រក​ឃើញ​មនុស្ស​ភព​ផ្សេង​ ​បំផ្ទុះ​ផ្កាយរណប​ ​Facebook

ការ​រក​មួយ​បង្ហាញ​ថា​ករណី​ផ្ទុះ​យានអវកាស​ ​SpaceX’s Falcon 9​ ​ដែល​ត្រៀម​នាំ​យក​ផ្កាយរណប​ ​Facebook​ ​តម្លៃ​ប្រមាណ​ ​២០០​ ​លាន​ដុល្លារ​ទៅ​គន្លង​តារាវិថី​ ​គឺ​ជា​ស្នា​ដៃ​របស់​មនុស្ស​ភព​ផ្សេង។

 

រក​ឃើញ​មនុស្ស​ភព​ផ្សេង​ ​បំផ្ទុះ​ផ្កាយរណប​ ​Facebook

 

ការ​សន្និដ្ឋាន​នេះ​ដោយ​យោង​តាម​ការ​វិភាគ​លម្អិត​លើ​ខ្សែអាត់​វីដេអូ​នៅ​ពេល​ផ្ទុះ​យាន​ ​SpaceX’s Falcon 9​ ​បាន​ឃើញ​វត្ថុ​ចម្លែក​មួយ​បង្ហាញ​ខ្លួន​លើ​អាកាស​ស្រប​ពេល​កើត​ហេតុ​ ​ដែល​សន្និដ្ឋាន​ថាជា​យាន​របស់​មនុស្ស​ភព​ផ្សេង​។

 

អ្វី​ដែល​ជំរុញ​ឲ្យ​គេ​ហាន​វិភាគ​ថា​នេះ​ជា​ស្នាដៃ​ពួក​មនុស្ស​ភព​ផ្សេង​ ​ព្រោះ​ក្រោយ​អ្នក​ជំនាញ​របស់​ ​SpaceX’s​ ​បាន​ប្រកាស​ថា​យាន​ពួក​គេ​គឺ​គ្នា​ចំណុច​ខុស​ប្រក្រតី​ណា​មួយ​កើត​ឡើង​នោះ​ទេ​ ​ហើយ​ពួក​គេ​សឹង​មិន​ជឿ​ថា​ឧបទ្ទវហេតុ​នេះ​អាច​កើត​ឡើង៕

 

សូមទស្សនាវីដេអូខាងក្រោម ៖

 

 

អាន​បន្ត​ ​៖​ ផ្កាយ​រណប​របស់ Facebook ផ្ទុះ​យ៉ាង​សន្ធោ​សន្ធៅ មុន​ពេល​បង្ហោះ

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​dailymail