ធ្វើ​ជា​​ដាក់​លុយ​ចោល​ក្នុង​ឡាន​ហើយ​ភ្លេច​បិទ​កញ្ចក់ ស្រាប់​តែ​បុរស​អនាថា​ម្នាក់​ …

សាកស្រមៃទៅមើលថាតើនឹងមានអ្វីកើតឡើងបើអ្នកទុករថយន្តរបស់អ្នកចោលដោយមិនបានបិទកញ្ចក់ ហើយនៅក្នុងរថយន្តរបស់អ្នកមានវត្ថុមានតម្លៃមួយចំនួន ? ស្ថាននោះប្រាកដណាស់ថាអ្នកអាចនឹងបាត់បង់វត្ថុមានតម្លៃទាំងនោះ ឬ ក៏អាចបាត់ទាំងរថយន្តទៀតផង។

មិនខុសពីការគិតក៏ដូចជាស្ថានភាពក្នុងប្រទេសយើង បុរសជនជាតិអាមេរិកម្នាក់ដែលមានឈ្មោះថា Hammy បានប្រើប្រាស់ការសាកល្បងមួយដើម្បីសាកមើលពីចិត្តរបស់ពលរដ្ឋអាមេរិកមួយចំនួន ដោយគាត់បានធ្វើជាភ្លេចបិទកញ្ចក់រថយន្ត និងទុក្ខលុយមួយចំនួនក្នុងរថយន្តផ្នែកខាងមុខ។ ទន្ទឹមនឹងការសង្កេតឃើញថាមនុស្សមួយចំនួនបានបន្លំ និងលួចយកលុយទាំងនោះ គាត់ក៏ទទួលបាននូវអារម្មណ៍រំភើបមួយចំពោះទង្វើរបស់បុរសអនាថាម្នាក់។

មនុស្សមួយចំនួនពេលដែលឃើញស្ថានភាពងាយស្រួលដូចនេះ បាននាំគ្នាលួចលុយទាំងនោះ ប៉ុន្តែបុរសអនាថាម្នាក់បែរជាយកលុយទាំងនោះទៅដាក់ក្នុងថតរថយន្តខាងក្រោមជៀសវាងមានអ្នកលួចយកទៅវិញ ដោយគាត់មិនបានដកយកសូម្បីតែមួយសន្លឹក។ Hammy ពេលឃើញដំបូងស្មានតែគាត់ព្យាយាមលួចយកអ្វីផ្សេងទៀតក្រៅពីប្រាក់ដែលដាក់ចោលនោះ ប៉ុន្តែនៅពេលសាកសួរទើបបុរសអនាថានោះប្រាប់ថា គាត់មិនបានយកអ្វីនោះទេ ហើយគាត់ថែមទាំងបានយកលុយទាំងនោះទុកនៅកន្លែងសុវត្ថិភាពជៀសវាងការបាត់បងទៀតផង ម្យ៉ាងវិញទៀតគាត់គឺជាមនុស្សអនាថាម្នាក់។

ដោយឃើញពីសណ្ដានចិត្តដ៏ល្អរបស់បុរសអនាថារូបនោះ Hammy ក៏បានផ្តល់ប្រាក់មួយចំនួនដល់គាត់ ហើយនាំគាត់ទៅបរិភោគអាហារទៀតផង៕


  • ធ្វើ​ជា​​ដាក់​លុយ​ចោល​ក្នុង​ឡាន​ហើយ​ភ្លេច​បិទ​កញ្ចក់ ស្រាប់​តែ​បុរស​អនាថា​ម្នាក់​ …已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/09/03  Category:ជីវិតនិងសង្គម
Tags: