សុខៗ ស្រាប់តែស្ពានកញ្ចក់ដែលល្បីនៅចិនប្រកាសផ្អាកមិនបើកស្វាគមន៍អ្នកទេសចរ ១៣ ថ្ងៃ

ស្ពានកញ្ចក់ដ៏ខ្ពស់ និងវែងជាងគេលើលោកនៅប្រទេសចិនលាតសន្ធឹងលើដងជ្រោះចាងជៀជី (Zhangjiajie) បានបើកសម្ពោធស្វាគមន៍អ្នកទេសចរកាលពីថ្ងៃទី២០ ខែសីហា មុននេះ។

សុខៗ ស្រាប់តែស្ពានកញ្ចក់ដែលល្បីនៅចិនប្រកាសផ្អាកមិនបើកស្វាគមន៍អ្នកទេសចរ ១៣ ថ្ងៃ

ស្ពាននេះមានទទឹងប្រវែង ៦ ម៉ែត្រ បណ្តោយ ៤៣០ ម៉ែត្រ និងក្រាលដោយកញ្ចក់ចំនួន ៩៩ ផ្ទាំង។ ពីលើស្ពាននេះ អ្នកទេសចរអាចគយគន់ទេសភាពធម្មជាតិព្រៃភ្នំ និងជ្រោះជ្រងដ៏ស្រស់ស្អាតនៅខាងក្រោមដែលមើលទៅហាក់មិនចាញ់ទិដ្ឋភាពដែលមានក្នុងខ្សែភាពយន្តរឿង “អវតា Avatar” ប៉ុន្មានទេ។

សុខៗ ស្រាប់តែស្ពានកញ្ចក់ដែលល្បីនៅចិនប្រកាសផ្អាកមិនបើកស្វាគមន៍អ្នកទេសចរ ១៣ ថ្ងៃ

តែកាលពីថ្ងៃ ព្រហស្បតិ៍ ខាងរដ្ឋបាលគ្រប់គ្រងស្ពានបានចេញសេចក្តីប្រកាសមួយនៅលើបណ្តាញសង្គមវេបូ (Weibo) ពីការផ្អាកដំណើរការទទួលអ្នកទេសចរដើម្បីធ្វើការកែខៃក្នុងគោលបំណងធ្វើឱ្យទីនេះកាន់តែគួរឱ្យចាប់អារម្មណ៍ និងប្លែកភ្នែកជាងមុន។

សុខៗ ស្រាប់តែស្ពានកញ្ចក់ដែលល្បីនៅចិនប្រកាសផ្អាកមិនបើកស្វាគមន៍អ្នកទេសចរ ១៣ ថ្ងៃ

ទោះជាមានការប៉ាន់ប្រមាណផ្សេងៗគ្នាទាក់ទងនឹងការបិទនេះក៏ដោយ តែអ្នកនាំពាក្យរបស់សួនកម្សាន្តខាងលើឱ្យដឹងថា ការផ្អាកនេះមិនមែនបណ្តាលមកពីកញ្ចាក់ដែលក្រាលនៅលើស្ពានប្រេះ ឬបាក់បែកអ្វីនោះទេ។

សុខៗ ស្រាប់តែស្ពានកញ្ចក់ដែលល្បីនៅចិនប្រកាសផ្អាកមិនបើកស្វាគមន៍អ្នកទេសចរ ១៣ ថ្ងៃ

ការប្រកាសផ្អាកចំនួន ១៣ ថ្ងៃនេះគឺដើម្បីយកពេលកែប្រែឱ្យកាន់តែប្រសើរនូវហេដ្ឋារចនាសម្ព័ន្ធនានារួមបញ្ចូលទាំងចំណតយានយន្ត ប្រព័ន្ធកក់សំបុត្រចូលកម្សាន្ត និងការផ្តល់សេវាកម្មដល់អតិថិជន។

សុខៗ ស្រាប់តែស្ពានកញ្ចក់ដែលល្បីនៅចិនប្រកាសផ្អាកមិនបើកស្វាគមន៍អ្នកទេសចរ ១៣ ថ្ងៃ

ស្ពាននេះអាចស្វាគមន៍អ្នកទេសចរជាអតិបរមាក្នុងមួយថ្ងៃ ៨ ០០០ នាក់។ តែចំនួនអ្នកមកលេងហាក់ច្រើនជាង ១០ ដងលើសពីអ្វីដែលបានរំពឹងទុក។ ចាំមើលថាតើក្រោយពេលកែប្រែហេដ្ឋារចនាសម្ព័ន្ធថ្មី តើស្ពាននេះអាចស្រូបយកអ្នកទេសចរបានក្នុងកម្រិតណាដែរ?

ប្រភព ៖ mohameas

  • សុខៗ ស្រាប់តែស្ពានកញ្ចក់ដែលល្បីនៅចិនប្រកាសផ្អាកមិនបើកស្វាគមន៍អ្នកទេសចរ ១៣ ថ្ងៃ已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/09/03  Category:ជីវិតនិងសង្គម
Tags: