អំពើពុករលួយ​របស់​លោក ស្រី ស៊ីន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​វិស័យ​សុខាភិបាល​

ថ្មីៗ​នេះ​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ បាន​លាតត្រដាង​រឿងអាស្រូវ​ពុករលួយ​របស់លោក ស្រី ស៊ីន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ និង​លោក ឡាយ សុ​ខៃ ប្រធានការិយាល័យ​គណ​នេ​យ្យ ដែល​ឃុបឃិត​គ្នា​កេងប្រវ័ញ្ច​ថវិការដ្ឋ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ បើទោះបី​រឿងអាស្រូវ​ពុករលួយ​របស់លោក ស្រី ស៊ីន និង​លោក ឡាយ សុ​ខៃ ត្រូវបាន​លាតត្រដាង​យ៉ាងច្បាស់​ក្រឡែត​រួចទៅហើយ​ក៏ដោយ ក៏​មកដល់ពេលនេះ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល មិនទាន់​ចាត់វិធានការ​លើ​មន្ត្រី​ពុករលួយ​ទាំងពីរ​នាក់​នោះ​នៅឡើយ​ទេ​។ ហេតុនេះហើយ​ទើប​លោក ស្រី ស៊ីន និង​លោក ឡាយ សុ​ខៃ នៅតែ​បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយក៏​មិន​ខ្វល់​ពី​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែរ​។

​តាម​ការ​បង្ហើប​ពី​មន្ត្រីរាជការ នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​នៅក្នុង​ឆ្នាំ​២០១៤ មាន​ថវិកា​មិនតិចជាង​៨០០​លាន​រៀល​ទេ ដែល​លោក ស្រី ស៊ីន និង​លោក ឡាយ សុ​ខៃ ឃុបឃិត​គ្នា​កេងប្រវ័ញ្ច​យក​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​សុខ​ស្រួល​តាមរយៈ​ការ​បំប៉ោង​ឯកសារ​ចំណាយ​។ ចំណែក​នៅក្នុង​ឆ្នាំ​២០១៥ ក៏មាន​ថវិកា​មិនតិចជាង​៣០០​លាន​រៀល​នោះទេ ដែល​ត្រូវ​លោក ស្រី ស៊ីន និង​លោក ឡាយ សុ​ខៃ ប្រើល្បិច​កេងប្រវ័ញ្ច​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ដូច្នេះ​លោក ម៉ម ប៊ុនហេង ដែលជា​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​ព្រោះ​អំពើពុករលួយ​របស់លោក ស្រី ស៊ីន និង​លោក ឡាយ សុ​ខៃ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​វិស័យ​សុខាភិបាល ដែល​កំពុងតែ​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​ក្លា​ពី​មហាជន​។

ទាក់ទង​ទៅនឹង​អំពើពុករលួយ​របស់លោក ស្រី ស៊ីន និង​លោក ឡាយ សុ​ខៃ នោះដែរ មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ បាន​អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ជាបន្ទាន់ ព្រោះ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ពួកគេ​ក្លាយទៅជា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​យ៉ាង​ឆាប់រហ័ស​។ ថវិកា​ដែល​លោក ស្រី ស៊ីន និង​លោក ឡាយ សុ​ខៃ មាន​ជាច្រើន​គម្រោង​ដែលជា​ការចំណាយ​របស់​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ ហើយ​លោក ឡាយ សុ​ខៃ ដែលជា​ប្រធានការិយាល័យ​គណនេយ្យ ត្រូវបាន​គេ​ដឹងថា​ជា​អ្នកមាន​ជំនាញ​ខាង​រៀបចំ​បញ្ជីចំណាយ ដើម្បី​កេងប្រវ័ញ្ច​ថវិការដ្ឋ​ដោយមាន​ការបើក​ដៃ​ពី​លោក ស្រី ស៊ីន​។ ប្រសិនបើ​លោក ម៉ម ប៊ុនហេង ក៏ដូចជា​លោក ឱម យ៉ិនទៀង មិន​ចាត់វិធានការ​ទប់ស្កាត់​រឿងអាស្រូវ​ពុករលួយ​របស់លោក ស្រី ស៊ីន និង​លោក ឡាយ សុ​ខៃ គឺ​មន្ត្រី​ទាំងពីរ​នាក់​នេះ​អាច​បន្ត​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ជាមិនខាន​៕

Cam210លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល kompong-thom-h-500x375