បាត់ខ្លួន៥ថ្ងៃ ស្រាប់តែប្រទះឃើញ ស្លាប់ឡើង​ ស្អុយរលួយ

កោះកុង៖ បុរស់ម្នាក់ ជាអ្នករត់ម៉ូតូឌុប ដែលបានបាត់ខ្លួនរយៈពេល ៥ថ្ងៃ ត្រូវបានអ្នកឆ្លុះក្តាម ប្រទះឃើញ នៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុងព្រែក ភូមិបាក់ខ្លង ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ 

លោកវរៈសេនីយ៏ត្រី ណាក់ នី អធិការរងស្រុកមណ្ឌលសីមា ផ្នែកព្រហ្មទណ្ឌ បានឲ្យដឹងថា បុរសម្នាក់ ដែល​ត្រូវឃាតករសម្លាប់ហើយ យកទៅបោះចោលក្នុងទឹកព្រែកនោះមានឈ្មោះ គន់ ដារ៉ា ភេទប្រុសអាយុ ២៦ឆ្នាំ មានទីលំនៅ ភួមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា មានមុខរបររត់ម៉ូតូឌុប ។ លោកបានបន្តថា បើតាមសំដីអ្នករត់ម៉ូតូដូចគ្នា បាននិយាយថា នៅវេលាម៉ោង៦ជាងល្ងាច ជនរងគ្រោះបាន ដឹងអ្នកជល់មាន់ចេញពីកន្លែងជល់មាន់ ដែលមានទតាំងនៅសួនសត្វ ហើយបាត់រហូតដល់យប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ត្រូវបានអ្នកឆ្លុះក្តាមប្រទះឃើញស្លាប់ហើមស្អុយរលួយទៅហើយ ។ តែចំណែកម៉ូតូជនរងគ្រោះ​ម៉ាកសង់C១២៥ សេរី២០១៦ ត្រូវជនដៃដល់យកទៅបាត់ដោយសុវត្តិភាព។ ប្រភពដដែលបានបន្តថា ក្រោយសមត្ថកិច្ចជំនាញធ្វើកោសលវិច្ឆ័យរួចរាល់ ហើយសមត្ថកិច្ច​បានប្រគល់​សាកសព ទៅឲ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី។

ចំពោះករណីខាងលើ​សមត្ថកិច្ច​កំពង់ធ្វើការស្រាវជ្រាវ ដើម្បីចាប់ជនដៃដល់មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ទាក់ទិននឹងករណីប្រទះឃើញសាកសពបែបនេះផងដែរ កាលពីពេលថ្មីៗនេះ ក៏មានការប្រទះឃើញ ទឹកដីស្រុកអារញ្ញ ប្រទេសថៃ មិនទាន់ដឹងមូលហេតុ។

ស្ត្រីវ័យចំណាស់ម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងចំការអំពៅ នាទឹកដីស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ជាប់ព្រំប្រទល់ខេត្តបាត់ដំបង ទាំងសភាពហើមស្អុយទៅហើយ ព្រមទាំងស្ថិតក្នុងសភាពអាក្រាតកាយ ដោយមានតែខោអាវឈុតក្នុងតែប៉ុណ្ណោះ ប៉ុន្តែរហូតមកទល់នឹងពេលនេះ នៅមិនទាន់ដឹងថាតើការស្លាប់នេះពាក់ព័ន្ធនឹងបញ្ហាអ្វីនោះឡើយ។

សមត្ថកិច្ចនៅតាមព្រំដែនបានឲ្យដឹងនៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦នេះថា សពស្រ្តីរងគ្រោះ ត្រូវបានអ្នកភូមិប្រទះឃើញកាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចក្នុងចំការអំពៅមួយកន្លែងដែលស្ថិតនៅជាយភូមិ៤ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។

សមត្ថកិច្ចបានបន្តទៀតថា ក្រោយពីមានការភ្ញាក់ផ្អើលរួចមក កម្លាំងតម្រួតថៃបានចុះទៅកាន់ទីតាំងកើតហេតុ ព្រមទាំងបានពិនិត្យតែសង្កេតឃើញថា សពដេកស្លាប់ក្នុងសភាពច្រង៉ាងគ្មានសំលៀកបំពាក់ គឺមានតែខោលីអូ និងអាវទ្រនាប់តែប៉ុណ្ណោះព្រមទាំងមានក្លិនស្អុយយ៉ាងខ្លាំងទៅហើយ។

នៅពេលនោះដែរ សមត្ថកិច្ចបានសន្និដ្ឋានជាបឋមថា សពអាចស្លាប់មកក្នុងរយៈពេលមិនតិចជាង ៣ថ្ងៃនោះទេ។ ភ្លាមៗនោះដែរ ខណៈដែលប្រជាពលរដ្ឋកំពុងចោមរោមមើលក៏មានស្ត្រីម្នាក់ឈ្មោះ រិន ភាព ដែលជាជនជាតិខ្មែររស់នៅក្នុងតំបន់ខាងលើ បានអះអាងថា ស្ត្រីដែលដេកស្លាប់នៅក្នុងចំការអំពៅនោះមានឈ្មោះ នីម សេម អាយុជាង ៧០ឆ្នាំហើយ ដែលជាអ្នករស់នៅក្នុងភូមិឃុំខាងលើដែរ ហើយក៏ជាជនជាតិខ្មែរដែរ ដោយបានបាត់ពីផ្ទះតាំងពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ មកម៉្លេះ ទោះបីជាតាមរកយ៉ាងណាក៏មិនប្រទះឃើញដែរ ទើបតែមកឃើញនៅពេលនេះ។

នៅពេលនោះដែរ សមត្ថកិច្ចបានទុកនាទីឲ្យក្រុមគ្រូពេទ្យដើម្បីធ្វើកោសល្យវិច្ច័យ ព្រោះក្រោយពេលកើតហេតុសមត្ថកិច្ច បានព្យាយាមរកជុំវិញទីតាំងកើតហេតុដែរ

ខ្លាចប្រទះឃើញនូវវត្ថុតាងផ្សេងៗ ប៉ុន្តែអ្វីក៏គ្មានដែរ ដូច្នេះកំលាំងតម្រួតមិនទាន់ហ៊ានសន្និដ្ឋានថាមូលហេតុបណ្តាលមកពីអ្វីនោះឡើយ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បាត់ខ្លួន៥ថ្ងៃ ស្រាប់តែប្រទះឃើញ ស្លាប់ឡើង​ ស្អុយរលួយ

បាត់ខ្លួន៥ថ្ងៃ ស្រាប់តែប្រទះឃើញ ស្លាប់ឡើង​ ស្អុយរលួយ

បាត់ខ្លួន៥ថ្ងៃ ស្រាប់តែប្រទះឃើញ ស្លាប់ឡើង​ ស្អុយរលួយ

បាត់ខ្លួន៥ថ្ងៃ ស្រាប់តែប្រទះឃើញ ស្លាប់ឡើង​ ស្អុយរលួយ