Honda NSX 2017 ចាប់​ផ្ដើម​លក់​ក្នុង​ប្រទេស​ជប៉ុន​​ហើយ​ក្នុង​តម្លៃ​ប្រហែល 23 ម៉ឺន​ដុល្លារ

ប្រិយមិត្តដែលចូលចិត្តតាមដាននូវប្រភេទរថយន្តថ្មីប្រាកដជាស្គាល់រួចមកហើយនូវរថយន្តស្ព័រដ៏ទំនើបម៉ូឌែល NSX ដែលវាជាផលិតផលរបស់ក្រុមហ៊ុន HONDA ប៉ុន្តែសម្រាប់ទីផ្សារនៅអ៉ឺរ៉ុប និងអាមេរិក NSX ត្រូវបានប្រើប្រាស់នូវ ម៉ាកសញ្ញាផ្សេងមួយទៀតរបស់ HONDA គឺ Acura (ម៉ាកសញ្ញារថយន្តប្រភេទប្រណិតរបស់ Honda) ។

កាលពីពេលថ្មីៗនេះ ស៊េរីថ្មីរបស់ NSX គឺ Honda NSX 2017 ទើបតែត្រូវបានប្រកាសលក់ជាផ្លូវការនៅក្នុងប្រទេស ជប៉ុន ក្នុងតម្លៃប្រហែលជាង 23 ម៉ឺនដុល្លារ ។ ជាមួយនឹងស៊េរី 2017 នេះ HONDA  បានផ្ចឹងផ្ចង់យ៉ាងខ្លាំងចំពោះរូបរាង ក៏ដូចគុណភាព និងបច្ចេកវិទ្យា ដើម្បីអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនដទៃបាន។

NSX 2017 ជារថយន្តប្រភេទ Hybrid ប្រើប្រាស់បច្ចេកវិទ្យា Sport Hybrid SH-AWD® មានម៉ាស៊ីនប្រភេទ V6 ចំណុះ 3.5-liter ជាមួយកម្លាំងម៉ាស៊ីនអតិបរមា 507 សេះ។ ថ្វីត្បិតតែវាជារថយន្តស្ព័រក៏ពិតមែនប៉ុន្តែជាមួយនឹងបច្ចេកវិទ្យា Hybrid វាអាចកាត់បន្ថយការប្រើប្រាស់សាំងដោយក្នុងចម្ងាយផ្លូវ ១០០ គីឡូម៉ែត្រស៊ីស៊ាំងត្រឹមតែ 8 លីត្រប៉ុណ្ណោះ។ ក្រៅពីនេះវាក៏បានបំពាក់នូវបច្ចេកវិទ្យាចុងក្រោយ ដ៏ទំនើបៗជាច្រើន បូករួមទាំងប្រព័ន្ធសុវត្ថិភាពដ៏ឆ្លាតវៃផងដែរ៕


  • Honda NSX 2017 ចាប់​ផ្ដើម​លក់​ក្នុង​ប្រទេស​ជប៉ុន​​ហើយ​ក្នុង​តម្លៃ​ប្រហែល 23 ម៉ឺន​ដុល្លារ已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/09/03  Category:បច្ចេកវិទ្យា
Tags: