មហាជនក្នុងស្រុក ភ្ញាក់ផ្អើល នឹងនំដូណាត់ទំហំតូច ដូណាស៊ី ( Donashi)

ភ្នំពេញ៖ ទន្ទឹមនឹងការនិយមចូលចិត្ត នំដូណាត់ ពិសេសក្នុងចំណោមមនុស្សវ័យក្មេង និងវ័យកណ្តាល ក្នុងទីផ្សារនំដូណាត់នៅកម្ពុជា ដូណាត់ប្រភេទថ្មី ដែលមានឈ្មោះថា ដូណាស៊ី ( Donashi) ត្រូវបានចេញលក់ជាលើកដំបូង កាលពីព្រឹកថ្ងៃទី ៣ កញ្ញា នៅBig Apple Donuts & Coffee សាខា បឹងកេងកង ហើយទទួលបានការចាប់អារម្មណ៍ខ្លាំង ពីមនុស្សម្នាជាច្រើន។

គេឃើញមាន មនុស្សជាច្រើនបានឈរត្រៀបត្រា តម្រង់ជូរ នៅមុខហាងនំយីហោ Big Apple Donuts & Coffee ដើម្បីរង់ចាំការមកដល់នៃដូណាត់ទំហំតូច ដែលត្រូវបានគេស្គាល់ឈ្មោះថា ដូណាស៊ី ( Donashi)។ ដើម្បីអបអរការមកដល់នៃ Donashi អ្នកដែលមករងចាំ១០០ នាក់ដំបូង បានទទួលនំប្រភេទថ្មីនេះ ម្នាក់មួយប្រអប់ដោយឥតគិតថ្លៃ។ បន្ថែមលើនេះ ក្នុងកម្មវិធី បើកលក់ ថ្ងៃដំបូងនោះ គេឃើញមានការជ្រើសរើស Miss និង Mr Donashi ដ៏គួរអោយ ភ្ញាក់ផ្អើលផង ដែរ។

ដូណាស៊ី ( Donashi) មាន៩រសជាតិ ហើយត្រូវបានដាក់ឈ្មោះផ្សេងៗគ្នាដូចជា Heart Lover, Dancing Queen, Flora Dora, Ice Baby, Mocha Lisa, Mila Vanilla, De La Cheese, Berry Yummy, Dough Vinci។ វាត្រូវបានធ្វើ និងរចនា ឡើងតាមលំនាំបែប Sushi ជប៉ុន ប្រកបដោយ រូបរាងភាព ស្រស់ស្អាត ដាក់ក្នុងប្រអប់មួយ ងាយស្រួលក្នុងការទិញខ្ចប់ និងធ្វើ ជាកាដូ ជាដើម។ ទោះបីជាវាមានទំហំតូច តែដើម្បីផលិតបាន Donashi គឺត្រូវការ ការផ្ចិតផ្ចង់ ខ្ពស់ពីអ្នកជំនាញ ដើម្បីធ្វើអោយប្រកដថា គ្រប់សាច់នំដូណាត់ប្រភេទថ្មីនេះ មានរស ជាតិ ឆ្ងាញ់ ។ Donashi ត្រូវបានវេចខ្ចប់ដាក់ ក្នុងប្រអប់ស្តង់ដារមួយ ដែលមាន ៩នំ ក្នុងតម្លៃ ៣.២០ ដុល្លា។

Big Apple Donuts & Coffee បានបើកលក់នំដូណាត់មួយនេះ នៅតែសាខាបឹងកេងកេងមួយទេ នៅថ្ងៃដំបូង ប៉ុន្តែចាប់ពីថ្ងៃទី ៤ កញ្ញាទៅ អតិថិជន អាចរកទិញបាននៅ គ្រប់សាខាទាំង ៤ របស់ Big Apple Donuts & Coffee ។ ពិសេសជាងនេះ ដើម្បីជាកាដូបន្ថែម ក្នុងការ ដាក់លក់នំដូណាត់ទំហំតូចនេះ Big Apple Donuts & Coffee នឹងមានការ ផ្តល់ជូន ផ្លិតរូបនំ Donashi ដល់គ្រប់អតិថិជនដែលមកទិញ នំ Donashi នៅគ្រប់សាខា រហូតដល់អស់ពី ស្តុក។

លោក តេជ សំបូរ អគ្គនាយករបស់ ហាងនំយីហោ Big Apple Donuts & Coffee ដែលបាន នំចូលនំ Donashi នេះ បានមានប្រសាសន៍ ថាមូលហេតុចំបងនៃការនាំ ដូណាត់ប្រភេទថ្មីនេះ គឺដោយសារ វាជា ប្រភេទនំដូណាត់ ដែលកើតចេញពីគំនិតច្នៃប្រឌិតប្រភេទថ្មី មានទំហំតូចៗ តែរសជាតិវិញគឺឆ្ងាញ់ប្លែក ដែលលោកគិតថាអាចបំពេញតម្រូវការទីផ្សារបច្ចុប្បន្ន បានល្អ ប្រសើរ ស្របតាមរបថថ្មីរបស់ មនុស្សជំនាន់ថ្មីនៅកម្ពុជា ពិសេសនៅទីក្រុងភ្នំពេញតែម្តង។

ប្រសិនបើអ្នកមិនទាន់បានសាកនំដូណាត់ដែលមានរូបរាងដូចជា Sushi មួយនេះទេ អ្នកអាចស្វែងរកឥលូវនេះ នៅគ្រប់សាខារបស់ Big Apple Donuts & Coffee ៖ សាខា បឹងកេងកង(BKK) សាខាទួលគោក(TK) សាខា ម៉ៅសេទុង(MST) និង សាខាកម្ពុជាក្រោម(KPK)។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត