អាមេរិក និងសម្ព័ន្ធមិត្ត«ព្រួតគ្នា»ដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៅលើរុស្សុី ក្នុងសំណុំរឿងអ៊ុយក្រែន

សារព័ត៌មាន Reuters បានផ្សព្វផ្សាយឲ្យដឹងថា កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅថ្មីៗ អាមេរិកបានសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៅលើរុស្សុី ជាពិសេសទៅលើក្រុមហ៊ុនទទួលគម្រោងសាងសង់ស្ពានតភ្ជាប់ពីតំបន់ Crimea ទៅកាន់ប្រទេសរុស្សុី ព្រោះតែពាក់ព័ន្ធទៅនឹងសំណុំរឿងវិបត្តិនៅប្រទេសអ៊ុយក្រែន ជាហេតុធ្វើឲ្យគម្រោងសាង់សង់ស្ពានដ៏សំខាន់ដែលគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៨ខាងមុខនោះ ត្រូវពន្យារពេល ។

មហាអំណាចអាមេរិកបានប្រកាសឲ្យដឹងថា បន្ថែមពីលើទណ្ឌកម្មដែលមានស្រាប់ គឺក្រុមហ៊ុនចំនួនពីរទៀត រួមមានក្រុមហ៊ុន SGM-Most និងក្រុមហ៊ុន Mostotrest (MSTT.MM) ដែលទទួលគម្រោងសាងសង់ស្ពានតភ្ជាប់ពីតំបន់ Crimea ទៅប្រទេសរុស្សុី ក៏ត្រូវទទួលរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ។

អាមេរិក និងសម្ព័ន្ធមិត្ត«ព្រួតគ្នា»ដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៅលើរុស្សុី ក្នុងសំណុំរឿងអ៊ុយក្រែន

លើសពីនេះ ក្រុមហ៊ុនផ្គត់ផ្គង់ឧស្ម័នរបស់រុស្សុីឈ្មោះ Gazprom (GAZP.MM) ក៏ត្រូវទទួលរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដែរ ខណៈបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប និងជាសម្ព័ន្ធមិត្តរបស់មហាអំណាចអាមេរិក ក៏បានពន្យារពេលដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើមហាអំណាចរុស្សុីបន្ថែមចំនួន០៦ខែទៀត ។

អាមេរិក និងសម្ព័ន្ធមិត្ត«ព្រួតគ្នា»ដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៅលើរុស្សុី ក្នុងសំណុំរឿងអ៊ុយក្រែន

ជាកិច្ចឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់មហាអំណាចអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកនោះ មហាអំណាចរុស្សុី ក៏បានសម្រេចពន្យារពេលនាំចូលស្បៀងអាហារ ជាពិសេសលើវិស័យកសិកម្មពីអឺរ៉ុបបន្តទៀតដែរ ៕

Related