អាធំ​លោភ​ណាស់ !

តាម​ប្រវត្តិសាស្ត្រ​...​ដី​ខ្មែរ​យើង​ពី​សម័យ​ដើម​អត់​មានព្រំប្រទល់​ជាមួយ​សៀម ដែលបច្ចុប្បន្ន​ហៅ​ថៃ​ឡង់​ដ៍​...​អត់​មាន​ព្រំប្រទល់​ជាមួយ​យួន ដែល​បច្ចុប្បន្ន​ហៅ​វៀតណាម​ស្អី​នោះ​ទេ​...​។ ខ្មែរ​ជា​មហានគរ​...ប៉ុន្តែ​ឈប់​និយាយ ! ការ​បាត់បង់​មក​ពី​ខ្មែរ​...​ការ​ទាមទារ​បាន​វិញ ក៏​មក​ពី​ខ្មែរ​...​ការ​ថែរក្សា​ក្នុង​សម័យ​បច្ចុប្បន្ន​ក៏​មក​ពី​ខ្មែរ​យើង​ដែរ​...​។

នៅ​សល់​តូច​ប៉ុណ្ណឹង​ហើយ​...​នៅ​តែ​គេ​មិន​គោរព​...​មិន​ទទួល​ដំណោះស្រាយ​ខ្សែបន្ទាត់​ព្រំដែន​យើង​ទៀត​...​ដែល​មាន​ន័យ​ថា អាធំ​នៅ​តែ​លោភ​ចង់បាន​ធំ​...​នៅ​តែ​ចង់​រំលោភ​ថែម​...​។

ប្រទេស​ខ្មែរ​តូច​...​ឱ្យ​នៅ​តូច​ដដែល​ក៏​បាន​ដែរ ឱ្យ​តែ​គេ​កុំ​ឈ្លានពាន​...​ឱ្យ​តែ​គេ​ទទួលស្គាល់ ។ តាម​ទស្សន​នានា​...​អាធំ​ចង់បាន​ថែម គឺ​អាក្រក់​ណាស់​...​អាក្រក់​មែនទែន !

ចំណែក​អាតូច ប្រ​សិន​បាន​ធំ​កាន់តែ​ប្រសើរ​...​បើ​មិន​បាន​ធំ​ទេ ឱ្យ​នៅ​ដដែល​ក៏​យក​ដែរ​...​កុំ​តែ​រុញ​ទម្លាក់​ថែម​...​កុំ​បេះបោច​គ្នា
ថែម​អរ​ណាស់​ទៅ​ហើយ​...​។

វៀតណាម​បាន​ពង្រីក​ទឹកដី ដោយសារ​ខ្មែរ​សម័យ​អាណានិគម​បារាំង​...​បូក​ជាមួយ​បារាំង​អាក្រក់​ត្រួតត្រា​ខ្មែរ​ទៀត​...យួន​គួរតែ​ទទួលស្គាល់​ខ្សែបន្ទាត់​ព្រំដែន​បច្ចុប្បន្ន​ហើយ​...​ទោះ​ខុស​ត្រូវ​បន្តិចបន្តួច គួរតែ​ព្រម​...​នោះ​ទើប​ហៅ​ថា បងប្អូន​ភូមិ​ផង​របង​ជាមួយ​...​ប៉ុន្តែ​មិន​ដូច្នោះ​ទេ​...​នៅ​តែ​ចង់​ចំណេញ​ដដែល !! ចំណែក​ភាគី​ម្ខាង​ទៀត
...​គឺ​ថៃ​ឡង់​ដ៍​មិនបាច់​និយាយ​...​កាន់តែ​លោភ​ថែម​ទៀត ។

នឹកឃើញ​ក្រោយ​ឆ្នាំ​១៩៧៩...​វៀតណាម​សាបព្រោះ​ទ្រឹស្តី និង​មនោ​គម​វិជ្ជា​របស់​គេ​នៅ​ស្រុក​ខ្មែរ​ថា «​កម្ពុជា​-​វៀតណាមជា​បងប្អូន​...​យុទ្ធ​សាមគ្គីភាព​កម្ពុជា​-​វៀតណាម មឺ​ុ​ន​ណាំ (​មឺ​ុ​ន​ឆ្នាំ​)...​ភ្នំ​ទ្រឿ​ង​សឺ​ន​អាច​រេចរឹល​បាន ឯ​សាមគ្គី​កម្ពុជា​-​វៀតណាម មិន​អាច​រេចរឹល​បាន​ឡើយ​...​។​ល​។​»
ទ្រឹស្តី​កុំ​មុ​យ​និ​ស្ត​ខាងលើ​នេះ​...​ផ្អែម ! ដូច​ពាក្យ​ខ្មែរ​យើង​ថា «​ក្តៅ​ស៊ី​រាក់ ត្រជាក់​ស៊ី​ជ្រៅ​...​។​»

ដល់​ពេល​វាស់វែង​កំណត់​ព្រំដែន​ជាក់លាក់​...​ទើប​ដឹង​ច្បាស់ថា វៀតណាម​មិន​យោគយល់ខ្មែរ​យើង​ទេ​...​ទោះ​ទឹកដី​រីក​ធំដោយសារ​យក​ពី​ខ្មែរ​យើង​ក៏ដោយ​...​នៅ​តែ​ចង់​ចំណេញដដែល ! អាធំ​លោភ​ណាស​...​ហេ ! ហេ !            
           អា​ឡេវ