ញាក់សាច់! បុរសមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរម្នាក់ យកម៉ូទរ័កាត់ដែក មកកាត់បំពង់កខ្លួនឯង រហូតស្លាប់យ៉ាងអាណោចអាធ័ម

(កំពង់ស្ពឺ)៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញដេកស្លាប់ ក្នុងបន្ទប់ដោយសារធ្វើអត្តឃាត ដោយយកម៉ូទរ័កាត់ដែក មកកាត់បំពង់កខ្លួនឯង គួរឲ្យរន្ធត់ហើយជនរងគ្រោះ ត្រូវបានក្រុមគ្រួសារប្រាប់ថា ជាមនុស្សមានវិបត្តិផ្លូវចិត្ត ក្នុងគ្រួសារយ៉ាងធ្ងន់ធ្ងរ មិនអាចដោះស្រាយបាន។

ករណីអត្តឃាតបង្កឲ្យមានការភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិក្រាំងថ្នល់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះឈ្មោះ ម៉ម ដានិន អាយុ ៣១ឆ្នាំ មុខរបរជាមេជាងម៉ៅការសំណង់ (ខាងបៀកថ្នាំបាញ់ឡាន) ទីលំនៅ ភូមិបឹងសាឡាងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ភ្នំពេញ បច្ចុប្បន្នមកស្នាក់នៅ ផ្ទះឈ្មោះ ថោង សារឹទ្ធ ភេទប្រុស អាយុ៤៧ ឆ្នាំភូមិខាងលើ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ និងយោងតាមសំដីរបស់ម្តាយសាកសព លើកឡើងថា ជនរងគ្រោះមានវិបត្តិគ្រួសារ និងមានជំងឺផ្លូវចិត្ត ជាញឹកញាប់តែងតែ មិនសូវសប្បាយចិត្តយូរមកហើយ ទើបថ្ងៃនេះគេសម្លាប់ខ្លួនតែម្តង។

តែទោះជាបែបណាសមត្ថកិច្ចនៅ មិនទាន់ជឿលើសម្តីម្តាយទាំងស្រុងទេ​ គឺបន្តការតាមដានរកការពិត បន្ថែមជុំវិញករណីកើតហេតុនេះ។ បច្ចុប្បន្នសាកសពបានប្រគល់ ឲ្យក្រុមគ្រួសារដឹក យកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

សម្រាប់ហេតុការណ៍ធ្វើអត្តឃាតនេះផងដែរ កាលពីយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ ចំណុចភូមិព្រែកអំពិល ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលនិងប្រពន្ធដោយសារតែ ភ្លើងប្រចណ្ឌក្រោយដឹងថា ប្រពន្ធបណ្តូលចិត្ត របស់លួចមានប្រុសថ្មី ក្បត់ចិត្តខ្លួន ទើបបង្កឲ្យមានការភ្ញាក់ផ្អើល។

មន្ដ្រីនគរបាល បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ម៉ុន ប៊ុនធឿន អាយុ៣៥ឆ្នាំ មានប្រពន្ធឈ្មោះ ម៉ូត ស៊ីណេត អាយុ៣៤ឆ្នាំ មានកូន៣នាក់ ប្រុស២នាក់។ មន្ដ្រីដដែលបន្ដថា បើតាមការបភ្លឺពីសាច់ញាតិជនរងគ្រោះបញ្ជាក់ថា ដោយសារតែជនរងគ្រោះមានការសង្ស័យថា ប្រពន្ធ ផិតក្បត់ខ្លួននោះ ទើបចេះផឹកស្រាស្រវឹងជោគជាំរាល់ថ្ងៃ ហើយកន្លងមកជនរងគ្រោះធ្លាប់លេបថ្នាំ សម្លាប់ខ្លួន២ដង មកហើយតែត្រូវបាន បងប្អូនយកទៅសង្គ្រោះទាន់ លុះដល់ថ្ងៃកើតហេតុជនរងគ្រោះ បានទៅផឹកស្រាស្រវឹង ហើយក៏មានទំនាស់ពាក្យសំដីជាមួយប្រពន្ធដោយ ប្រចណ្ឌប្រពន្ធថាមានប្រុសថ្មី ព្រមទាំងបោះសម្ដីថា ទុកកូនឲ្យនៅផ្ទះហើយប្រយ័ត្នមិនទាន់ដង្ហើមអញ។

ចំណែកប្រពន្ធជនរងគ្រោះក៏ មិនបានចាប់អារម្មណ៍ទេ បាននាំកូនទាំងបីនាក់ ជិះម៉ូតូចេញពីផ្ទះទៅមើលប្អូនថ្លៃឆ្លងទន្លេនៅមណ្ឌលសុខភាព ព្រែកអំពិលលុះដល់ម៉ោង ២០៖០០នាទីថ្ងៃដដែលត្រឡប់មកផ្ទះវិញ ឃើញប្តីចងកសម្លាប់ខ្លួន ដោយយកខ្សែគោពណ៌ខ្មៅចងក ភ្ជាប់នឹង មែកស្វាយនៅមុខផ្ទះ ទើបបង្កឲ្យភ្ញាក់ផ្អើលដល់អ្នកជិតខាង ទៅជួយអន្តរាគមន៍ ជួយប៉ុន្តែជនរងគ្រោះ បានស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ នគរបាល​ជំនាញបានចុះពិនិត្យ ដោយឃើញថាពុំមាន​ស្នាមអ្វីកត់សំគាល់ឡើយ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយ​ការចងក ពិប្រាកដមែន៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត