លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម គួរដកតំណែង លោក ម៉ក់ ឧសភា អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ពាក់ព័ន្ធគំរូហត្ថលេខា បង្កឲ្យរាំងស្ទះដល់ ក្រុមហ៊ុនដឹកជញ្ជូនកសិផល ទៅកាន់ប្រទេសថៃ

រាជធានីភ្នំពេញ ៖ លោក ម៉ក់ ឧសភា ដែលជាអគ្គនាយក នៃអគ្គនាយកដ្ឋាន សេវា ពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ពាក់ព័ន្ធទៅនឹងការធ្វេសប្រហែស ខ្វះការទទួល ខុសត្រូវ និងអំពើពុករលួយ បង្ករឲ្យរាំងស្ទះដល់ក្រុមហ៊ុនដឹកជញ្ជូនកសិផល ទៅ កាន់ប្រទេសថៃនាពេលថ្មីៗនេះ ត្រូវបានថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មប្រជុំផ្ទៃក្នុង សម្ងាត់ ថ្មីៗកន្លងទៅ ដែលគេទម្លាយថា កំហុសរបស់លោក ម៉ក់ ឧសភា ធ្វើឲ្យ ប៉ះ ពាល់ ថ្នាក់ដឹកនាំក្រសួង និងរដ្ឋាភិបាល ដូច្នេះត្រូវប្រឈម នឹងការដកមុខតំណែង ដោយគ្មានហេតុផលយោគយល់ ។

បណ្តាក្រុមហ៊ុននាំចេញ បានអោយដឹងថា បញ្ហាជាប់គាំង កសិផលខ្មែរនេះ កើត ឡើងកន្លងមក គឺកសិផលដែលមាន ដូចជាដំឡូងមី និងពោតជាដើម មិនអាចនាំ ចេញបានទេ ព្រោះគយថៃ មិនយល់ព្រមឲ្យចេញ ដោយសារគំរូហត្ថលេខា របស់ លោក ម៉ក់ ឧសភា មិនដូចនឹងហត្ថលេខា ក្នុងឯកសារ ដែលកម្កល់នៅថៃ។ដូច្នេះ ភាគីថៃមិនអនុញ្ញាតឲ្យនាំចូល បើទោះជាមានច្បាប់ក៏ដោយ។មិនតែប៉ុណ្ណោះប្រជា កសិករ ក្រុមហ៊ុនដឹកជញ្ជូនបានបញ្ចេញប្រតិកម្ម និងរិះគន់ថា លោក ម៉ក់ ឧសភា ធ្វើការគ្មានភាពទទួលខុសត្រូវ និងអំពើពុករលួយធ្ងន់ធ្ងរ ពុំបានអនុវត្ត នូវយន្តការ លើកកម្ពស់និងរកទីផ្សារឲ្យប្រជាពលរដ្ឋធ្វើឲ្យខាតបង់ការបង្កបង្កើនផលនិងពេល វេលា ពិសេស សេវាលើឯកសារ CO នាំចេញកសិផល ក៏មានតម្លៃខ្ពស់ ។

ក្រុមហ៊ុនបានបង្ហើបឲ្យដឹងថា មិនត្រឹមតែការចេញ CO យឺតយ៉ាវទេ តម្លៃ COក៏ ឡើង ថ្លៃដែរ តម្លៃ CO កាលពីលោក ស៊ុន ចាន់ថុល ធ្វើជារដ្ឋមន្ត្រីក្រសួងពាណិជ្ជម្ម ត្រឹមតែ៦ដុល្លារ ប៉ុណ្ណោះ ដល់ដំណាក់កាលលោក ប៉ាន សូរស័ក្តិ ជារដ្ឋមន្ត្រី កាន់ តំណែងថ្មី បែរជា លោក ម៉ក់ ឧសភា អគ្គនាយក នៃអគ្គនាយកដ្ឋាន សេវាពាណិជ្ជ កម្មមានអំណាចយកតម្លៃ២០ ទៅ៥០ដុល្លារ ស្មើនឹង១គុណនឹង១០ ហើយឯកសារ ទាំងនោះ បង្កឲ្យ រាំងស្ទះ ។

បណ្តាក្រុមហ៊ុននាំចេញបានអោយដឹងបន្តថា ប្រជាពលរដ្ឋខាងក្រុមហ៊ុនដឹកជញ្ជូន កសិផល ស្វាគមន៍ និងត្រេកអរចំពោះថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ប្រជុំផ្ទៃក្នុង សម្ងាត់ថ្មីៗកន្លងទៅ ដែលគេទម្លាយថា កំហុសរបស់លោក ម៉ក់ ឧសភា ធ្វើឲ្យ ប៉ះ ពាល់ថ្នាក់ដឹកនាំក្រសួង និងរដ្ឋាភិបាល ដូច្នេះត្រូវប្រឈមនឹងការដកមុខតំណែង ដោយគ្មានហេតុផលយោគយល់ ។ ពាក់ព័ន្ធទៅនឹងការធ្វេសប្រហែស ខ្វះការ ទទួលខុសត្រូវ និងអំពើពុករលួយបង្ករឲ្យរាំងស្ទះដល់ក្រុមហ៊ុនដឹកជញ្ជូនកសិផល ទៅកាន់ប្រទេសថៃ៕

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម គួរដកតំណែង លោក ម៉ក់ ឧសភា អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម  ពាក់ព័ន្ធគំរូហត្ថលេខា បង្កឲ្យរាំងស្ទះដល់ ក្រុមហ៊ុនដឹកជញ្ជូនកសិផល ទៅកាន់ប្រទេសថៃ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម គួរដកតំណែង លោក ម៉ក់ ឧសភា អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម  ពាក់ព័ន្ធគំរូហត្ថលេខា បង្កឲ្យរាំងស្ទះដល់ ក្រុមហ៊ុនដឹកជញ្ជូនកសិផល ទៅកាន់ប្រទេសថៃ