​ចង់បានពិន្ទុខ្ពស់ ទាល់តែ «បែបៗហ្នឹង» មែន!!! (Video Inside)

គ្រូវ័យចំណាស់ម្នាក់ ត្រូវបានតាមទាន់ស្ថិតក្នុងស្ថានភាពខោខ្លីក្នុងពណ៌លឿង ក្រោយរួមរក្សជាមួយកូនសិស្សស្រីម្នាក់រួចទៅហើយ ដើម្បីជាការដោះដូរសម្រាប់បង្កើនពិន្ទុខ្ពស់ឲ្យនាង ។

ប៉ូលីសនៅក្នុងប្រទេសកូឡុំប៊ីនិយាយថា ពួកគេបានចាប់ខ្លួនបុរសអាយុ ៦៥ ឆ្នាំ ឈ្មោះ Gilberto Gonzalez Arias ក្រោយត្រូវបានចោទប្រកាន់ដេកជាមួយកូនសិស្សស្រីរបស់គាត់ ដើម្បីជាការដោះដូរសម្រាប់លទ្ធផលពិន្ទុខ្ពស់ប្រលងជាប់ ។

យោងតាមការស៊ើបអង្កេតរបស់ប៉ូលីស Arias គឺជាគ្រូម្នាក់នៅសាលាវិទ្យាល័យ Nuestra Senora del Rosario, ទីកន្លែងដែលគ្រូៗជាច្រើនបច្ចុប្បន្ននេះ ក៏ត្រូវបានចោទប្រកាន់រួមភេទជាមួយកូនៗសិស្សរបស់ពួកគេផងដែរ ។

កូនសិស្សជាច្រើន បានប្រាប់ប៉ូលីសថា Arias បានផ្តល់ឲ្យពួកគេនូវពិន្ទុមិនល្អ ហើយបន្ទាប់មក បានស្នើពួកគេឲ្យដេកជាមួយគាត់ ដើម្បីពួកគេអាចទទួលបានពិន្ទុជាប់ ។ សិស្សម្នាក់ដែលកំពុងសហការជាមួយមន្ត្រីប៉ូលីស បាននាំយកពួកគេទៅកាន់ផ្ទះរបស់លោកកំហូចនេះ ។

នៅពេលប៉ូលីសបានមកដល់កន្លែងកើតហេតុ ពួកគេបានរកឃើញសិស្សស្រីម្នាក់ដែលកំពុងស្ថិតក្នុងស្ថានភាពខោអាវទ្រនាប់ បានរួមភេទជាមួយគ្រូ Arias រួចទៅហើយ ។

ចំណែកឪពុករបស់ក្មេងស្រីរងគ្រោះ ដែលមកជាមួយប៉ូលីសផងដែរ ដោយពុំអាចទប់កំហឹងបាន គាត់ក៏ដាល់គ្រូរូបនេះ១ដៃចំកណ្តាលមុខតែម្តង ប៉ុន្តែ ត្រូវបានប៉ូលីសឃាត់ កុំអីមិនដឹងយ៉ាងណា ។ វីដេអូនៃការចាប់ខ្លួនគ្រូនេះ ត្រូវបានបង្ហោះ និងទទួលបានការចែករំលែកពាសពេញក្នុងបណ្តាញសង្គមអ៊ីនធើរណេត ៕


Related Posts