សុនខមួយក្បាលធ្វើដំណើរជាង ៦ គីឡូម៉ែត្រ ជារៀងរាល់ថ្ងៃ ដើម្បីតែ…

សុនខចំណាស់មួយក្បាលត្រូវបានប្រជាជនរស់នៅក្នុងទីក្រុង Longville រដ្ឋ Minnesota សហរដ្ឋអាមេរិកស្គាល់យ៉ាងច្បាស់ ព្រោះវាតែងតែដើរមកលេងមនុស្សនៅទីនោះស្ទើរគ្រប់ដំបូលផ្ទះ និង ត្រូវបានគេធ្វើរូបសំណាករបស់វាទុកទៀតផង ។

សុនខមួយក្បាលធ្វើដំណើរជាង ៦ គីឡូម៉ែត្រ ជារៀងរាល់ថ្ងៃ ដើម្បីតែ… សុនខមួយក្បាលធ្វើដំណើរជាង ៦ គីឡូម៉ែត្រ ជារៀងរាល់ថ្ងៃ ដើម្បីតែ…

សុនខមួយក្បាលនោះមានឈ្មោះ Bruno ហើយហេតុដែលប្រជាជនក្នុងទីក្រុង Longville ស្រឡាញ់ចូលចិត្តវាគ្រប់គ្នា ព្រោះវាជាសុនខដ៏កំសត់ និង ស្លូតបូតមួយក្បាល ដែលតែងតែធ្វើដំណើរជាង ៦ គីឡូម៉ែត្រជារៀងរាល់ថ្ងៃ ដើម្បីមករាក់ទាក់ជាមួយក្រុមមនុស្សក្នុងទីក្រុង ហើយទម្លាប់ដូចនេះ Bruno បានធ្វើរយៈពេល ១២ ឆ្នាំ មកហើយ ។

សុនខមួយក្បាលធ្វើដំណើរជាង ៦ គីឡូម៉ែត្រ ជារៀងរាល់ថ្ងៃ ដើម្បីតែ…

តាមប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់របស់សុនខចំណាស់ Bruno មានឈ្មោះថា Larry ។ កាលពីដើមឡើយ លោក Larry បានយកច្រវ៉ាក់មកទាក់កសុនខរបស់គេមួយក្បាលនេះទុកនៅផ្ទះដើម្បីកុំឲ្យវាដើរទៅណាមកណាតែឯង ប៉ុន្តែក្រោយមកដើម្បីទាមទារសិទ្ធិសេរីភាព សុនខ Bruno បានទាញផ្ដាច់ច្រវ៉ាក់នោះដោយខ្លួនឯង និង ដើរផ្សងព្រេងដូចសព្វថ្ងៃនេះ ។

សុនខមួយក្បាលធ្វើដំណើរជាង ៦ គីឡូម៉ែត្រ ជារៀងរាល់ថ្ងៃ ដើម្បីតែ…

ទោះជាយ៉ាងណាក្ដី Bruno មិនដែលបំភ្លេចផ្ទះដើមរបស់វាឡើយ គឺក្រោយពីបាត់ខ្លួន Bruno ពីផ្ទះ ម្ចាស់របស់វា បានពឹងជំនួយឲ្យតាមរកវា ព្រោះខ្លាចវាត្រូវគេចាប់ ប៉ុន្តែបន្ទាប់ពីបានដឹងថា Bruno តែងតែទៅទាក់ទងជាមួយប្រជាជនក្នុងទីក្រុង ទើបម្ចាស់របស់វាអស់ក្ដីបារម្ភ ហើយគាត់ក៏ទុកចិត្តចំពោះ Bruno ផងដែរ ព្រោះវាអាចរកផ្ទះឃើញ និង ដើរទៅដល់ដោយសុវត្ថិភាពជានិច្ច ។

សុនខមួយក្បាលធ្វើដំណើរជាង ៦ គីឡូម៉ែត្រ ជារៀងរាល់ថ្ងៃ ដើម្បីតែ…

ក្នុងទីក្រុង Longville កន្លែងដែល Bruno ទៅជាប្រចាំ គឺមានដូចជាសាលាក្រុង បណ្ណាល័យ ហាងការ៉េម ហាងលក់គ្រឿងទេស និង ការិយាល័យធ្វើការជាច្រើនកន្លែងទៀត ។

សុនខមួយក្បាលធ្វើដំណើរជាង ៦ គីឡូម៉ែត្រ ជារៀងរាល់ថ្ងៃ ដើម្បីតែ…

ប្រជាជនក្នុងទីក្រុង Longville សុទ្ធតែស្រឡាញ់ Bruno គ្រប់គ្នា ហើយពួកគេទាំងនោះបានចាត់ទុកវាជាឯកអគ្គរដ្ឋទូតសត្វសុនខមួយក្បាលដែលមានចិត្តចង់សួរសុខទុកមនុស្សម្នា ដោយមិនខ្វល់ ឬ បារម្ភពីគ្រោះថ្នាក់ ក៏ដូចជាសេចក្ដីនឿយហត់អ្វីឡើយ ដូចនេះហើយទើបគេសម្រេចសង់រូបសំណាក់របស់ Bruno ទុកដូចនេះ ៕

សុនខមួយក្បាលធ្វើដំណើរជាង ៦ គីឡូម៉ែត្រ ជារៀងរាល់ថ្ងៃ ដើម្បីតែ… សុនខមួយក្បាលធ្វើដំណើរជាង ៦ គីឡូម៉ែត្រ ជារៀងរាល់ថ្ងៃ ដើម្បីតែ…

ប្រភព ៖ pmhotnews

  • សុនខមួយក្បាលធ្វើដំណើរជាង ៦ គីឡូម៉ែត្រ ជារៀងរាល់ថ្ងៃ ដើម្បីតែ…已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/03  Category:កំសាន្ត
Tags: