស្តៅ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

គ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៥ទៀតហើយ! រថយន្តតូរីសព្រលះរថយន្តដឹកទំនិញ របួសធ្ងន់ស្រាល៧នាក់

លោក ឈន រិទ្ធ អធិការនគរបាលក្រុងពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងភ្លាមៗនោះថា រថយន្តតូរីសទេសចរណ៍ ពាក់ស្លាកលេខ ភ្នំពេញ 2A-6204 បើកពីកើតទៅលិច បានងងុយដេកជ្រុលទៅបុករថយន្តដឹកទំនិញមួយគ្រឿង ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យមានមនុស្សរបួសធ្ងន់ស្រាល៧នាក់ ក្នុងនោះមានប្រុស៣នាក់ ស្រី៣នាក់ និងក្មេងតូចម្នាក់ ដែលជិះនៅក្នុងរថយន្តតូរីសទេសចរណ៍នោះ។លោកអធិការបានបន្តថា មកដល់ពេលនេះ យើងមិនទាន់ដឹងពី អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ។បច្ចុប្បន្នជងរងគ្រោះទាំង៧នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដោយឡែកវត្ថុតាងយកមករក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត រងចាំដោះស្រាយគ្នានាពេលក្រោយ៕

គ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៥ទៀតហើយ! រថយន្តតូរីសព្រលះរថយន្តដឹកទំនិញ របួសធ្ងន់ស្រាល៧នាក់ គ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៥ទៀតហើយ! រថយន្តតូរីសព្រលះរថយន្តដឹកទំនិញ របួសធ្ងន់ស្រាល៧នាក់ គ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៥ទៀតហើយ! រថយន្តតូរីសព្រលះរថយន្តដឹកទំនិញ របួសធ្ងន់ស្រាល៧នាក់ គ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៥ទៀតហើយ! រថយន្តតូរីសព្រលះរថយន្តដឹកទំនិញ របួសធ្ងន់ស្រាល៧នាក់

ប្រភព ៖ freshnewsasia

  • គ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៥ទៀតហើយ! រថយន្តតូរីសព្រលះរថយន្តដឹកទំនិញ របួសធ្ងន់ស្រាល៧នាក់已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/03  Category:កំសាន្ត
Tags: