គួរឲ្យស្រៀវ! ភូមិដាច់ស្រយាល សង់លើកំពូលច្រាំងថ្ម ខ្ពស់សន្លឹម ត្រូវធ្វើដំណើរតាមច្រករបៀង នៃជ្រលងភ្នំទាំងផ្សងគ្រោះថ្នាក់ (មានវីដេអូ)

ចិន៖ ថ្មីៗនេះ ទិដ្ឋភាពធម្មជាតិដ៏ស្រស់ស្អាត រួមជាមួយនឹងភូមិរបស់អ្នកស្រុក សាងសង់នៅលើកំពូល ច្រាំងថ្មដ៏ខ្ពស់សន្លឹម ជាមួយនឹងផ្លូវធ្វើដំណើរ ដ៏គួរឲ្យរន្ធត់ដែលតម្រូវឲ្យ ជិះកាច់កុងតាមរូងច្រករបៀង នៃជ្រលងដងភ្នំដ៏សែនគ្រោះថ្នាក់ បច្ចុប្បន្ននេះ កំពុងតែទទួលបានប្រជាប្រិយខ្លាំង ពីសំណាក់ភ្ញៀវទេសចរគ្រប់មជ្ឈដ្ឋាន មកទស្សនាកម្សាន្ត និងភ្លក្សរសជាតិដ៏គួរឲ្យគ្រោះថ្នាក់នេះ ដែលមិនធ្លាប់មានលើពិភពលោកផងដែរ។

បើតាមប្រភពបានឲ្យដឹងថា ភូមិរបស់អ្នកស្រុក Guoliang ដែលស្ថិតនៅលើកំពូលច្រាំងថ្មនេះ មានទីតាំងស្ថិតនៅ ភាគកណ្តាលខេត្ត Henan ប្រទេសចិន ជាមួយនឹងកម្ពស់ប្រមាណ ៥,៥០០ហ្វីត (ប្រហែលជា ១,៧០០ម៉ែត្រ) បានក្លាយខ្លួនជាទីចាប់អារម្មណ៍ ជាថ្មីម្តងទៀត ពីសំណាក់មហាជនទូទៅ ជាពិសេសប្រជាជនក្នុងតំបន់ ក្រោយពីប្រព័ន្ធផ្សព្វផ្សាយសង្គមចិន បានមកផ្តិតយកទិដ្ឋភាព របស់អ្នកស្រុករស់នៅក្នុង សហគមន៍មួយនេះ ចែកចាយលើបណ្តាញ ជាមួយនឹងទិដ្ឋគួរឲ្យព្រឺសម្បុរ របស់ភ្ញៀវទេសចរជាច្រើន ដែលហ៊ានចូលខ្លួន ធ្វើដំណើរទៅទស្សនាកម្សាន្ត នៅតំបន់មួយនោះ ។ 

ប្រភពបន្តថា ភូមិមួយនេះស្ថិតនៅលើភ្នំ Taihang ដែលជាមានផ្ទះមួយចំនួន របស់ កសិករជនជាតិចិនមួយក្រុមតូច រស់នៅពីមួយជំនាន់ ទៅមួយជំនាន់អស់រយៈកាល ជាង៦សតវត្ស (៦០០ឆ្នាំ) កន្លងមកម៉្លេះ។

គួរឲ្យដឹង ទាក់ទងនឹងទីតាំងនេះដែរ នៅគ្រាចុងឆ្នាំ១៩៦០ ដើម្បីជាភាពងាយស្រួលក្នុងការរស់នៅ ក៏ដូចជាផ្លូវធ្វើដំណើរបានប្រសើរ អ្នកភូមិរស់នៅលើកំពូលភ្នំនេះ ប្រមាណជា ១៣នាក់ ក៏បានសម្រេចចិត្ត នាំគ្នាជីកផ្លូវរូងក្រោមដី កាត់តាមច្រាំងថ្មភ្នំនេះ តចូលទៅកាន់ភូមិរបស់ពួកគេតែម្តង ដោយចំណាយអស់រយៈពេលជាង ៥ឆ្នាំ ទើបសម្រេចបានជោគជ័យ នូវចម្ងាយផ្លូវប្រវែង ១,២៥០ម៉ែត្រ ជាមួយនឹងកម្ពស់ ៥ម៉ែត្រ និងទទឹងផ្លូវប្រមាណជា ៤ម៉ែត្រ ដោយប្រើប្រាស់ប្រដាប់ខួង អស់ប្រមាណជា ១២តោន និងញញួរចំនួន ៤,០០០ញញួរផងដែរ។

រួចក្រោយមកបើកដំណើរការជាសាធារណៈ នៅក្នុងឆ្នាំ១៩៧២ ហើយជ្រលងមួយនេះ ត្រូវបានគេដាក់ឈ្មោះថា “Cliff Corridor” ដែលវាទំហំរូបរាង សមល្មមអាចធ្វើដំណើរបានផងដែរ។

ដោយឡែក យោងតាមរបាយការណ៍ នាខែឧសភា ឆ្នាំ២០១៥កន្លងទៅ បានឲ្យដឹងថា ប្រជាជនជនជាតិចិនជាច្រើនរាប់រយនាក់ បានធ្វើដំណើរតាមជ្រលងដងផ្លូវ ដ៏គួរឲ្យរន្ធត់នេះ ដើម្បីទៅជួបនិងសួរសុខទុកលេង នៃអ្នកស្រុក Guoliang ហើយថែមទាំងបានដាក់ឈ្មោះឲ្យទីតាំងនេះថាជា “ភូមិដ៏គ្រោះថ្នាក់ជាងគេបំផុតរបស់ប្រទេសចិន” ផងដែរ។

គូសបញ្ជាក់ថា ភូមិនេះគឺជាភូមិ ឬសហគមន៍ដាច់ស្រយាល និងឆ្ងាយជាងគេបំផុត ក្នុងប្រទេសចិន ដែលមានប្រជាជនរស់នៅ សរុបប្រមាណត្រឹមតែ ៣២៩នាក់ ដែលចែកចេញជា ៨៣គ្រួសារតែប៉ុណ្ណោះ ខណៈបច្ចុប្បន្នកំពុងតែទទួលបានការ ចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរ ជាច្រើនផងដែរ៕   

ទស្សនាវីដេអូ៖

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែក ។ កាលពីពេលកន្លងទៅ ក៏ធ្លាប់មានរូបថតជាច្រើនសន្លឹក បានបង្ហាញពីភាពអស្ចារ្យរបស់ប្រាសាទមួយ ដែលមានរូបរាងកោងនៅខាងក្នុងជ្រលងភ្នំ ដែលមានកំពស់៧៩ម៉ែត្រ។

យោងតាមប្រភពបានឲ្យដឹងថា ប្រាសាទនេះសិ្ថតនៅទីតាំងដ៏គួរឲ្យរន្ធត់មួយ ដែលត្រូវបានឆ្លាក់ចូលច្រាំងថ្មភ្នំ ហើយមានឈើធំតែមួយ ជួយទប់លំនឹង កុំឲ្យធ្លាក់មកខាងក្រោមប៉ុណ្ណោះ។ សម្រាប់ ប្រាសាទនេះមានឈ្មោះ Ganlu ត្រូវបានកសាងក្នុងឆ្នាំ១១៤៦ និងកសាងនៅខាងក្នុងជ្រលងភ្នំ ក្នុងស្រុក Taining ដែលស្ថិតនៅក្នុងខេត្ត Fujian នៃភាគអាគេ្នយ៍ក្នុងប្រទេសចិន។

លើសពីនេះដែរ ប្រាសាទនេះ មានការទាក់ទាញយ៉ាងខ្លាំងនូវរូបរាងរបស់វា ដែលបាននាំអ្នកទេសចរ រាប់ពាន់នាក់ មកធើ្វការគោរពបូជា នៅកន្លែងដ៏បែ្លកមួយនេះជារៀងរាល់ឆ្នាំ។ នៅក្នុងនេះបានឲ្យដឹងទៀតថា ការកសាងប្រាសាទ ដ៏ស្ញប់ស្ញែងមួយនេះ មិនមែនជារឿងធម្មតាទេ ដោយសារប្រាសាទនេះ មានកំពស់ ៧៩ម៉ែត្រពីដី ដែលបានធើ្វនៅខាងក្នុងភ្នំក្រហម ដ៏ល្បីល្បាញមួយនៃប្រទេសចិន ហើយរាល់ទម្ងន់របស់ប្រាសាទទាំងអស់នេះ មានតែសសរធំឈើ១ប៉ុណ្ណោះ ជាអ្នកទ្រទ្រង់។

គួររំលឹកទៀតដែរថា ឈ្មោះប្រាសាទ Ganlu នេះមានន័យថា ទឹកសន្សើមដ៏ផ្អែម ដោយដើមហេតុនៃឈ្មោះនេះ បានកើតឡើងនៅពេលដែល អ្នកតំបន់បានឃើញថ្មស្រួចមួយផ្ទាំង ដុះនៅលើប្រាសាទ និងមានទឹកតក់ៗធ្លាក់ចុះមកក្រោម ហើយមានរសជាតិផែ្អម ដែលនាំឲ្យអ្នកស្រុកហៅប្រាសាទនេះថា Ganlu ចាប់ពីពេលនោះមក។ បន្ថែមពីនេះ អ្នកស្រុកក្នុងតំបន់នេះ បាននិយាយថា ប្រាសាទនេះជាកន្លែងមួយដ៏ស័ក្តិសិទិ្ធណាស់ ដោយតែងតែមានក្រុមគ្រួសារ នាំគ្នាមកទីនេះ ដើម្បីបន់ស្រន់ដោយមានជំនឿថា ការបន់ស្រន់នេះនឹងអាចជួយឲ្យពួកគេមានកូនបាន។

អ្នកស្រុកបានបន្តទៀតថា ប្រាសាទនេះបានកសាងឡើង ដោយ Ye Zuqia ដើម្បីផ្ដល់កិត្តិនាមដល់ម្តាយនាង ក្រោយពីគាត់បានសន្យាថា នឹងកសាងប្រាសាទធំមួយនៅតំបន់នេះ បន្ទាប់ពីការបន់ស្រន់សុំមានកូន ដែលក្រោយមកគាត់ក៏មាន ផ្ទៃពោះក្នុងរយៈពេលដ៏ខ្លី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត