​កូន​បាន​១០​ខែ​គួរតែ​ថែ​បែបណា​?

​កូន​បាន​១០​ខែ​គួរតែ​ថែ​បែបណា​?

​នៅពេល​ដែល​កូន​ឈានចូល​១០​ខែ​ភ្លាម នោះ​មានន័យ​ថា​កូន​មាន​អាយុ​ជិត​បាន​មួយ​ខួប​ហើយ​។ ដូចនេះ​តើ​គួរតែ​មើលថែទាំ​បែប​ណា​ទៅ​?

​នៅពេល​ដែល​កូន​បាន​១០​ខែ​គឺ​ជា​ដំណាក់កាល​ដែល​កូន​ចាប់ផ្តើម​ចង់​ញ៉ាំ​ស្ក​រហើយ ប៉ុន្តែ​អ្នក​មិន​គួរ​ឲ្យ​កូន​ញ៉ាំ​ស្ករ និង​សូកូឡា​ឡើយ​។ ម្យ៉ាងទៀត​អ្នក​ត្រូវតែ​បញ្ចុក​កូន​ញ៉ាំ​បាយ​ឲ្យបាន​ទៀង ដើម្បី​ឲ្យ​កូន​មាន​ទម្លាប់​ល្អ ព្រោះ​បើ​អ្នក​មិន​ធ្វើ​អញ្ចឹង​ទេ កូន​នឹងមាន​ទម្លាប់​មិន​ចង់​ញ៉ាំ​បាយ ដែល​អាច​ប៉ះពាល់​ដល់​ការលូតលាស់​របស់​កូន​។ ជាងនេះទៅទៀត​អ្នក​គួរតែ​អាន​សៀវភៅ​ជា​មួយ​កូន​ដោយ​បើក​ទំព័រ​សៀវភៅ​ជា​មួយ​គេ​។ អ្នក​ក៏​ត្រូវតែ​ទុកដាក់​ប្រដាប់ប្រដា​ល់លេង​នៅក្នុង​ប្រអប់​មួយ រួច​បង្រៀន​គេ​ឲ្យ​ទុក​ក្នុង​ប្រអប់​នោះ​វិញ​ក្រោយពេល​ដែល​លេង​រួច​។ អ្នក​ក៏​អាច​លេង​ល្បែង​ល្បងប្រាជ្ញា​មួយចំនួន​ជាមួយ​កូន​ដែរ ដើម្បី​ឲ្យ​ខួរក្បាល​គេ​មាន​ភាព​វ័យឆ្លាត​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ baobao001.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។