មួយវិនាទី! លោកយាយសល់តែវិប្បដិសារី

ខេត្តតាកែវ ៖ ក្មេង​​ប្រុស​-ស្រី​​​៣​នាក់​ បាន​លង់ទឹក​រណ្ដៅ​ដី​​​ ដែល​គេ​ជីក​យក​​អាចម៍ដី​លក់ បណ្តាលឱ្យ​​ស្លាប់​ភ្លាម​ៗ​ ខណៈ​​​​ជីដូន​របស់​ពួកគេ​​ច្រូតស្មៅ លុះ​ច្រូតរួច​​ហើយ ​រក​មើល​ចៅ​ៗ​​មិនឃើញ​ ក៏​​ស្រែកផ្អើល​ដល់​ប្រជាពលរដ្ឋ​​ក្នុង​ភូមិ​ នាំគ្នាសង្ស័យ ក៏​​​ចុះ​រាវ​​ក្នុង​រណ្ដៅ​ដី​ ក៏​​ឃើញ​សាកសព​ ក្មេង​ទាំង​៣​នាក់នោះ​តែម្តង ​។

ហេតុការណ៍​នេះ​ ​​កើតឡើង​កាលពី​វេលា​ម៉ោង០១ និង១០​នាទី​រសៀល​​ថ្ងៃ​ទី​០១​​ កញ្ញា​ ២០១៦ ស្ថិតក្នុងភូមិ​កំពង់ ឃុំ​ព្រះបាទ​ជាន់ជុំ​ស្រុក​គិរីវង់ ​ខេត្តតាកែវ ​។

​​ក្មេងរង​គ្រោះ​ទាំង​ ៣​នាក់​ដែល​​ស្លាប់ ​១-​ឈ្មោះ​ខន​ វ៉ា​រី​ ភេទ​ស្រី​ អាយុ​៣​ឆ្នាំ ​២​-ឈ្មោះ​ម៉ា​ណា​ ភេទ​ស្រី​ អាយុ​៧​ឆ្នាំ​ ​និង៣-​ឈ្មោះ​ខុន​មក​រា ​ភេទ​ប្រុស ​អាយុ​១១​ឆ្នាំ​ ​ពួកគេទាំង៣នាក់​ជាអ្នកភូមិជាមួយគ្នា។

លោក​​អធិការ​នគរបាល​ ស្រុក​គិរីវង់​​បានឱ្យដឹង​​ថា ​មុន​ពេល​កើតហេតុ​ ស្ត្រី​ឈ្មោះរ​ស់ ឡុង ​​អាយុ​៥៤​ឆ្នាំ​ ត្រូវជា​យាយ​បង្កើត​ របស់​ក្មេង​រង​គ្រោះ​ ទាំង​៣​បាន​​ជិះ​ម៉ូតូដឹក​ចៅៗ​ទៅ​ច្រូតស្មៅ​ឱ្យ​​សេះ​ស៊ី​ នៅ​ក្បែរ​កន្លែង​កើតហេតុ​ ។ ដោយគាត់​រវល់​ តែ​ច្រូតស្មៅនោះ ពេល​​ងាក​មក​រក​មើល​ចៅ​ៗ​ ស្រាប់តែ​មិនឃើញ​ទាំងអស់ ទើប​មានការ​ឆោឡោ​ឡើង ។

​បើ​តាម​ការសន្និដ្ឋាន​ របស់​ប៉ូលិស​​ថា​ ប្រហែលជា​ក្មេង​ៗ​ទាំង​ ៣​នាក់​នោះ​ ក្ដៅ​​ក៏​​នាំ​គ្នា​ចុះ​មុជទឹក​​នៅ​ក្នុង​ រណ្ដៅ​ដី​នោះ ​ទើបធ្វើ​ឱ្យ​​លង់​ស្លាប់​បែប​នេះ​ ព្រោះ​រណ្ដៅ​គេ​កាយដី​លក់​មានជម្រោះ​ជ្រៅ​ ​ទើប​ស្លាប់​ទាំង​៣​នាក់​តែ​ម្ដង​។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត  ធ្វើឲ្យមានការភ្ញាក់ផ្អើល និងតក់ស្លុតដល់ បងប្អូនប្រជាពលរដ្ឋ និងឪពុកម្ដាយក្មេងរងគ្រោះ ក្នុងនោះបណ្ដាលឲ្យក្មេងចំនួន ០៣នាក់ បានស្លាប់នៅហ្នឹងកន្លែងកើតហេតុ ខណ:ក្មេង ០២នាក់ទៀត ត្រូវបានជួយសង្គ្រោះភ្លាមៗផងដែរ។

ករណីនេះកើតឡើងនៅវេលាម៉ោង១៦ និង៣០នាទីល្ងាច ត្រូវនិងថ្ងៃអាទិត្យទី២១ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ នៅត្រង់ចំណុចប្រឡាយ ទំនប់ចាល់ ស្ថិតក្នុងទឹកដីភូមិប្រដាក់ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ។

លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាលស្រុកពួក ដែលបានចុះទៅដល់កន្លែង កើតហេតុបានឲ្យដឹងថា ជនរងគ្រោះទាំង០៥នាក់ខាងលើនេះមានឈ្មោះ៖ ទី១-ឈ្មោះ កែវពេជ្រ ចរណៃ ភេទស្រី អាយុ១៦ឆ្នាំ មុខរបរជាសិស្ស (ជួយសង្គ្រោះបាន)។ ទី២-ឈ្មោះ កែវពេជ្រ រង្សី ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស (ស្លាប់)។ ទី៣-ឈ្មោះ កែវពេជ្រ រក្សា ភេទស្រី អាយុ០៨ឆ្នាំ មុខរបរសិស្ស (ស្លាប់)។ ទី៤-ឈ្មោះ កែវពេជ្រ សុវណ្ណបញ្ញា ភេទប្រុស អាយុ០៥ឆ្នាំ( រស់នៅក្នុងបន្ទុក) និង ទី៥-ឈ្មោះ វី វិច្ឆិការ ភេទស្រី អាយុ០៧ឆ្នាំ មុខរបរសិស្ស (ជួយសង្គ្រោះបាន)។

លោកអធិការបានបន្តថា ជនរងគ្រោះទាំង០៥នាក់នេះ មាន០៤នាក់ជាបងប្អូនបង្កើត ដែលមានឪពុក ឈ្មោះ កែវ ផល្លី អាយុ ៤៦ឆ្នាំ មុខរបរ ប្រធាន មណ្ឌលសុខភាព សសរស្ដម្ភ ម្ដាយឈ្មោះ រ័ត្ន រ៉ាដា អាយុ ៤៤ឆ្នាំ មុខរបរ លក់ថ្នាំពេទ្យ ហើយត្រូវបានឈ្មោះ កែវពេជ្រ ចរណៃ ជាបងស្រីបង្កើតជិះម៉ូតូដឹកប្អូនៗទៅលេងទឹកនៅកន្លែងកើតហេតុ និងម្នាក់ទៀតទៅជាមួយ ឪពុកម្ដាយរបស់គេត្រូវបាន ជួយសង្គ្រោះ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលបានចុះទៅដល់ទីតាំងខាងលើ ហើយបានជួយស្រង់ ក្មេងរងគ្រោះ និងជួយដឹកសពយកមកលំនៅដ្ឋាន របស់ពួកគេស្ថិតនៅភូមិសសរស្តម្ភ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ដើម្បីឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យ ទៅតាមទំនៀមទំលាប់ប្រពៃណីសាសនា។ ក្រោយកើតហេតុភ្លាមៗ គេសង្កេតឃើញវត្តមានអភិបាលរងខេត្ត លោក គឹម ឆៃហៀង និងសមត្ថកិច្ច ចុះទៅជួយអន្តរាគមន៍ផងដែរ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មួយវិនាទី! លោកយាយសល់តែវិប្បដិសារី

មួយវិនាទី! លោកយាយសល់តែវិប្បដិសារី

មួយវិនាទី! លោកយាយសល់តែវិប្បដិសារី

មួយវិនាទី! លោកយាយសល់តែវិប្បដិសារី