សក្កដា ច្រៀង​កំដរ​អាហារ​ថ្ងៃ​ត្រង់​​ លោក​តា​ស៊ីក្លូ​ជាង​៣០​នាក់

ជុំ​គ្នា​អាហារ​ថ្ងៃ​ត្រង់​​មួយ​ពេល​​ជាមួយ​លោក​តា​ធាក់​ស៊ីក្លូ ​ប្រមាណ​ជាង​៣០​នាក់​កាល​ពី​ម្សិលមិញ​​នៅ​ហាង​មួយ​ក្បែរ​កោះ​ពេជ្រ ដែល​ក្នុង​នោះ​​អម​នឹង​ការ​ច្រៀង​កំដរ​ពី​លោក ទ្រី​ សក្កដា ជា​ច្រើន​បទ​ផង​ដែរ​។

 

សក្កដា ច្រៀង​កំដរ​អាហារ​ថ្ងៃ​ត្រង់​​ លោក​តា​ស៊ីក្លូ​ជាង​៣០​នាក់

 

អាហារ​មួយ​ពេល​នេះ​​អ្នក​និពន្ធ ទ្រី សក្កដា ប្រាប់​ថា​ជា​ទឹក​ចិត្ត​ របស់​លោក​ស្រី ប៊ុន ហ្គិចហ័ង​ ដែល​ត្រូវ​ជា​អ្នក​រាប់អាន​គ្នា​ជាមួយ​លោក រួម​ទាំង​​ក្រុម​គ្រួសារ​បាន​កៀង​គរ​លោកតា​ធាក់​ស៊ី​ក្លូ ​នៅ​ម្ដុំ​ផ្សារ​ចាស់​មក​ទទួល​ទាន​ជុំ​គ្នា​ពេល​ថ្ងៃ​ត្រង់ ដោយ​ក្នុង​នោះ​នឹង​មាន​ថ្ងៃ​បន្ត​បន្ទាប់​ទៀត​​។

 

មក​ស្តាប់​ការ​យល់​ឃើញ​ក៏​ដូចជា​ទឹកចិត្ត​ និង​ការ​ច្រៀង​លេង​កម្សាន្ត​ ខាង​ក្រោម៖

 

 

ជាមួយ​គ្នា​នេះ​ដោយសារ​មើល​ឃើញ​ពី​ភាព​ខ្វះ​ខាត និង​ កើត​ចេញ​ពី​ក្តី​អាណិត​ លោក នួន តារារស្មី រួម​ទាំង​លោកស្រី ប៊ុន ហ្គិចហ័ង​ បាន​ប្រាប់​ថា​នេះ​គ្រាន់​តែ​ជា​ទឹក​ចិត្ត​បន្តិច​បន្តូច​ដែល​អ្នក​ទាំង​ពីរ​​ចង់​ធ្វើ។ កន្លង​មក​ពួកគេ បន្ត​ទៀត​ថា​ធ្លាប់​បាន​ចុះ​ទៅ​ជួយ​ដល់​កុមារ​នៅ​​សាលា​​តាម​តំបន់​ដាច់​ស្រយាល​ច្រើន​កន្លែង​រួច​មក​ហើយ​ផង​ដែរ។

 

សក្កដា ច្រៀង​កំដរ​អាហារ​ថ្ងៃ​ត្រង់​​ លោក​តា​ស៊ីក្លូ​ជាង​៣០​នាក់

 

សក្កដា ច្រៀង​កំដរ​អាហារ​ថ្ងៃ​ត្រង់​​ លោក​តា​ស៊ីក្លូ​ជាង​៣០​នាក់

 

សក្កដា ច្រៀង​កំដរ​អាហារ​ថ្ងៃ​ត្រង់​​ លោក​តា​ស៊ីក្លូ​ជាង​៣០​នាក់

 

អត្ថបទ៖ ថា ម៉ាលីដា